ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ជនជាតិស៊ុយអែត ចំនួន២នាក់ត្រូវបានគេបាញ់សម្លាប់ និងម្នាក់ទៀតរងរបួស នៅកណ្តាលទីក្រុងប្រ៊ុចស៊ែល កាលពីយប់ថ្ងៃចន្ទ ហើយបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវក្នុងរឿងនេះដោយបានបង្ហោះវីដេអូតាមបណ្តាញអ៊ីនធើរណេត ។ ជនសង្ស័យជាឃាតករបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ ខណៈដែលការប្រកួតបាល់ទាត់រវាងប៊ែលហ្ស៊ិក និងស៊ុយអែត រៀបនឹងចាប់ផ្តើម ដែលបង្កឱ្យមានការតាមប្រមាញ់ដ៏ធំ និងបានជំរុញឱ្យប្រទេសប៊ែលហ្ស៊ិក បង្កើនការប្រុងប្រយ័ត្ន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប ។ ការអនុញ្ញាតនេះធ្វើឡើងយោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឲ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា...
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានជាតិក្រិច ឈ្មោះថា AMNA បានរាយការណ៍កាលពីថ្ងៃចន្ទថា មានមនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនៅកោះ Symi ក្នុងសមុទ្រ Aegean របស់ប្រទេសក្រិច បន្ទាប់ពីទូកដឹកជនចំណាកស្រុក១គ្រឿងបានលិចកាលពីល្ងាចថ្ងៃអាទិត្យ ។ ទីភ្នាក់ងារព័ត៌មាន AMNA បានដកស្រង់សម្តីអ្នកដែលនៅរស់រានមានជីវិតទាំង៨នាក់ដែលបាននិយាយថា មនុស្ស១៣នាក់បាននៅលើទូកនៅពេលគ្រោះថ្នាក់បានកើតឡើង ។...
ថ្ងៃទី ១៦ ខែតុលា ពិធីចេញផ្សាយលើកដំបូងនៃសៀវភៅក្រោមចំណងជើងថា« លោក Xi Jinping ថ្លែងអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» ជាពហុភាសាបានធ្វើឡើងនៅក្រុងប៉េកាំង។ សៀវភៅដែលចេញផ្សាយជា ៥ ភាសារួមមាន ភាសាអារ៉ាប់ ភាសាអេស្ប៉ាញ ភាសាព័រទុយហ្គាល់ ភាសាអាល្លឺម៉ង និងភាសាជប៉ុនបានចេញលក់ជាផ្លូវការទាំងក្នុងនិងក្រៅប្រទេស។ ភ្ញៀវកិត្តិយសដែលចូលរួមពិធីបានយល់ឃើញថា រយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្រោមការជំរុញផ្ទាល់របស់លោក...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសថៃ លោក សេដ្ឋា ថាវីស៊ីន បានខ្ចីរថយន្ត Tesla Model Y ខ្នាតកណ្តាលរបស់ភរិយាលោក ក្នុងកាយវិការមួយដែលលោកសង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអាមេរិកឱ្យមកបណ្តាក់ទុននៅប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី បានព្រមានកាលពីថ្ងៃចន្ទថា ផ្កាយរណបអវកាសលោកខាងលិចបច្ចុប្បន្នកំពុងត្រូវបានប្រើដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនអាចក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ីនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT នាយកសម្រាប់ការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធ នៃក្រសួងការបរទេសលោក Vladimir Ermakov បានអះអាងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងជួយអ៊ុយក្រែនក្នុងវិធីដែល ហួសពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលគ្មានគ្រោះថ្នាក់។ លោក Ermakov បាននិយាយទៀត៖ជាក់ស្តែង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមិនបានដឹងច្បាស់ថាសកម្មភាពបែបនេះពិតជាមានការចូលរួមដោយប្រយោលនៅក្នុងជម្លោះប្រដាប់អាវុធនោះទេ។ ក្រៅពីនេះលោកបានព្រមានថាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពាក់កណ្តាល របស់លោកខាងលិចនៅក្នុងលំហអាច...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុងហូជីមិញ ស្ថិតភាគខាងត្បូង នៃប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺអុតស្វាចំនួន៩បន្ថែមទៀត ក្នុងរយៈពេលមួយសប្តាហ៍ ដែលនាំឱ្យមានការឆ្លងសរុបដល់ទៅ១៩ករណី ។ គួរបញ្ជាក់ថា ទីក្រុងហូជីមិញកំពុងដាក់ឱ្យនៅដាច់ពីគេ និងព្យាបាលអ្នកកើតជំងឺគ្រុនអុត ចំនួន១២នាក់ ដែលពួកគេទាំងអស់មានស្ថានភាពសុខភាពថេរ ។ នៅក្នុងប្រទេសវៀតណាម...
KINSHASA៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា រដ្ឋាភិបាលខេត្តបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងចំនួន២៦១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយបានលិចនៅលើទន្លេកុងហ្គោកាលពីល្ងាចថ្ងៃសុក្រនៅក្នុងខេត្ត Equateur ស្ថិតនៅភាគពាយព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហៅកាត់ (DRC) ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Taylor Nganzi អភិបាលរងខេត្ត ដែលបានត្រួតពិនិត្យកន្លែងកើតហេតុនៃឧបទ្ទវហេតុនោះបានលើកឡើងអំពី “ស្ថានភាពធ្ងន់ធ្ងរ...
បរទេស៖ កាសែត New York Times បានផ្សាយថា អ៊ីស្រាអែល បានសម្រេចចិត្តផ្អាកការចាប់ផ្តើមប្រតិបត្តិការជើងគោករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។ កាសែតនេះក៏បានរាយការណ៍ផងដែរថា ការលុកលុយទំនងជានឹងបង្កើនសម្រាប់យោធាអ៊ីស្រាអែល ដោយបានផ្តល់ឱ្យនូវវិសាលភាព ក៏ដូចជារបៀបការពារខ្លួនពីពួកសកម្មប្រយុទ្ធផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “ការឈ្លានពានដែលត្រូវបានគ្រោងទុកដំបូងសម្រាប់ចុងសប្តាហ៍...
ហ្គាហ្សា៖ នៅពេលដែលជម្លោះបង្ហូរឈាមរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានឈានចូលដល់សប្តាហ៍ទីពីររបស់ខ្លួន ក្តីបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញ កងទ័ពអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធាជាង ៣០០ និងទីស្នាក់ការកណ្តាលនៃស្ថាប័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម” ។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន...