ឱកាសការងារដ៏សម្បូរបែប គ្រប់មុខជំនាញគ្រប់ផ្នែកជាង 5000+ នឹងលេចវត្តមានឡើងក្នុងកម្មវិធីពិព័រណ៌ការងារដែលរៀបចំឡើងដោយក្រុមហ៊ុន CamboJob ដើម្បីផ្ដល់ឱកាសឱ្យយុវជនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឱ្យមានការងារល្អធ្វើ។ នៅថ្ងៃទី ៧ និង៨ ខែមេសា ខាងមុខនេះ CamboJob នឹងរៀបចំកម្មវិធីពិព៍រណ៌ការងារ “CamboJob Campus Career Fair 2023”ជាលើកទី៣ ដើម្បីបន្តលើកស្ទួយ និងផ្ដល់ឱកាសការងារសម្បូរបែបដល់យុវជន។ ដោយនៅក្នុងកម្មវិធី ពិព័រណ៌ការងារប្រចាំឆ្នាំ...
ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។ ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ និង សមាជិកសមាជិកា សកម្មជនគាំទ្រប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
គ្រាន់តែបង្ហាញវត្តមានជាផ្លូវការនៅផ្សារទំនើបអីុអនសែនសុខចំនួនពីរថ្ងៃសោះ ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាមីរី៧មករា របស់ក្រុមហ៊ុនក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឆក់បានប្រជាប្រិយភាព ពីសំណាក់មហាជន មានអ្នកជាវ កក់បិទប្លង់ជាបន្តបន្ទាប់ លើសពីការរំពឹងទុក។ ហ្រ្គេនវីឡាម៉ូដថ្មី មិនត្រឹមតែអង្រូនបេះដូងសាធារណជនប៉ុណ្ណោះទេ តែថែមទាំង តារាប្រុសស្រីល្បីៗ នាំគ្នាបញ្ចេញចំណាប់អារម្មណ៍ពិតព្រោងព្រាត៖ កញ្ញា រ៉ាប់ប៊ឺ បានឲ្យដឹងថា កញ្ញាលង់ស្រឡាញ់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ត្រង់រចនាបថ ផ្ទះធំទូលាយ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៣ ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅ...
បរទេស៖ យោងតាមទស្សនាវដ្តី Desider ដែលបង្កើតឡើងដោយក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងស្រាវជ្រាវលទ្ធភាពនៃការបង្កើតយានលើអាកាសឃ្លាំមើលរយៈកម្ពស់ខ្ពស់ផ្ទាល់ខ្លួនរបស់ខ្លួន ។ ការប៉ុនប៉ងនេះកើតឡើងភ្លាមៗបន្ទាប់ពីរឿងអាស្រូវជុំវិញ “បាឡុងចារកម្ម” របស់ចិននៅក្នុងដែនអាកាសអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមរបាយការណ៍របស់ The Times ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ១០០ លានផោន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសពិធីបុណ្យទន្លេ លើកទី៧ ថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ទន្លេ បានរួមចំណែកជំរុញការតភា្ជប់ រឹតចំណង មិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់នានាផងដែរ។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសពិធីបុណ្យទន្លេ លើកទី៧ ពីថ្ងៃទី៨-១០ ខែមីនា...
ស្ថានីយទូរទស្សន៍ដ៏ទំនើប និងពេញនិយមបំផុតមួយរបស់កម្ពុជា PNN បានដាក់ឲ្យដំណើរការកម្មវិធីសម្រាប់ទូរស័ព្ទដៃ PNN PLUS APP ជាមួយបច្ចេកវិទ្យាថ្មីទំនើបដំបូងបង្អស់របស់ខ្លួន ក្រោមវត្តមានតារាឆ្នើមរបស់កម្ពុជាជាង៣០រូប។ ជាមួយនឹងពាក្យស្លោក «បណ្តុំនៃការកម្សាន្តគ្រប់ទីកន្លែង» PNN PLUS ត្រូវបានដាក់ឲ្យដំណើរការក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី៨ ខែមីនា ដែលជាថ្ងៃអបអរទិវាអន្តរជាតិនារីផងដែរ។ គេសង្កេតឃើញវត្តមាន...
តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍សំខាន់ៗអំពីស្ត្រីនិងការងារស្ត្រី ដែលបានចង្អុលបង្ហាញទិសដៅ សម្រាប់ការអភិវឌ្ឍការងារស្ត្រីចិនក្នុងយុគសម័យថ្មី។ ថ្ងៃទី ៣ ខែមីនានេះជាទិវានារីអន្តរជាតិ ឆ្លៀតឱកាសនេះ សូមរំលឹកឡើងវិញពីពាក្យពេចន៍សំខាន់ៗរបស់លោកប្រធានរដ្ឋ Xi ដែលថ្លែងអំពីការងារស្ត្រី៕