ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ២៣ មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២០៨៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងសប្តាហ៍នេះ...
កំពង់ស្ពឺ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក អ៊ុក ចាយបញ្ញារ៉ា បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះបញ្ជី និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវមុនចេញជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជៀសវាងបង្កកំហុសឆ្គងហើយនាំទុក្ខដល់ពលរដ្ឋពេលយកទៅប្រើប្រាស់។ ការណ៍ក្រើនរំលឹកនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នៅសាលាខេត្តកំពង់ស្ពឺ។ លោក អ៊ុក ចាយបញ្ញារ៉ា អគ្គនាយករង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានលើកឡើងថាកន្លងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់ទទួលបានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ត្រីអត្រានុកូលដ្ឋានជុំវិញការបំពេញបែបបទអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា បានបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនតែមួយ និងការបន្តជួយគ្នាទៅវិញទៅមក ឈរលើស្មារតីនៃការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ នាឱកាសអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយ លោក Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអនុប្រធានគណៈកម្មាធិការជាតិ...
ភ្នំពេញ៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា...
គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។ លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម...
ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗជាច្រើន។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» សម្ដេចធិបតី លើកឡើងថា បើទោះបីជាជំងឺគ្រុនចាញ់...
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងត្រូវវិនាសប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកបាននិយាយទៅកាន់ភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុង តេហេរ៉ង់ និងទីក្រុង West...
បរទេស៖ បុគ្គលិកយោធាអាល្លឺម៉ង់ជាង ៣.០០០ នាក់ កាលពីថ្ងៃអង្គារ គឺកំពុងចូលរួមក្នុងសមយុទ្ធ Grand Quadriga 2024 ដែលបានចាប់ផ្តើមនៅប្រទេសលីទុយអានី។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ Steadfast Defender 24 ស៊េរីធំជាងរយៈពេលជាច្រើនខែរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅចុងខែមករា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...