ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM នាយកប្រចាំប្រទេសនៃអង្គការThe Life And Building Safety(LABS)ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាពសម្រាប់និយោជិតក្នុងរោងចក្រសហគ្រាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាបឋមនាយកប្រចាំប្រទេសកម្ពុជានៃអង្គការLABS លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ដរាបណាសម្ដេច នៅធ្វើជានាយករដ្ឋមន្រ្តី គឺមិនអនុញ្ញាតឲ្យមានច្បាប់ដាំកញ្ឆានៅប្រទេសកម្ពុជា ជាដាច់ខាត។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល នឹងរៀបចំ Database សម្រាប់គ្រប់គ្រងព័ត៌មានមន្ត្រីរាជការដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌដោយសារជាប់ពាក់ព័ន្ធគ្រឿងញៀន សំដៅបិទផ្លូវមិនឱ្យមន្រ្តីទាំងនោះអាចចូលបម្រើការងារជាមន្ត្រីរាជការនៅក្នុងស្ថាប័នរដ្ឋណាមួយផ្សេងទៀតបានទេ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវលុបបំបាត់ដោយធ្វើការបង្ក្រាបមេក្លោងបណ្ដាញចែកចាយគ្រឿងញៀននៅតាម ឃុំ-សង្កាត់។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ដ្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត...
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តិថ្មីលើកទី៩នេះ បានចាត់ទុកមធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាមិនឲ្យកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ...
បរទេស៖ ក្រុមតាលីបង់បានបដិសេធមិនចូលរួមសន្និសីទដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសកាតា ដោយទទូចថា គណៈប្រតិភូរបស់ពួកគេគួរតែត្រូវបានទទួលស្គាល់ថា ជាអ្នកតំណាងតែមួយគត់របស់ប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសារព័ត៌មាន Associated Press, ក្រុមតាលីបង់ ចង់ដក “សមាជិកសង្គមស៊ីវិល” អាហ្វហ្គានីស្ថាន ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា ដែលបានបញ្ចប់កាលពីថ្ងៃចន្ទ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្សនិស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។ ការលើកឡើងដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ដែលធ្វើឡើងនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាក្នុងរាជធានីភ្នំពេញដែលត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ...
(ទីក្រុងភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បន្តពង្រីកកងនាវាអាកាសចរណ៍ដ៏ទំនើបឈានមុខគេលើពិភពលោករបស់ខ្លួនជាមួយនឹងយន្តហោះពីក្រុមហ៊ុន Airbus ថ្មីស្រឡាងពីទីក្រុង Hamburg ទៅកាន់ទីក្រុងហូជីមិញ។ យន្តហើយដែលមានការរចនាបែប A321neo ACF ដែលសន្សំសំចៃប្រេង ត្រូវបានដាក់ដំណើរកាបន្ថែមយន្តហោះសរុបរហូតដល់ទៅ ១០៥ គ្រឿង។ យន្តហោះថ្មីដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ...
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ញ៉ូវ រតនា ជំនួយការខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកមេបញ្ជាការខណ្ឌ បាននាំយកថវិកាផ្ទាល់ខ្លួន រួមនឹងថវិកាដែលបានចូលរួមពី...
ភ្នំពេញ ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤នេះ។...