មូស្គូ៖ នាយកដ្ឋានឧតុនិយម និយាយថា ប្រទេសរុស្សុី អាចនឹងឃើញរដូវក្តៅ ដ៏ក្តៅបំផុត ក្នុងរយៈពេល ១២០ ឆ្នាំ បន្ទាប់ពីមាន កំដៅបំបែកឯតទគ្គកម្ម កាលពីខែមិថុនា។នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP។ ដោយមានការងឿងឆ្ងល់ ចំពោះការសង្ស័យ របស់គាត់ អំពីការឡើងកំដៅផែនដី លោកប្រធានាធិបតីរុស្ស៊ី ពូទីន និយាយថា ការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពមួយ។
ប៉ាគីស្ថាន៖ ផ្សោតទឹកសាប កំពុងរីកដុះដាល នៅតាមដងទន្លេ ដ៏សំខាន់របស់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការជួយ ពីអ្នកនេសាទ បានប្រមូលផ្តុំដើម្បីការពារប្រភេទសត្វកម្រមួយ ដែលត្រូវបានជំរុញ ឱ្យជិតផុតពូជ។ គេអាចសម្គាល់បានដោយចំពុះ ដែលស្រដៀងនឹងពួកគេ សត្វផ្សោត ទន្លេ Indus ធ្លាប់ហែលពីហិម៉ាឡៃយ៉ា ទៅសមុទ្រអារ៉ាប់ តែពេលនេះ ភាគច្រើនជាចង្កោម នៅក្នុងផ្លូវទឹកប្រវែង ១៨០ គីឡូម៉ែត្រ...
សឹង្ហបុរី៖ នាវាទេសចរណ៍ ខ្នាតយក្ស The World Dream វិលចូលផែ Marina Bay វិញ ក្រោយពីអ្នកដំណើរម្នាក់ រកឃើញវិជ្ជមាន កូវីដ ១៩។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
ម៉ាន់ដាឡេ៖ មនុស្សម្នាច្រើន ព្រឹកនៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ រង់ចាំដោយការតម្រង់ជួរដ៏វែងមួយ ដើម្បីបញ្ចូលអុកស៊ីសែន ក្នុងបំពង់ នៅក្នុងទីក្រុង ម៉ាន់ដាឡេ ចំពេលដែលមាន ការផ្ទះរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រូបភាព (AFP)
Update៖ បារាំងពិន័យ Google ជិត៦០០លានដុល្លារ ដោយសារខកខានមិនចចារប្រកបដោយភាពមិនស្មោះត្រង់ ជាមួយបណ្តាក្រុមហ៊ុនព័ត៌មាន នៅប្រទេសនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP។
Breaking: ប្រធានាធិបតីគុយបា ចោទប្រកាន់អាមេរិក ប៉ងបង្កឱ្យមានចលាចលសង្គម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារបារាំង (AFP)។
ហៃទី៖ ប្រេសិតអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំ នៅប្រទេសហៃទី និយាយថា ប៉ូលិស ឡោមព័ទ្ធ ជនសង្ស័យ ក្នុងការធ្វើឃាត ប្រធានាធិបតី។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ហៃទី៖ កោះតៃវ៉ាន់ និយាយថា ប៉ូលីសហៃទី បានចាប់ខ្លួនជនសង្ស័យ ធ្វើឃាតចំនួន ១១ នាក់ នៅឯមូលដ្ឋាន ស្ថានទូត របស់ខ្លួន នៅក្នុងទីក្រុង Port-au-Prince។ នេះបើតាម ទីភ្នាក់ងារព័ត៌មាន បារាំង AFP ចេញផ្សាយនៅមុននេះបន្តិច។
Update: ប៉ូលីសហៃទី បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)នេះថា សមាជិកក្រុម ២៨ នាក់ដែលមានជនជាតិ អាមេរិក និងកូឡុំប៊ី បានធ្វើឃាតប្រធានាធិបតី Jovenel Moise និងបន្ថែមថា មនុស្ស ៨ នាក់ កំពុងគេចខ្លួន នៅឡើយ ខណៈដែលប្រទេសនេះ កំពុងស្ថិតក្នុង ភាពវឹកវរនយោបាយ។...