ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខមួយច្បាប់ ជូនលោកស្រី សុខ សោភ័ណ ដែលបានបាត់បង់សា្វមី គឺលោក ជាង សុខា អតីតនិពន្ធនាយក កាសែត ខ្មែរថាមស៍។ នៅក្នុងលិខិតរំលែកទុក្ខនោះ ស្ថានទូតចិន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល...
ភ្នំពេញ៖ កាសែតខ្មែរថាមស៍ ជាភាសាអង់គ្លេស បានប្រកាសដំណឹងមរណទុក្ខរបស់ខ្លួន ជុំវិញការបាត់បង់អតីតនិពន្ធនាយក លោក ជាង សុខា ក្នុងវ័យ៤២ឆ្នាំ ដោយរោគាពាធ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ។ កាសែតខ្មែរថែមស៍ បានឱ្យដឹងថា “សុខា បានចូលរួម ជាមួយកាសែត ខ្មែរថាមស៍ នៅឆ្នាំ...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តខេត្តត្បូងឃ្មុំ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី...
កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានចុះទៅសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះៗ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឈានដល់ចុះកិច្ចសន្យា បញ្ចប់វិវាទជាស្ថាពរ រវាងប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយនឹងតំណាងធនាគារកាណាឌីយ៉ា ប្រចាំខេត្តប៉ៃលិន។ បញ្ហាវិវាទដីធ្លីនេះ គឺកើតឡើងដោយសារមានបុគ្គលអាក្រក់ បានលួចធ្វើប្លង់ លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅ បញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ា អស់រយៈពេល១៥ឆ្នាំមកហើយ រួមទាំង២ឆ្នាំចុងក្រោយដែលមានការប្រឈមដាក់គ្នា ជាមួយធនាគារកាណាឌីយ៉ា។ ដោយគ្មានពន្លឺរកផ្លូវដោះស្រាយចេញបាន ជាចុងក្រោយប្រជាពលរដ្ឋ បានដាក់ពាក្យគោរពសុំសម្តេចតេជោ ជួយពួកគាត់ផង ព្រោះបងប្អូនទាំងអស់គ្នាគឺជាអតីតគ្រួសារសមាហរណកម្ម ពីខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៩៦។ ខ្ញុំបានអញ្ជើញភាគីទាំង២មកសម្របសម្រួលដោះស្រាយនៅវិមានសន្តិភាពនិងចុងក្រោយនៅប៉ៃលិនកាលពីថ្ងៃទី៩ មករា២០២១កន្លងទៅនេះ ហើយក៏បានឈានដល់ការផ្តិតមេដៃព្រមទទួលយកម្នាក់ពាក់កណ្តាល គឺពលរដ្ឋព្រមទទួលយក៥០% ជាដីឬលុយ រីឯធនាគារព្រមទទួល៥០% ជាដីឬលុយទៅតាមជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ។ក្នុងករណីដែលពលរដ្ឋសម្រេចយកដី១០០% គឺធនាគារនឹងសម្រួលឲ្យខ្ចីលុយដែលមានការប្រាក់ទាបជាងទីផ្សារ ដែលមានរយៈពេល៥ឆ្នាំ ប្រសិនបើពលរដ្ឋមានលទ្ធភាពបង់បញ្ចប់មុនកិច្ចសន្យាខ្ចីក៏បានដោយគ្មានការពិន័យអ្វីឡើយ។ ខ្ញុំសប្បាយរីករាយដែលភាគីទាំង២បានជ្រើសរើសយកដំណោះស្រាយឈ្នះៗ តាមគោលការណ៍សម្តេចតេជោ។ ខ្ញុំអរគុណដល់ធនាគារកាណាឌីយ៉ា ដែលបានបន្ទន់ឥរិយាបថល្អ ចូលរួមដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយមិនយកឥទ្ធិពលធនាគារមកដាក់ពីមុខ ហើយខ្ញុំសង្ឃឹមថាយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហាវិវាទដទៃៗទៀតជួយពលរដ្ឋសម្តេចនៅគ្រប់ទីកន្លែង ដើម្បីយើងរស់នៅសុខសប្បាយជាមួយគ្នា នៅក្រោមដំបូលសន្តិភាពតែមួយ។ ពិតណាស់ មានសម្តេចតេជោ គឺពិតជាមានដំណោះស្រាយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
ភ្ញាក់ពីគេងឃើញរថយន្ត ត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ាមើល យប់មិញ រវាងម៉ោង ១និង៣០នាទី យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំ ទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំ ដែលចតនៅមុខផ្ទះ ដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំ មកនៅទីនេះដំបូង ក៏ធ្លាប់មានចោរចូល ពីលើដំបូលផ្ទះ មកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះ អ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ៩:៣០ នាទីព្រឹក នឹងរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត ខេត្តព្រះសីហនុ នាទីស្តីការ...
ភ្នំពេញ៖ ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៌មាន “ដើមអម្ពិល” សូមលើកនូវអត្ថមួយរបស់កាសែត Bloomberg ចុះផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមចំណងជើងថា “សហរដ្ឋអាមេរិក បង្ហាញផែនការ ទប់ទល់នឹងការកើនឡើងរបស់ចិន ពីឥណ្ឌា ដល់តៃវ៉ាន់”។ ខ្លឹមសារមានដូចតទៅ៖ សហរដ្ឋអាមេរិក បង្ហាញផែនការ ទប់ទល់នឹងការកើនឡើងរបស់ចិន ពីឥណ្ឌា ដល់តៃវ៉ាន់ រដ្ឋបាល...
ភ្នំពេញ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ផ្ញើសារអបអរ សម្តេចតេជោ កម្ពុជាទទួលបានដំណក់ប្រេង លើកដំបូង។
ភ្នំពេញ៖ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានឱ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២១ខាងមុខនេះ ក្រុមហ៊ុនរបស់លោក មានការរៀបចំ ជូនតម្លៃពិសេស សម្រាប់បងប្អូនដែលមកលេងលម្ហែសម្រាក ឆ្លងឆ្នាំសាកល នៅខេត្តមណ្ឌលគិរី ជាមួយតម្លៃពិសេស មានប្លង់រឹង។ បើតាមអ្នកឯកទេសអចលនទ្រព្យ...
ភ្នំពេញ៖ ឳពុកម្តាយ ជនរងគ្រោះសិស្ស AIS នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ បានដាក់ប្តឹងទាស់ ទៅកាន់ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីចៅក្រម សម្រេចឱ្យជនជាប់ចោទ នី លីស៊ាង នៅក្រៅឃុំ ជាបណ្តោះអាសន្ន។ យោងតាមពាក្យបណ្តឹងទាស់ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី២១ ខែធ្នូ...