អត្ថបទស្រាវជ្រាវ (scholar)

ចងចាំ ប្រវត្តិសាស្រ្ត ដ៏ត្រចះត្រចង់ មួយរយឆ្នាំ, បើកទំព័រថ្មី សម្រាប់​ចំណង មិត្តភាព ចិន​និងកម្ពុជា (Video)

សំណេរអត្ថបទរបស់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី១០០ នៃការបង្កើត គណបក្សកុម្មុយនិស្តចិន

កាលពី១០០ឆ្នាំមុន ប្រទេសចិន ជាប្រទេសដែលរង ការគំរាមកំហែង ពីប្រទេសលោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិ ចុះខ្សោយក្រីក្រ ប្រជាជន ស្ទើរតែគ្មានទីជំរក។ ពេលដែលប្រទេសចិន មានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពាន ពីបរទេស ហើយប្រជាជាតិ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងហានិភ័យខ្លាំង គណបក្សកុម្មុយនិស្តចិន ក៏ត្រូវបានបង្កើតឡើង កាលពីខែ កក្កដា ឆ្នាំ១៩២១ បានចាត់ទុកសេចក្តីសុខ របស់ប្រជាជនចិន និងការស្តារឡើងវិញ នៃប្រជាជាតិចិន ជាបឋមចិត្ត និងបេសកកម្មរបស់ខ្លួន។ ឆ្លងកាត់ការតស៊ូ ពុះពារ​រាល់លំបាក អស់រយៈពេលមួយសតវត្សរ៍ បានអភិវឌ្ឍន៍ខ្លួនពី គណបក្ស​ដែលមានសមាជិក​តែជាង៥០នាក់ រហូតក្លាយទៅជាគណបក្សកាន់ អំណាចធំជាងគេ លើពិភពលោកដែល មានសមាជិកបក្សជាង ​៩១លាននាក់។

ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមាន សេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោក ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗ ជាមធ្យមមាន ចំនួនលើសពី ១ម៉ឺនដុល្លារអាមេរិក បានលុបបំបាត់បញ្ហាភាពក្រីក្រដាច់ខាតទាំងស្រុង  និងបានរួមចំណែកជាង ៣០% សម្រាប់អត្រាកំណើន សេដ្ឋកិច្ចពិភពលោក ពេញមួយឆ្នាំ។ ប្រឈមមុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ដែលពុំធ្លាប់មាន ប្រទេសចិន​ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរ ឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ លើជំងឺវីរុសមួយនេះ  ចំនួននៃការចាក់វ៉ាក់សាំងកូវីដ លើសពី១ពាន់លានដូស និង ចំនួនវ៉ាក់សាំងកូវីដដែល បាននាំចេញទៅក្រៅប្រទេស លើសពី ៣០០ លានដូស។ ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាសចំនួន ជាង២២៤,២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារ មានចំនួន២.៣១ពាន់លានសម្រាប់  និងម៉ាស៊ីនដកដង្ហើម ចំនួន ២៧,១ ម៉ឺនគ្រឿង។

ហេតុអ្វីចិនអាចធ្វើបាន?

គឺដោយសារតែមាន គណបក្សកុម្មុយនិស្តចិន ដែលជាស្នូលដឹកនាំដ៏រឹងមាំ  បានបង្រួបបង្រួមប្រជាជនចិន ដែលធ្លាប់ត្រូវមហាអំណាច ហៅថាជា ខ្សាច់រប៉ាត់រប៉ាយគ្មានសាមគ្គីភាព បានបណ្តេញជនបរទេសដែលឈ្លានពាន  បានលុបបំបាត់សន្ធិសញ្ញាទាំងឡាយ ដែលមិនស្មើភាពគ្នា និងបានបង្កើត សាធារណរដ្ឋប្រជាមានិតចិន បានស្ថាបនាប្រព័ន្ធមូលដ្ឋាន នៃសង្គមនិយម ជំរុញកសាងប្រព័ន្ធសង្គមនិយម បានបើកមាគ៌ាសង្គមនិយម ដែលមាន​លក្ខណៈ​ពិសេស នៃចិន  និង ជួយប្រជាជាតិចិនដែល មានប្រវត្តិសាស្រ្តអរិយធម៌ជាង ៥០០០ ឆ្នាំបោះជំហាន ឈានទៅកាន់ទំនើបកម្ម គ្រប់ជ្រុងជ្រោយ។ នេះគឺជា​ជម្រើស​នៃប្រវត្តិសាស្រ្ត ក៏ជាជម្រើសរបស់ប្រជាជន ផងដែរ។

ហេតុអ្វីបានជាគណបក្សកុម្មុយនិស្តចិនអាចធ្វើបាន? មានហេតុផលជាច្រើន ប៉ុន្តែកត្តាសំខាន់បំផុត មានចំនួន

ទី១ គឺការប្រកាន់ខ្ជាប់នូវគោលការគ្រឹះបម្រើប្រជាជនដោយអស់ពីចិត្ត។ ការប្រកាន់ខ្ជាប់យក​ប្រជាជន និងមា​គ៌ាសាធារណជន ជាធំ  ទទួលបានការការពារ ដោយស្មោះពីសំណាក់មហាជនទូទៅ។ តាមលទ្ធផលនៃការស្ទង់មតិផ្សេងៗ បានបង្ហាញថា ការពេញចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាល និង គណបក្សកុម្មុយនីស្តចិន មានចំនួនខ្ពស់ជាងគេ ក្នុងចំណោមប្រទេសលើសកលលោក  ហើយក៏មានកំណើនកើនឡើង​ឥតឈប់ឈរផងដែរ។

ទី២ គឺការប្រកាន់ខ្ជាប់ដើរលើមាគ៌ារបស់ខ្លួន។ ស្គាល់ និងចាប់យក ស្ថានភាពប្រទេសចិន យ៉ាងច្បាស់លាស់។ ចាក់ឫសនៅក្នុងប្រទេសចិន ស្រូបយកសមិទ្ធផលដ៏ លេចធ្លោនៃអរិយធម៌ មនុស្សជាតិ  បង្កើតជាមាគ៌ាសង្គមនិយម ដែលមានលក្ខណៈពិសេសនៃចិន សម្រេចបានអច្ឆរិយៈសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ច យ៉ាងឆាប់រហ័ស​និងស្ថិរភាពសង្គម​រយៈពេលវែង។

ទី៣ គឺការប្រកាន់ខ្ជាប់កិច្ចពង្រឹងកសាងបក្ស។ លើកកម្ពស់ការច្នៃប្រឌិត ទ្រឹស្តីនៃ ការអនុវត្តជាក់ស្តែង ហ៊ានប្រឈមមុខនឹង​បញ្ហាដោយផ្ទាល់ មានភាពក្លាហាន ក្នុងការធ្វើបដិវត្តខ្លួនឯង លើកកម្ពស់ស្ថាបនាបក្សនិងរដ្ឋាភិបាលដោយភាពស្អាតស្អំ និងបន្តលើកកម្ពស់ សមត្ថភាពច្នៃប្រឌិត សមត្ថភាពប្រមូលផ្តុំ និងសមត្ថភាព យកជម្នះនៃបក្ស។

ដំណើរប្រវត្តិសាស្រ្ត​ដែលចិនបានឆ្លងកាត់ ក្នុងបដិវត្ត ការស្ថាបនា និងការអភិវឌ្ឍ​អស់រយៈពេល១០០ឆ្នាំ​ កន្លងមកនេះ បានធ្វើឱ្យយើងកាន់តែស្រឡាញ់​និងរក្សាជាមួយស្ថានភាព​ដ៏ល្អបវរដែលបានមកដោយលំបាកនេះ  ក៏កាន់តែគោរព ជាមួយសិទ្ធិនិងការខិតខំប្រឹងប្រែង របស់ប្រជាជនបណ្ដាប្រទេស ក្នុងការស្វែងរកមាគ៌ា នៃការអភិវឌ្ឍន៍ដែលសមស្រប ជាមួយស្ថានភាពប្រទេសជាតិខ្លួន  ប្រឆាំងជាមួយ ទង្វើដែលប្រើអំណាច ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ គៀបសង្កត់អ្នកដទៃ និងការដាក់ទណ្ឌកម្មគំរាមកំហែង គេឯង។

យើងអំពាវនាវការពិភាក្សាគ្នា ដោយស្មើភាពគ្នា បើកចំហច្នៃប្រឌិត  រួមសុខទុក្ខជាមួយគ្នា ការពារសច្ចធម៌​ យ៉ាងមុតមាំ ប្រកាន់ខ្ជាប់លើគោលការពិភាក្សារួម កសាងរួម ចែករំលែករួម ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បង្កើតជាអនាគតដែលមាន​លក្ខណៈជោគជ័យ និងចែករំលែករួម អភិវឌ្ឍនិងវិបុលភាព សុខភាពនិងសុវត្ថិភាព គោរពនិងសិក្សាពីគ្នាទៅវិញទៅមក។

យើងអំពាវនាវ ការផ្សព្វផ្សាយគុណតម្លៃ មនុស្សជាតិរួម ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

យើងអំពាវនាវការបង្កើត​ឱកាសកាន់តែច្រើន សម្រាប់ពិភពលោកដោយតាមរយៈការអភិវឌ្ឍរបស់ប្រទេសចិន ហើយយើងតែងតែចូលរួមជាមួយកម្លាំងដែលមានគោលដៅអភិវឌ្ឍន៍ ដើម្បីខិតខំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅលើពិភពលោក  តែងតែមានមនុស្សមួយចំនួន​ ដែលមិនចូលចិត្តឃើញ ប្រទេសដទៃដែល មានប្រព័ន្ធគ្រប់គ្រង និងទ្រឹស្តីខុសគ្នា មានការអភិវឌ្ឍន៍ ខ្លាំងក្លានោះទេ ហើយតែងមានក្តីព្រួយបារម្ភ ពេលដែលប្រជាជន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានជីវភាពល្អប្រសើរឡើង។ ពួកគេតែងលាបពណ៌ ទៅលើប្រទេសចិន និងគណបក្សកុម្មុយនិស្តចិន ឥតឈប់ឈរ ចង់បំបែកបំបាក់ ទំនាក់ទំនង រវាងគណបក្សកុម្មុយនិស្តចិន និងប្រជាជនចិន ក៏ដូចជាចង់ បំផ្លាញទំនាក់ទំនង មិត្តភាពរវាងចិន និងកម្ពុជា។ ប៉ុន្តែវាត្រូវបានវិនាសទាំង
ស្រុង។ ពាក្យពេចន៍គំរាមកំហែង និងផ្តួលរលំចិន តាមក្រោមគ្រប់ទម្រង់ ត្រូវបានវិនាស បរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែប ​រវាងចិននិងកម្ពុជា មិនអាចបំបែក បានឡើយ ហើយសហគមន៍វាសនារួម រវាងប្រទេសទាំងពីរ មុតមាំជាងមាស។

យើងមិនអាចបំភ្លេចបានឡើយថា នាគ្រាដំបូង នៃការផ្ទុះឡើងនូវ ជំងឺវីរុសកូវីដ-១៩ កាលពីឆ្នាំ២០២០  រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និង មិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិន។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ជំនួយដ៏ថ្លៃថ្លា ដល់ភាគីចិន ហើយ សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន បានបំពេញទស្សនកិច្ច​ ទៅកាន់ប្រទេសចិន ជាបន្ទាន់ក្នុងដំណើរបញ្ច្រាស។ បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩  រដ្ឋាភិបាលនិងយោធាចិន បានចាត់បញ្ជូនក្រុមគ្រូពេទ្យ មកកាន់ប្រទេសកម្ពុជា មុនគេបង្អស់​  បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺវីរុស តាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំង ដ៏សន្ធឹកសន្ធាប់ ក្នុងប្រទេសខ្លួនក៏ដោយ  ក៏នៅតែចាត់ទុកប្រទេសកម្ពុជា ជាទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការ វ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំង យ៉ាងច្រើន ជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដ សរុបដែលកម្ពុជាទទួលបាន។

ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ  ពាណិជ្ជកម្មចិននិងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ  ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ  គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។ កាលពីខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន  និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។

ឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ១០០ នៃការបង្កើតគណ
បក្សកុម្មុយនីស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ហើយកាលបរិច្ឆេទនៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីររៀបចំជាបន្តបន្ទាប់នឹងធ្វើឱ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។ យើងរំឭកប្រវត្តិសាស្ត្រ ដើម្បីបូកសរុបបទពិសោធន៍ ស្វែងយល់អំពីច្បាប់ និងបង្កើតភាពស្រស់ត្រកាលសម្រាប់អនាគត។ យើងជឿជាក់ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏អស្ចារ្យជាសតវត្សរ៍ដែលប្រទេសចិននិងកម្ពុជាក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោ​ម
ការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក និង
សមិទ្ធផលដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្រ្តដ៏ផូរផង់សម្រាប់ចំណងមិត្តភាពរវាងចិននិងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្រ្តដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន៕

忆百年风华正茂 谱中柬友好新篇

——中国驻柬埔寨大使王文天就
中国共产党成立100周年发表署名文章

百年前的中国,列强窥伺、山河动荡、国弱家贫、人民流离。内忧外患、民族危亡关头,中国共产党在1921年7月应运而生,将为中国人民谋幸福、为中华民族谋复兴作为自己的初心和使命,历经百年奋斗,由一个50余名党员的小党,发展为拥有9100多万党员的世界上最大的执政党。

今天的中国,已成为世界第二大经济体,人均GDP超过1万美元,彻底消除了绝对贫困问题,对世界经济增长贡献率常年在30%以上。面对百年一遇的疫情,中国疫情防控取得重大成果,疫苗接种超过10亿剂,出口已超过3亿剂。仅2020年,中国出口口罩2242亿只,防护服23.1亿件,呼吸机27.1万台。

中国为什么能?

就是因为有中国共产党这个坚强的领导核心,把曾被列强称作“一盘散沙”的中国人民团结起来,赶走了外国侵略者、废除了一切不平等条约,成立了中华人民共和国;确立了社会主义基本制度,推进了社会主义建设;开辟了中国特色社会主义道路,使具有5000多年文明历史的中华民族全面迈向现代化。这是历史的选择、人民的选择。

中国共产党为什么行?原因有很多,最重要的有三点:

一是始终坚持全心全意为人民服务的根本宗旨。坚持人民中心、群众路线,得到广大人民群众的衷心拥护。各种民调结果都显示,中国人民对政府、对中国共产党的满意度在各国中是最高的,而且还在不断攀升。

二是始终坚持走自己的路。清醒认识、准确把握中国国情,扎根中国大地、吸纳人类文明优秀成果,开辟了中国特色社会主义道路,实现了经济快速发展和社会长期稳定两大奇迹。

三是始终坚持加强党的建设。不断推进实践基础上的理论创新,敢于直面问题,勇于自我革命,坚定不移推进党风廉政建设,不断提高党的创造力、凝聚力、战斗力。

过去一百年中国在革命、建设、发展中走过的历程,让我们倍加珍惜来之不易的大好局面,也倍加尊重各国人民自主探索符合本国国情发展道路的权利和努力,反对干涉别国内政、强加于人、动辄威胁制裁的霸凌做派。

我们主张平等协商、开放创新、同舟共济、坚守正义,秉持“共商、共建、共享”原则开展“一带一路”合作,开创共赢共享、发展繁荣、健康安全、互尊互鉴的未来,

我们主张弘扬和平、发展、公平、正义、民主、自由的全人类共同价值。

我们主张通过中国发展为世界创造更多机遇,又始终同一切追求进步事业的力量一道,共同努力构建人类命运共同体。

世界上总有些人看不得不同制度理念的国家发展壮大,对发展中国家人民真正过上好日子感到焦虑。他们不断抹黑中国和中国共产党,妄图离间中国党和人民的关系、破坏中国同柬埔寨这样友邻的关系。但这都注定是徒劳的。形形色色的“中国威胁论”、“中国崩溃论”不断破产早成惯例,中柬“铁杆”友谊牢不可破,中柬命运共同体情比金坚。

我们不会忘记,2020年初新冠疫情暴发不久,柬政府即宣布“不断航、不歧视、不撤侨”,西哈莫尼国王和莫尼列太后慷慨解囊,洪森首相冒雪“逆行”访华。柬埔寨发生疫情后,中国政府和军队最早派出医疗专家组,全方位多渠道提供抗疫物资,在自身供应紧张的条件下,将柬埔寨作为疫苗合作的优先方向,已累计交付近千万剂,占柬获得疫苗总量95%以上。

疫情条件下,2020年中柬贸易仍逆势增长,达到95.6亿美元。西港经济特区、金边—西港高速公路、乡村供水、援柬体育场等 “一带一路”重点项目顺利推进。去年10月,中柬签署历史性自贸协定,香蕉、芒果、水产品等柬埔寨优质产品源源不断进入中国市场,摆上中国民众餐桌。

今年是中国共产党成立100周年,也是柬埔寨人民党成立70周年,两个纪念日彼此相邻,交映生辉。我们纪念历史,是为了总结经验,探寻规律,开辟未来。我们有理由相信,中柬两国和两国人民在探索符合各自国情的发展道路、共建命运共同体的世纪伟业中携手并肩,相互支持,彼此成就,必将谱写中柬友谊更加辉煌壮丽的新篇,成为脍炙人口的佳话。

To Top