អ្នកគាំទ្របាល់ទាត់អាឡឺម៉ង់ ត្រូវបានគេព្រមានមិនឱ្យព្យាយាមធ្វើដំណើរទៅកាន់ទីក្រុង Wembley សម្រាប់ការប្រកួតយូរ៉ូ ២០២០ ចុងក្រោយ នៅថ្ងៃអង្គារ ប្រកួតជាមួយ ប្រទេសអង់គ្លេស ដោយមន្រ្តីជាន់ខ្ពស់នៃ សមាគមវេជ្ជសាស្ត្រពិភពលោក ដោយសារតែការរីករាលដាលខ្លាំង នៃវីរុស Covid-19 បំឡែងប្រភេទថ្មី ។ នេះបើតាមការផ្សាយរបស់ AFP ។ លទ្ធផលស្មើ ២-២ របស់ក្រុមជម្រើសជាតិអាឡឺម៉ង់...
Breaking: មនុស្សម្នាក់ស្លាប់ បន្ទាប់ពីខុនដូ១កន្លែង នៅរដ្ឋផ្លរីដា ដួលរលំ ផ្នែកខ្លះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP។ ប្លុកផ្ទះល្វែងកម្ពស់ ១២ ជាន់នៅរដ្ឋផ្លរីដា បានដួលរលំមួយផ្នែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ សយ៉ាងហោចណាស់ម្នាក់ និងបង្កឱ្យមានការឆ្លើយតប ជាបន្ទាន់ដ៏ធំមួយ ជាមួយអ្នកជួយសង្គ្រោះរាប់សិបនាក់ ដែលកំពុងវាយកម្ទេចថ្ម សម្រាប់ រុករកអ្នកនៅរស់។...
ព្រុចសែល: ប្រទេសអាឡឺម៉ង់ និងបារាំង នឹងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំសហគមន៍អ៊ឺរ៉ុបឱ្យបើកកិច្ចប្រជុំជាទៀងទាត់ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដ៏ចម្រូងចម្រាសមួយ ជាមួយបញ្ហា អ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច។ ទីក្រុងប៊ែកឡាំងនិងទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃពុធ បានដាក់សំណើនាទីចុងក្រោយសម្រាប់ប្លុកនេះដើម្បីពិចារណាគំនិតនៃកិច្ចប្រជុំកំពូលដែលមានសក្តានុពលជាមួយលោកពូទីន បន្ទាប់ពីមានវត្តមានរបស់ប្រធានាធិបតីអាមេរិក Joe Biden អង្គុយជាមួយគាត់ នៅទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុន។...
ប្រធានាធិបតីបារាំង លោក Macron មានប្រសាសន៍ថាស្ថេរភាពរបស់អឺរ៉ុបទាមទារឱ្យមានការសន្ទនាជាមួយប្រទេសរុស្ស៊ី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ហ្សឺណែវ៖ ប្រទេសចិន ដាក់ពាក្យបណ្តឹង នៅឯអង្គការពាណិជ្ជកម្ម ពិភពលោក ចំពោះ ការបោះបង់ចោល របស់អូស្ត្រាលី មិនទិញទំនិញរបស់ខ្លួន ដែលប៉ះពាល់ដល់ ការនាំចេញកង់រថភ្លើង របស់ប្រទេសចិន ជាប្រភេទកង់ទួរប៊ីនខ្យល់ និងដែកអ៊ីណុក។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រទេសអូស្រ្តាលី បានបដិសេធ មិនឱ្យនាំចូលទំនិញផលិតផល...
បាងកក៖ ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក នៅ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង ដោយប្រឆាំងនឹងការព្រមាន ពីអាជ្ញាធរ អំពីករណីឆ្លងវីរុស ឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។ ការហែក្បួន បានកើតឡើងនៅខួប ៨៩ ឆ្នាំនៃបដិវត្តសៀម...
កីឡាករបាល់ទាត់ខ្សែបម្រើដ៏ឆ្នើម របស់ម្ចាស់ពានរង្វាន់ជើងឯកអឺរ៉ូ ឆ្នាំ២០១៦ លោក គ្រីស្ទៀណូ រ៉ូណាល់ដូ បានរកគ្រាប់បាល់ទី១០៩ ឱ្យក្រុមជម្រើសជាតិរបស់ខ្លួនហើយ ក្នុងការប្រកួតជាមួយក្រុមមាន់គកបារាំង នៅអឺរ៉ូ នាយប់ថ្ងៃពុធ ទី២៣ ខែមិថុនា ក្នុងលទ្ធផល ២ទល់នឹង២ ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។
វ៉ាស៊ីនតោន៖ អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកមិនមានមិត្តល្អជាងអាល្លឺម៉ង់ ខណៈដែលប្រទេសទាំង ២ បានសន្យារួមគ្នា ចំពោះប្រទេសរុស្ស៊ីនិងចិន ទោះបីជាមានការខ្វែងគំនិតគ្នា លើបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលជិតរួចរាល់ពីប្រទេសរុស្ស៊ី ដល់ប្រទេសអាល្លឺម៉ង់ ក៏ដោយ។ នេះបេីតាមទីភ្នាក់ងារ ព័ត៌មានបារាំង AFP។
អេស្ប៉ាញ៖ បិតាស្ថាបនិក បង្កើតកម្មវិធី កម្ចាត់មេរោគកុំព្យូទ័រ លោក John McAfee ត្រូវបានគេរាយការណ៍ថា បានស្លាប់ ក្នុងវ័យ៧៥ឆ្នាំ ដោយការធ្វើអត្តឃាត នៅក្នុងពន្ធនាគារមួយ នៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ មរណភាពរបស់លោក John McAfee ធ្វើឡើង...
ភ្នំពេញ៖ អតីតប្រធានាធិបតីហ្វីលីន លោក បិននិណូ អាគីណូ (Benigno “Noynoy”Aquino) ដែលពេលនោះជាប្រធានាធិបតី ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០១២ នោះ បានទទួលមរណភាពហើយ ក្នុងវ័យ៦១ឆ្នាំ។ នេះតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) នៅមុននេះបន្តិច។ ក្នុងរដ្ឋការអតីតប្រធានាធិបតីរូបនេះ រដ្ឋមន្រ្តីការបរទេស របស់លោក...