ព័ត៌មានអន្តរជាតិ

ក្រុមអ្នកតវ៉ា លទ្ធិ ប្រជាធិបតេយ្យថៃ ចេញធ្វើបាតុកម្ មប្រឆាំងនឹង រដ្ឋាភិបាល ទោះបីមាន ការព្រមានពី ការរាតត្បាត កូវីដ១៩ ក៏ដោយ

បាងកក៖ ក្រុមបាតុករគាំទ្រ លទ្ធិប្រជាធិបតេយ្យ រាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងបាងកក នៅ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង ដោយប្រឆាំងនឹងការព្រមាន ពីអាជ្ញាធរ អំពីករណីឆ្លងវីរុស ឆ្លងកូវីដ១៩យ៉ាងណាក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP។

ការហែក្បួន បានកើតឡើងនៅខួប ៨៩ ឆ្នាំនៃបដិវត្តសៀម – ការបះបោរដែល បានប្រែក្លាយប្រទេសថៃពីរបបរាជានិយមដាច់ខាត ទៅជារាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ។

ទីក្រុងបាងកក ត្រូវបានរញ្ជួយដោយការតវ៉ាស្ទើរ តែរាល់ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អ៊ូចា នៅឆមាសទី ២ នៃឆ្នាំ ២០២០ ប៉ុន្តែចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យ បានបាត់បង់ការចាប់អារម្មណ៍ បន្ទាប់ពីការផ្ទុះវីរុស និងការដាក់គុក មេដឹកនាំនិស្សិត។

អាជ្ញាធរ បានរឹតត្បិតការប្រមូលផ្តុំ ជាសាធារណៈ នៅពេលដែលព្រះរាជាណាចក្រនេះ បានចាប់យកនូវការឆ្លងនៃរលកទីបី ដោយចំនួនករណីប្រចាំថ្ងៃ របស់វា បានកើនឡើងដល់ ៣០០០ករណី ។

ប្រែសម្រួលដោយៈ​ សយ​ សុភា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top