ភ្នំពេញ៖ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានឱ្យដឹងថា ក្នុងឱកាសបុណ្យអំុទូក អកអំបុក សំពះព្រះខែ នាថ្ងៃទី៣០,៣១ ខែតុលា និង១ វិច្ឆិកាខាងមុខនេះ ក្រុមហ៊ុនរបស់លោក នឹងរៀបចំជូនតម្លៃពិសេស សម្រាប់បងប្អូនដែលមកលេងខេត្តមណ្ឌលគិរី នឹងទទួលបានតម្លៃពិសេស សម្រាប់ការទិញដីឡូតិ៍...
ភ្នំពេញ៖ គណៈប្រតិភូសមាគមមិត្តភាពសភាពាណិជ្ជចិន ហ្វូជាន នៅកម្ពុជា បានអញ្ជើញជួបពិភក្សាការងារ ព្រមទាំងផ្តល់សម្ភារៈនិងថវិក មួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណដល់ចំពោះគណៈប្រតិភូ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា ដែលបានផ្តល់លទ្ធភាព មកដល់រដ្ឋបាលខេត្តកំពង់ស្ពឺ នាពេលនេះ។ ជំនួបនោះ ធ្វើឡើងនាថ្ងៃចន្ទ ១៩ ខែតុលា...
ភ្នំពេញ៖ កម្មវិធីស្វែងរក ពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង ត្រូវបានចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី ១៨ ខែតុលា នេះហើយ។ ក្នុងរយៈពេលដែលម៉ាកសម្ភារៈការិយាល័យ ដ៏ល្បីល្បាញរបស់ចិន M&G បានចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា កន្លងមកនេះ ក្រុមហ៊ុនបានផ្ដោត ក្នុងការបង្កើតនិងផ្សព្វផ្សាយនូវម៉ាកសញ្ញា ឈិន គ័ង ដើម្បីផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលសម្ភារៈការិយាល័យដែលមានគុណភាពកាន់តែល្អ ដែលទន្ទឹមនឹងនេះក៏ជាផលិតផលប្រកបដោយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញសកម្មភាព កិច្ចប្រតិបត្តិការជួយសង្គ្រោះផ្នែកសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ កំទ្បុងពេលទឹកជំនន់ របស់មន្ទីរសុខាភិបាល ខេត្តពោធិសាត់ គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរ សុខាភិបាលខេត្តពោធិសាត់ នាយប់ថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ បានបង្ហាញថា ក្នុងកំឡុងពេលទឹកជំនន់ជន់លិចនៅខេត្តពោធិសាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានសកម្មចុះជួយសង្គ្រោះផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមទីតាំងមួយចំនួន នៃក្រុងពោធិសាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង ស្រុកបាកាន និងស្រុកក្រគរ ដែលមានជាចំនូចសំខាន់ៗដូចតទៅ៖ – បានចាត់ចែងឲ្យមានក្រុមគ្រូពេទ្យសង្គ្រោះចល័ត នៅថ្នាក់ខេត្ត សម្រាប់ក្រុងពោធិសាត់ និងនៅថ្នាក់ស្រុក នៅតាមបណ្តាស្រុកដែលមានទឹកជន់លិចខាងលើ – មានមណ្ឌលសុខភាពចំនួន ៣ កន្លែង (មណ្ឌលសុខភាពកោះជុំ ព្រែកត្នោត និងព្រៃញី) ដែលលិចទឹកតែត្រូវបានចាត់ចែងបានទាន់ពេល ក្នុងការទុកដាក់សម្ភារ-បរិក្ខាពេទ្យកុំឲ្យខូចខាត – មណ្ឌលសុខភាព ចំនួន ១៥ កន្លែង ប្រឈមនឹងទឹកជន់លិច ដោយទឹកបានឡើងព័ទ្ធជុំវិញនៅតាមផ្លូវចូល និងអាគារ តែនៅអាចដំណើរការផ្តល់សេវាសុខភាពជាប្រចាំបាន ដើម្បីជួយប្រជាជនដែលមានបញ្ហាសុខភាពក្នុងកំឡុងពេលមានទឹកជន់លិចនៅតាមភូមិនានា – បានពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនចំនួនរាប់រយនាក់ – អ្នកពស់ចឹកចំនួន ១១នាក់ ត្រូវបានជួយសង្រ្គោះបានទាន់ពេល មិនមានអ្នកស្លាប់បាត់បង់ជីវិតដោយសារពស់ចឹកនេះទេ – បានធ្វើការអប់រំសុខភាពជូនប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ពីអនាម័យដៃ និងខ្លួនប្រាណ ត្រូវប្រើប្រាស់ទឹកស្អាតដោយបានចែកថ្នាំក្លរ៉ាមីន ឬក្លរីន ដើម្បីដាក់សម្អាតទឹកមុនការប្រើប្រាស់ និងពន្យល់ពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ – ចែកមុងជ្រលក់ថ្នាំ (មុងអង្រឹង និងមុងគ្រួសារ) ជូនដល់ប្រជាជនដែលប្រឈម និងគ្រោះថ្នាក់ប្រមាណជាង ១០ម៉ឺនមុង – បានជួយសង្គ្រោះស្ត្រីសម្រាលកូនលំបាកចំនួន ០២នាក់ និងជំងឺធ្ងន់ធ្ងរ ហើយបានរកមធ្យោបាយបញ្ជូនពួកគាត់បានទាន់ពេលដូចជាទូក និងរថយន្តខ្ពស់ៗជាដើម ដើម្បីបញ្ជូនពួកគាត់មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិសាត់ – បានជួយអប់រំដល់អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ពស់ចឹក នឹងត្រូវបញ្ជូនឲ្យបានទាន់ពេលវេលា ក្នុងករណីមានពស់ចឹក ទៅមន្ទីរពេទ្យដែលនៅជិតបំផុត – ណែនាំប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នក្រែងលង់ទឹក ជាពិសេសកូនចៅតូចៗ ដែលប្រឈមនឹងការលង់ទឹក – បន្តការផ្តល់សេវាសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងតាមដានបញ្ហាសុខភាពនានា នៅក្នុងសហគមន៍ ហើយប្រសិនបើមានបញ្ហាសុខភាព សូមបងប្អូនប្រជាពលរដ្ឋប្រញាប់ជួបជាមួយក្រុមគ្រូពេទ្យ ឬទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក។ សូមជូនពរ បងប្អូនប្រជាពលរដ្ឋ មានសុខភាពល្អ និងចៀសផុតពីគ្រោះទឹកជំនន់ផងដែរ៕
ភ្នំពេញ៖ ប៉ូលីសថៃ នៅយប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ បានប្រើឡានទឹក បំបែកហ្វូងបាតុករ ក្រោយពីលោក ប្រាយុទ្ធ ចាន់អ៊ូចា បដិសេធ មិនចុះចេញពីតំណែង នាយករដ្ឋមន្រ្តី។ នេះបើតាមការផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍។
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ ខិតខំជួយសង្គ្រោះ និងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាជនដែលរងគ្រោះ ដោយសារទឹកជំនន់ នៅតាម ទីតាំងមួយចំនួន នៃខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃសុក្រ។ យោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០២០ ស្ថានភាពកម្រិតកម្ពស់ទឹកស្ទឺង មង្គលបូរី និងសិរីសោភ័ណ បន្តកើនឡើងកៀកទៅនិងកម្រិតប្រកាសអាសន្នហើយទឹកហូរធ្លាក់ តាមអូរព្រំដែនប្រទេសថៃ នៅបន្តកើនឡើង បណ្តាលឲ្យលិចលង់ តាមតំបន់វាលទំនាប ភូមិតាមមាត់អូរ ស្ទឺង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ជាក់ស្តែង នៅខេត្តបន្ទាយមានជ័យ មានផលប៉ះពាល់ចំនួន ០៩ ក្រុង/ស្រុក និង៤៦ ឃុំ/សង្កាត់ ដែលបានបណ្តាលឲ្យលង់ទឹកស្លាប់ចំនួន ១០នាក់(កុមារ ០២នាក់) ប៉ះពាល់លើលំនៅដ្ឋានសរុបចំនួន ១០.៥៨៦ខ្នង (មនុស្សចំនួន ៣៩.២០០នាក់ ក្នុងនេះមានស្រីចំនួន២០.១១៤នាក់) និងមានទីទួលសុវត្ថិភាពចំនួន ១៥ កន្លែង ហើយប្រជាជនដែលបានស្នាក់នៅលើទីទួលសុវត្ថិភាពមានចំនួន ១.៨២២គ្រួសារ (មនុស្សចំនួន ៦.៧២៦នាក់ ក្នុងនេះមានស្រី ៣.៥០០នាក់) និងមណ្ឌលសុខភាពចំនួន ១៥ និងប៉ុស្តិសុខភាព ០១កន្លែង ដែលរងផលប៉ះពាល់ដោយទឹកជំនន់(មណ្ឌលសុខភាពចំនួន ០២កន្លែង និងប៉ុស្តិសុខភាព ០១ កន្លែង ត្រូវបានផ្អាកការផ្តល់សេវាជាបណ្តោះអាសន្ន)។ ១. ការអន្តរាគមន៍ផ្នែកសុខាភិបាល៖ – រៀបចំក្រុមគ្រូពេទ្យសម្រាប់ចុះជួយផ្តល់សេវាសុខភាព នៅតាមទីទួលសុវត្ថិភាពទាំង ១៥កន្លែង ដោយក្នុងមួយទីទួលសុវត្ថិភាពមានបុគ្គលិកប្រចាំការចំនួន ០៣នាក់។ – បានផ្តល់ជូនឱសថចាំបាច់បន្ថែម សម្រាប់ជួយសង្រ្គោះក្នុងពេលគ្រោះមហន្តរាយទឹកជំនន់ ជូនដល់ស្រុកប្រតិបត្តិចំនួន ០៣កន្លែងនិងមណ្ឌលសុខភាពចំនួន ១៥ កន្លែង និងប៉ុស្តិសុខភាព ០១កន្លែង ដែលជួបបញ្ហាគ្រោះទឹកជំនន់។ – បានផ្តល់ការពិគ្រោះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋតាមទីទួលសុវត្ថិភាពចំនួន ៨៨៣នាក់ (ស្រីចំនួន ៣៩៨នាក់) ហើយបញ្ហាសុខភាពជួបប្រទះមាន ជំងឺរាគរូស ផ្តាសាយធំ រលាកផ្លូវដង្ហើម និងជំងឺរមាស់ជាដើម។ – បញ្ជូនស្ត្រីឈឺពោះសម្រាលកូនតាមកាណូតមកសម្រាលកូននៅមន្ទីរពេទ្យខេត្តចំនួន ០១ករណី។ – ផ្តល់ការអប់រំសុខភាព អំពីការថែរក្សាអនាម័យ សុវត្ថិភាពចំណីអាហារ និងការបង្ការជំងឺឆ្លងបានចំនួន ១.២៨៥នាក់(ស្រី ៩០៣នាក់)។ – ផ្តល់ឃីតឱសថ(ថ្នាំក្អក ថ្នាំបញ្ចុះកំដៅ ថ្នាំផ្សះ ) ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន ៨២០កញ្ចប់។ – បញ្ជូនករណីពស់ចឹក ចំនួន ០៦ នាក់(ស្រី ០២នាក់) មកព្យាបាលនៅមន្ទីរពេទ្យខេត្តមង្គលបូរី។ – បានចែកមុងជ្រលក់ថ្នាំចំនួន ៥២០ មុង ចែកសាប៊ូដុំដុសខ្លួនចំនួន ១.៦៤០ ដុំ និងចែកទឹកអាល់កុលជែល សម្រាប់លាងដៃចំនួន ២៥០ដប ជូនដល់គ្រួសារដែលរងគ្រោះ។ – ចែកមីកញ្ចប់ចំនួន ១២កេះ ដល់ប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព។ ២. ទិសដៅអនុវត្តបន្ត៖ – រៀបចំក្រុមឆ្លើយតបបន្ទាន់ថ្នាក់មន្ទីរសុខាភិបាលខេត្ត សហការជាមួយស្រុកប្រតិបត្តិ ដើម្បីចុះផ្តល់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ជាបន្តទៀត។ – បន្តតាមដានបញ្ហាសុខភាព និងចុះជួយអន្តរាគមន៍ ក្នុងការផ្តល់សេវាថែទាំសុខភាព នៅទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់។ – ពង្រឹង តាមដាន និងអនុវត្តការងារផ្តល់សេវានៅ តាមមន្ទីរពេទ្យ មណ្ឌលសុខភាព ជាប្រចាំ។ – ត្រៀមក្រុមឆ្លើយតបបន្ទាន់ សម្រាប់ចុះជួយអន្តរាគមន៍ក្នុងករណីចាំបាច់ និងបន្ទាន់។ – ត្រៀមមុងជ្រលក់ថ្នាំបន្ថែមទៀត សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត នៅតាមទីទួលសុវត្ថិភាព។ – ត្រៀមសម្រាប់ការជួយសង្គ្រោះបន្ទាន់ និងការព្យាបាលសម្រាប់ករណីពស់ចឹក និងបញ្ហាសុខភាព ចម្បងៗ ដែលអាចកើតឡើងជាយថាហេតុ។ – រៀបចំផែនការ លើការឆ្លើយតបសម្រាប់គ្រោះមហន្តរាយដោយទឹកជំនន់ជាបន្តទៀត។ ...
ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃព្រហស្បត្តិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ បានបង្ហាញនូវយុទ្ធនាការថ្ងៃព្រហស្បតិ៍ សម្រាប់អ្នកស្រាវជ្រាវ និយាយពីអ្នក ស្រាវជ្រាវ ដ៍អស្ចារ្យ នៅកម្ពុជា ដែលកំពុងធ្វើការស្រាវជ្រាវ ក្នុងផ្នែកមួយ នៃកម្មវិធីពន្លកចំណេះ របស់យើង។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្ថានទូតអូស្រ្តាលី បានលើកឡើងថា “អ្នកស្រាវជ្រាវ ទាំងនេះ...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី ប្រកាសឱ្យដឹងនៅទី៧ ខែតុលា ឆ្នាំ២០២០ថា ខ្លួន មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជំនួយ ចំនួន ១លានដុល្លា អូស្ត្រាលី ដើម្បី ពង្រឹង មន្ទីរពិសោធន៍ជាតិត្រួតពិនិត្យ ឱសថរបស់កម្ពុជា និងសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ជំនួយនេះ នឹងត្រូវផ្តល់...