ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្ឃឹមនេះ គឺធ្វើឡើងក្រោយពេលដែលលោក បានចូលរួមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា និងលោក អូអេណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានទស្សនាការប្រគុំតន្ត្រីអូខេស្ត្រាក្នុងពិធីរំលឹកខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)ក្នុងរាជធានីភ្នំពេញ។ លោក ហេង សួរ បានគូសបញ្ជាក់ថា៖ “ បានមកចូលរួមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក អូអេណុ អាត់ស៊ូស៊ីឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទស្សនាការ ប្រគំតន្ត្រីអូខេស្ត្រា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីរឹតចំណងសាមគ្គីភាពកម្ពុជា-ជប៉ុន និងទាក់ទាញការចាប់អារម្មណ៍របស់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកកម្ពុជាកាន់តែច្រើន”។ កម្ពុជា ជប៉ុន បានបង្កើតទំនាក់ទំនងការទូត ជាផ្លូវការដំបូង នៅឆ្នាំ ១៩៥៣ ហើយ ៧០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។ ក្រៅពីការលើកឡើងក្នុងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចកិច្ច លោក ហេង សួរ ក៏បានសរសើរយុវតន្ត្រីករជប៉ុនថាពិតជាសម្តែងបានល្អ និងថ្លែងអំណរគុណដែលធ្វើដំណើរដ៏សែនឆ្ងាយដម្រាប់ការប្រគំតន្ត្រីនេះ ហើយក៏ជូនពរដល់យុវតន្រ្តីករជប៉ុនមានសុខភាពល្អ និងរីករាយក្នុងការស្នាក់នៅកម្ពុជា។ គួររំលឹកផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានទំហំ៨៦០លានដុល្លារអាម៉េរិក ខណៈដែលកម្ពុជា បាននាំចេញទៅជប៉ុន ៥៤៥លានដុល្លារអាម៉េរិក៕
អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញលើវេបសាយផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម០,៥%ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ៩៩,៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០,១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេ ក្នុងចំណោម១៨៥ប្រទេស។ តាមរយៈរបាយការណ៍ ILO បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិមួយនេះ ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀតរួមមាន៖ កាតា, ម៉ូលឌូវ៉ា, ម៉ាឡាវី, ប៊ូរួនឌី, ឆាដ, ថៃ,...
ភ្នំពេញ៖ អ្នកនាំក្រសួងការបរទេសចិន លោកស្រី Hua Chunying បានបង្ហោះនូវរូបភាពក្រាហ្វិច ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ប្រទេសចិន ក្នុងការចូលរូមចំណែកកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនមហិមា ដល់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ តាមរយៈបណ្តាញសង្គមធ្វីតធឺរបស់ខ្លួន នាថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ លោកស្រី Hua Chunying ជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិនផងដែរនោះ បានលើកឡើងថា “ចិនជាមិត្តដែលអាហ្រ្វិកអាចពឹងពាក់បាន។ ប្រទេសចិន បានផ្តល់ជំនួយ អភិវឌ្ឍន៍យ៉ាងច្រើន...
ប៊ូសាន ដែលជាទីក្រុងធំទីពីរ និងកំពង់ផែសំខាន់របស់ប្រទេសកូរ៉េ បានទទួលកេរ្តិ៍ឈ្មោះ ជាកន្លែងដ៏ល្បីល្បាញ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ និងពិធីបុណ្យនានា។ លើសពីទិដ្ឋភាពព្រឹត្តិការណ៍ដ៏រស់រវើករបស់វា ឆ្នេរសមុទ្រ និងឆ្នេរដ៏ស្រស់ស្អាតរបស់ទីក្រុងប៊ូសាន បានធ្វើឱ្យវាក្លាយជាកន្លែងទេសចរណ៍សមុទ្រ ដ៏គួរឱ្យទាក់ទាញ។ ជាពិសេស ឆ្នេរ Haeundae និងឆ្នេរ Gwangalli ជាទីពេញចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ ការរួមបញ្ចូលគ្នានៃការលំហែកាយ និងទេសចរណ៍នេះបង្ហាញពីបទពិសោធន៍ដ៏រីករាយសម្រាប់ភ្ញៀវទាំងអស់។ បន្ថែមលើភាពទាក់ទាញរបស់វា...
បរទេស៖ ខណៈពេលដែលកូរ៉េខាងជើង កំពុងបញ្ជូនអត្តពលិកមួយក្រុមទៅចូលរួមការប្រកួតជើងឯក ពិភពលោករបស់សហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ (ITF) ដែលធ្វើឡើងនៅប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ នោះ គេដឹងថាទង់ជាតិកូរ៉េខាងជើង នឹងត្រូវលើកឡើងដោយបំពានលើទណ្ឌកម្មអន្តរជាតិ។ សារព័ត៌មានតូក្យូ បានរាយការណ៍នៅថ្ងៃទី ១៧ ថាមានលទ្ធភាពខ្ពស់ ដែលទង់ជាតិកូរ៉េខាងជើង នឹងត្រូវបានលើកឡើងក្នុងអំឡុងពេល ពិធីបើកនិងបិទនិងពិធីប្រគល់មេដាយ ដោយដកស្រង់ សម្តីមន្ត្រីកូរ៉េខាងជើង។...
Vientiane, Lao PDR, 9 August 2023 — Water levels in the Lower Mekong River Basin (LMB) have increased rapidly and are projected...
Hun Manet was appointed Cambodia’s new leader by the king on Monday, after having effectively been given the post from his father...
Update: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា រដ្ឋាភិបាលចិន បានដកលោក Qin Gang ចេញពីមុខតំណែងជារដ្ឋមន្ត្រីការបរទេស ហើយជំនួសគាត់ដោយអ្នកកាន់តំណែងមុនរបស់គាត់គឺលោក Wang Yi ។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា “សភានីតិបញ្ញត្តិកំពូលរបស់ប្រទេសចិន បានបោះឆ្នោតតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេស … ដូចដែលវាបានកោះប្រជុំមួយកាលពីថ្ងៃអង្គារ” ។ “Qin Gang ត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស” ។ ការប្រកាសនេះ បានធ្វើឡើងមួយខែ បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈ លើកចុងក្រោយរបស់ Qin។ ការបាត់ខ្លួនភ្លាមៗ ពីភ្នែកសាធារណៈ អតីតរដ្ឋមន្ត្រីអាយុ ៥៧ឆ្នាំដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅក្នុង ខែធ្នូមិនត្រូវបានគេឃើញជាសាធារណៈ ចាប់តាំងពីថ្ងៃទី ២៥ខែមិថុនានៅពេលដែលគាត់ ជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី វៀតណាម និងស្រីលង្កា។ ការបង្ហាញខ្លួនចុងក្រោយរបស់ Qin នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺជាការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីAndrey Rudenko ដែលបានទៅទស្សនាទីក្រុងប៉េកាំងតិចជាង ៤៨ម៉ោង បន្ទាប់ពីការបះបោរបរាជ័យរបស់ក្រុមទាហានស៊ីឈ្នួលWagner ប្រឆាំងនឹងទីក្រុងម៉ូស្គូ។
Breaking: រដ្ឋមន្រ្តីការបរទេសចិន លោក Qin Gang ត្រូវបានដកចេញពីតំណែង។ AFP
Busan, Korea’s second-largest city and main port, has gained a reputation as a renowned venue for international events and festivals. Beyond its...