Bangladesh police on Thursday freed six student leaders whose campaign against civil service job quotas sparked deadly nationwide unrest, as the government...
Nigerian police fired tear gas on Thursday to break up several hundred protesters rallying against the cost of living in the northern...
Breaking: ក្រុមហាម៉ាស់និយាយថា មេដឹកនាំ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅអ៊ីរ៉ង់ ។ AFP
CHANGSHA, July 30 (Xinhua) — Four people were confirmed dead and three others remained missing by Monday night after torrential rain lashed...
One of the customers – reportedly a woman in her 90s – died, Shinji Kaneko told reporters on Monday (Jul 29), bowing...
Landslides in southern India caused by monsoon rains on Tuesday killed at least 36 people, while hundreds were believed to be trapped...
PATNA, India (AFP) – An Indian passenger train derailed and several of its cars overturned on Tuesday, killing at least two people...
Breaking: Landslides in southern India killed at least 36 people on Tuesday, a district official told reporters, with the army earlier announcing...
ភ្នំពេញ: លោក អ៊ុង គង្គា និងលោកស្រី ជាំង ណាន តំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកអំណោយជាម៉ាសុីនកុំព្យូរទ័រប្រើរួច ចំនួន២១គ្រឿង ឧបត្តម្ភជូនក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់លោក ទិត សុធាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្នុងការបើកថ្នាក់បង្រៀនកុំព្យូទ័រ ជូនសិស្សានុសិស្ស នៅសាលារៀន ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ លោករដ្ឋលេខាធិការ ទិត សុធា និងសមាជិកក្រុមការងាររបស់លោក បានផ្តល់ការសំណេះសំណាល ជាមួយតំណាងអង្គការសប្បុរសធម៌ខ្វនថឹម នាឱកាសទទួលនូវអំណោយម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ទិត សុធា ក៏បានណែនាំដល់ភ្ញៀវអំពីស្ថានភាពរីកចំរើនគ្រប់វិស័យនៅក្នុងមូលដ្ឋាន ហើយទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្វះខាតមួយចំនួន ដែលក្រុមការងារកំពុងខ្នះខ្នែង ជួយដោះស្រាយផងដែរ។ លោក ទិត សុធា បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌របស់អង្គការសប្បុរសធម៌ ខ្វនថឹមនាពេលកន្លងមក ដែលបានបរិច្ចាគថវិកាជួយសាងសង់សាលារៀនមួយចំនួននៅទីជនបទក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ បរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់ជាច្រើនទៀត។ លោក អ៊ុង គង្គាបានជំរាបពីស្ថានភាពទូទៅរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០២២។ លោកបន្តថា ខ្វនថឹមគឺការប្រមូលផ្តុំកំលាំងមនុស្សធម៌តូចៗ រួមគ្នាអោយធំអោយខ្លាំង ដើម្បីជួយដល់សង្គម ដែលបច្ចុប្បន្នអង្គការនេះមានសមាជិកប្រហែល១០០នាក់ ក្នុងនោះ សមាជិកភាគច្រើនជាពាណិជ្ជករមកពីប្រទេសចិន និងខ្លះទៀតជាពលរដ្ឋកម្ពុជាផងដែរ។ លោកថា ពួកគាត់មករកសុី វិនិយោគទុនបង្កើតរោងចក្រ កសិដ្ឋាន ការដ្ឋានសំណង់។ល។និង។ល។ ផ្តល់ការងារជូនប្រជាជនកម្ពុជា និងមានបំណងចូលរួមជួយអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការចូលរួមលើកកំពស់សុខុមាលភាពប្រជាជន និងការអប់រំនៅទីជនបទ។ លោកថា អំណោយជាម៉ាសុីនកុំព្យូទ័រប្រើរួចទាំងនេះ គឺបានមកពីការបរិច្ចាគកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនរបស់សមាជិកមួយចំនួន ព្រោះចង់ចូលរួមបណ្តុះបណ្តាលអោយសិស្សនៅជនបទ...
Breaking: Spanish Prime Minister Pedro Sanchez has agreed to testify in a preliminary corruption probe into his wife’s business dealings but will...