AP – ការអូសវ៉ាលី និងដឹកកុមារ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺន នាក់បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរុស្ស៊ីឈ្លានពាន បានបន្តជាមួយនឹងការដើរក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៥០.០០០...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យដើម្បីរៀបចំការបោះឆ្នោត តាមនីតិវិធីលើសំណើរបស់អ៊ុយក្រែន សម្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣រូប ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មិនមានការវេតូលើការបោះឆ្នោត តាមនីតិវិធីនៅក្នុងក្រុមប្រឹក្សាទេ ខុសពីដំណោះស្រាយ។ ការបោះឆ្នោតតាមនីតិវិធីតម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាចំនួនប្រាំបួន ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥។ អ្នកការទូតក្រុមប្រឹក្សាបាននិយាយថា...
ទីក្រុង COPENHAGEN – កាសែតដាណឺម៉ាក Ekstra Bladet និយាយថា បុគ្គលិកឯករាជ្យពីរនាក់ ដែលធ្វើការឱ្យកាសែត បានរងរបួសនៅពេលដែលរថយន្ត ដែលពួកគេកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារដោយកាំភ្លើង នៅជិតភូមិ Ohtyrka ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ លោក Ekstra...
Update: ទីភ្នាក់ងារទំនាក់ទំនងពិសេស និងការការពារព័ត៌មាន បានព្រមានថា ការផ្ទុះដែលវានិយាយថា មើលទៅដូចជាពពកផ្សិត អាចបង្កឱ្យមាន “មហន្តរាយបរិស្ថាន” ហើយបានណែនាំអ្នកស្រុក ឱ្យគ្របបង្អួចរបស់ពួកគេដោយក្រណាត់សើម ឬមារៈបង់រុំ និងផឹកវត្ថុរាវ ឱ្យបានច្រើន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន គឺលោកស្រី Iryna Venediktova...
Breaking: កម្លាំង រុស្ស៊ីបំផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្រុង Kharkov,ជាទីក្រុងធំទី២ របស់អ៊ុយក្រែន , នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព បន្តការសន្ទនាតាមគ្រប់ច្រកផ្លូវ រួមទាំងមធ្យោបាយការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យកាន់តែធ្ងន់ធ្ងរ ។ នេះបេីយោងតាម សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២។ តាមរយៈសេចក្ដីថ្លែងការណ៍នេះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភ...
Breaking: រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងជួបគ្នា នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីទណ្ឌកម្មរុស្ស៊ី បន្ថែមទៀត៖ អ្នកការទូត, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
BREAKING៖ មនុស្សជាង ៣.០០០ នាក់ត្រូវ បានឃុំខ្លួន សម្រាប់ការតវ៉ាប្រឆាំងសង្រ្គាម នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីថ្ងៃព្រហស្បតិ៍: ឃ្លាំមើល, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: បាតុកម្មគាំទ្រអ៊ុយក្រែន ផ្ទុះឡើងជុំវិញពិភពលោក ដោយមនុស្សរាប់ពាន់នាក់ បានថ្កោលទោសការវាយលុករបស់រុស្ស៊ីទៅលើ ប្រទេសអ៊ុយក្រែន, បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា