ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការសាងសង់ផ្លូវទៅកាន់តំបន់ខ្នងផ្សារ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា CESLEP។ ខណៈ រាជរដ្ឋាភិបាល អនុម័តផែនការអភិវឌ្ឍន៍តំបន់ខ្នងផ្សារនេះ ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតគោលដៅលំហែបៃតង។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងធនាគារពិភពលោក។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថា មានការឆ្លងជំងឺ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព៧ត៌មានចេញពីកាសែតAFP បានរាយការណ៍ថា មានតែប្រទេសលោកខាងលិចចំនួន៦ប៉ុណ្ណោះ ដែលបានសន្យាថានឹងបញ្ជូនកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអរិភាពរវាងទីក្រុងគៀវ និងទីក្រុងម៉ូស្គូបានបញ្ចប់។ ប្រភពដដែល បានសរសេរទៀតថាអ្នកគាំទ្រអ៊ុយក្រែន ភាគច្រើនមានការស្ទាក់ស្ទើរ ក្នុងការសន្យាណាមួយនាពេលខាងមុខ ហើយបើយោងរបាយការណ៍ គេមើលឃើញថាការសន្យានេះ បានធ្វើឡើងនៅក្រោយកិច្ចប្រជុំ ចុងក្រោយរបស់រដ្ឋមន្ត្រីការពារជាតិ មកពីអ្វីដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ” នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ក្រោមការណែនាំ របស់មេដឹកនាំកំពូល របស់ប្រទេសនេះ លោក Ali Khamenei ការចរចានាពេលខាងមុខ ជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអូម៉ង់ នឹងត្រូវធ្វើឡើងដោយប្រយោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយដើម្បីប្រារព្ធទិវាជាតិនុយក្លេអ៊ែរបច្ចេកវិជ្ជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែមេសា ខណៈពេលដែលការពិភាក្សាលម្អិតរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក...