តូក្យូ៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនហោះហើរយន្តហោះយោធា Osprey របស់ខ្លួនម្តងទៀតនោះទេ រហូតដល់វាបញ្ជាក់ពីសុវត្ថិភាព របស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងឈានដល់បាតដៃទទេ នៃការធ្លាក់យន្តហោះ Osprey ដ៏ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន នៅឯឆ្នេរសមុទ្រភាគនិរតីនៃប្រទេសជប៉ុន អំឡុងពេលសមយុទ្ធជាទម្លាប់។ ការកត់សម្គាល់របស់លោក Kirby ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណាជំនួសតំណែង ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ជុំវិញការចោទប្រកាន់ថា លោកមិនបានរាយការណ៍ អំពីមូលនិធិនយោបាយ ដែលទទួលបានពីបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច។ លោក Matsuno ត្រូវបានគេចោទប្រកាន់ថាបានខកខាន ក្នុងការរាយការណ៍ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ច្រើនជាង ១០លានយ៉េន (៦៩,០០០ដុល្លារ) នៅក្នុងប្រាក់ចំណូល...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល...
ភ្នំពេញ៖ ស្របពេលដែល មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកវិភាគនយោបាយកម្ពុជា បានប្រមើលមើល ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ទំនងជាសមាជិកសមាជិការ នៃអង្គសន្និបាតគណបក្សទូទាំងប្រទេស បោះឆ្នោតជូន ឱ្យធ្វើជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាម ផេកផ្លូវការរបស់លោក ខៀវ កាញារិទ្ធ...
ភ្នំពេញ៖ លុយចំនួន១លាន៤សែនដុល្លារ និងជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រៃវែង រឹបអូសនិងឃាត់ខ្លួនកាលពីដើមសបប្ដាហ៍នេះ ។ យោងតាមមន្រ្តីនគរបាលខេត្ត បានឱ្យដឹងថា ចំនួនទឹកប្រាក់ខាងលើ ត្រូវបាននាំចូលពីប្រទេសវៀតណាម ដោយខុសច្បាប់តាមច្រកដូង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយឆ្លងមកដល់ខេត្តព្រៃវែង ភ្លាមនោះត្រូវបានសមត្ថកិច្ចខេត្តព្រៃវែង ចាប់បានភ្លាមៗតែម្ដង។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹខឿន បានថ្លែងប្រាប់ព័ត៌មានដើមអម្ពិល ឱ្យដឹងថា...
សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងឱកាសនេះ ពលរដ្ឋជាង ៤ពាន់គ្រួសារ នឹងទទួលបានបណ្ណកម្មសិទ្ធិ ដែលបានរៀបចំរួចរាល់ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ សូមរំលឹកថា...
ភ្នំពេញ៖អគ្គលេខាធិការ វេទិកាសម្ព័ន្ធសង្គមស៊ីវិលកម្ពុជា លើកទឹកចិត្ដដល់មិត្ដចិន ក្នុងការរៀបចំវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង ឱ្យកាន់តែទូលំទូលាយ និងសហការកាន់តែជិតស្និទ្ធ ជាមួយក្រុមជំនាញវេជ្ជសាស្រ្ដបុរាណកម្ពុជា។ លោកបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្ដី ការគណៈរដ្ឋ មន្រ្ដីបានលើកក្នុងវេទិកាឱសថបុរាណ មេគង្គ-ឡានឆាង លើកទី១ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយបានជំរុញលើកទឹកចិត្ដ ដល់មិត្ដចិនក្នុងការ...
ភ្នំពេញ៖ លោក សំ សុគង់ ប្រធានក្រុមមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដាក់លិខិតជាផ្លូវការ គោរពស្នើសុំទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាការឆ្លើយតបភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ ២BO-០០៤៨ ដែលដឹកស៊ុតសត្វមាន់ចំនួន៥០ ០០០គ្រាប់ និងស៊ុតសត្វគ្រួចចំនួន ៧០ ០០០គ្រាប់ ដោយនាំមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង...