ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី នឹងមានកិច្ចប្រជុំកំពូល នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ធ្នូ តាមការអញ្ជើញពីលោក បៃដិន

រូបភាព៖ Kyodo

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអញ្ជើញសមភាគី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈដែលគណបក្សប្រជាធិបតេយ្យ របស់មេដឹកនាំសហរដ្ឋអាមេរិក កំពុងតស៊ូ ដើម្បីធ្វើឱ្យមានវឌ្ឍនភាព ក្នុងការចរចាសភា ដើម្បីទទួលបានជំនួយបន្ថែម សម្រាប់ប្រទេសដែលហែកហួរ ដោយសង្រ្គាម។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលប្រទេសរុស្ស៊ីបង្កើន ការវាយប្រហារមីស៊ីល និងយន្តហោះដ្រូនប្រឆាំងនឹង អ៊ុយក្រែន មេដឹកនាំនឹងពិភាក្សា អំពីតម្រូវការបន្ទាន់ របស់អ៊ុយក្រែន និងសារៈសំខាន់ នៃការបន្តគាំទ្រ របស់សហរដ្ឋអាមេរិកនៅពេលនេះ” ។

ការិយាល័យរបស់លោក ហ្សេឡិនស្គី បានឲ្យដឹងថា លោកនឹងមកដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ហើយប្រធានបទសំខាន់ៗនៃការពិភាក្សានឹងរួមបញ្ចូល ការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ “គម្រោងរួមជាក់លាក់ជាពិសេស លើការផលិតអាវុធ និងប្រព័ន្ធការពារដែនអាកាស” និងការសម្របសម្រួល នៅឆ្នាំ២០២៤ ។

ដំណើរទស្សនកិច្ចរបស់លោក កើតឡើងនៅពេលដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបង្វែរការយកចិត្តទុកដាក់ពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈដែលជោគវាសនា នៃសំណើថវិកាបន្ថែមចំនួន ១០៦ពាន់លានដុល្លាររបស់លោក បៃដិន ទៅកាន់សភា ដែលមានជំនួយចំនួន ៦១,៤ ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវ នៅតែស្ថិតក្នុងផែនការដដែល។

លោក បៃដិន និងមន្ត្រីសេតវិមាន បានបង្កើនការជូនដំណឹងជាច្រើនសប្តាហ៍ អំពីការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន ដែលកំពុងដំណើរការ ដែលនឹងចូលទៅក្នុងដៃ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top