ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលគំនិតគោលនយោបាយ ការបរទេសថ្មី នាពេលខាងមុខរបស់រុស្ស៊ី នឹងផ្តោតលើការបញ្ចប់ភាពផ្តាច់មុខ របស់លោកខាងលិច ក្នុងកិច្ចការអន្តរជាតិ។ លោក Lavrov បានឲ្យដឹងនៅឯរដ្ឋឌូម៉ា របស់រុស្ស៊ីថា កិច្ចការអន្តរជាតិ គួរតែត្រូវបានកំណត់ដោយមិនមែនដោយ “ផលប្រយោជន៍អាត្មានិយម” របស់បស្ចិមប្រទេសនោះទេ ប៉ុន្តែនៅលើ “មូលដ្ឋានត្រឹមត្រូវ...
ព្រុចសែល៖ អគ្គលេខាធិការនៃសម្ព័ន្ធភាពលោក Jens Stoltenberg បានឲ្យដឹងថា រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គួរតែប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ នៅឆ្នាំក្រោយ។ លោកកំពុងថ្លែងទៅកាន់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិ ណាតូ នៅទីនេះ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ សម្រាប់សន្តិសុខរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន...
ស្ដុកហូម៖ អ្នកជំនាញស៊ុយអែតបានឲ្យដឹងថា ការពិតដែលកងទ័ពជើងទឹកអាមេរិក បានចូលរួមនៅក្នុងការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ដូចដែលបានរកឃើញដោយអ្នកកាសែតស៊ើបអង្កេតជនជាតិអាមេរិកលោក Seymour Hersh គឺជា “សង្រ្គាមសេដ្ឋកិច្ច” ប្រឆាំងនឹងសម្ព័ន្ធមិត្ត ដែលចុះចូលនៅអឺរ៉ុប។ លោក Jan Oberg នាយកមូលនិធិឆ្លងដែនសម្រាប់សន្តិភាព និងការស្រាវជ្រាវអនាគត បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួថា “ពិតណាស់ Nord...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌ ជូនអតីតបុគ្គលិក វិទ្យុវីអូឌី (VOD)ដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ ។ នៅលើ គណនីហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ដោយសារតែវិទ្យុវីអូឌី ត្រូវបានបិទនិងគ្មាន ឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិក...
អង់ការ៉ា/ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fuat Oktay លោកអនុប្រធានាធិបតីតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ប្រទេស ពីការរញ្ជួយដី កាលពីថ្ងៃចន្ទបានកើនឡើងដល់២៤.៦១៧នាក់ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបជាមួយប្រទេសជិតខាងស៊ីរី បានកើនឡើងដល់ជាង ២៨.០០០នាក់ និងមនុស្សរាប់ម៉ឺននាក់រងរបួស ។ ក្រុមជួយសង្គ្រោះកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅក្នុងខេត្តចំនួន១០នៃខេត្តតួកគី ដែលរងគ្រោះដោយរញ្ជួយដី ឥឡូវនេះបានចាប់ផ្តើមងាកទៅរកការយកចេញនូវកំទេចកំទីនៅថ្ងៃទី៦នៃគ្រោះមហន្តរាយនេះ...
ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឲ្យនាវាWesterdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩។ បើតាមហ្វេសប៊ុកបង្ហាញក្នុងឱកាសគម្របខួ៣ឆ្នាំនេះ(១៣ កុម្ភៈ ២០២០-១៣ កុម្ភៈ ២០២៣) គឺជាពិភពលោក ពិតជាបានចាំនូវព្រឹត្តិការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល២ថ្ងៃពីថ្ងៃទី១៣-១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសខ្មែរបានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នា...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jorge Chavez រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់ហើយ ដោយសារការបាក់ដីនៅខេត្ត Camana ភាគខាងត្បូងនៃប្រទេសប៉េរូ នៅក្នុងតំបន់ Arequipa ។ មន្ត្រីរូបនេះបានថ្លែង នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ Programas del...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេច លុបអាជ្ញាបណ្ណវិទ្យុវីអូឌី ដោយសារអង្គភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវសារព័ត៌មាន ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមកែសម្រួល តាមបទប្បញ្ញត្តិច្បាប់ ស្ដីពីរបបសារព័ត៌មាន។ សេចក្ដីសម្រេចរបស់ក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ ទោះវិទ្យុនេះចេញសារសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោស ពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀង គិតណាស់រឿង...