ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ក្នុងនោះក៏មាននិស្សិតស្រីចំនួន១៨៩៧នាក់ ដែលពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ ដែលពិធីនេះនឹងធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បាន ប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងអំឡុងសប្តាហ៍ទី៤ ក្នុងខែមករានេះ (២៥ដល់៣១មករា) ព្រោះតំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៥អង្សាសេ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបន្តថា អំឡុង សប្តាហ៌ទី៤ នៃខែមករានេះ កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឲ្យតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី ១៨-២២អង្សាសេ និងសីតុណ្ហភាពអប្បបរមា ពី ២៨-៣៣អង្សាសេ។...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ប្រទេសរុស្ស៊ីបានឲ្យដឹងថា គ្មានកាលបរិច្ឆេទថ្មីណាមួយ ត្រូវបានកំណត់សម្រាប់ កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (New START) ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្កើនភាពតានតឹងរវាងភាគីទាំង២ ។ គេបានដឹងថា កិច្ចពិភាក្សារវាងទីក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានផ្តល់យោបល់ថា ការរំលាយសភាតំណាងរាស្រ្ត និងការបោះឆ្នោតទូទៅអាចនឹងត្រូវធ្វើឡើង មុនពេលអាណត្តិរបស់លោក ជាមេដឹកនាំគណបក្សកាន់អំណាចបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ លោក គីស៊ីដា បានសម្តែងការគាំទ្រចំពោះទស្សនៈដែលថា លោកគួរតែចាប់ផ្តើមអាណត្តិទីពីររបស់លោក បន្ទាប់ពីទទួលបានទំនុកចិត្តជាសាធារណៈនៅក្នុងការបោះឆ្នោតសភាជាន់ទាប សម្រាប់គោលនយោបាយរបស់លោក រួមទាំងការអនុវត្តការដំឡើងពន្ធ ដើម្បីផ្តល់មូលនិធិដល់ការចំណាយលើវិស័យការពារជាតិខ្ពស់។ លោក...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ឲ្យរៀបចំសន្និបាតបូកសរុបលទ្ធផលការ ងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តមុខងារ និងសមិទ្ធផលសម្រេចបាន។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗ សម្ដេច ស ខេង បានបញ្ជាក់ថា «រដ្ឋបាលរាជធានី-ខេត្ត...
តូក្យូ៖ ប្រទេសជប៉ុននៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រទេសរុស្ស៊ី ចាប់ផ្តើមការចរចានៅឆ្នាំនេះ លើកិច្ចព្រមព្រៀងនេសាទប្រកបដោយសុវត្ថិភាពទ្វេភាគី ដើម្បីការពារនាវារបស់ប្រទេសអាស៊ី ពីការរឹបអូសដោយអាជ្ញាធរ របស់ទីក្រុងម៉ូស្គូ នៅក្នុងដែនទឹកក្បែរកោះជម្លោះ នៅកោះហុកកៃដូ។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា រុស្ស៊ីបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួនមិនអាចផ្តល់ព័ត៌មានអំពីកាលបរិច្ឆេទសមរម្យ សម្រាប់រៀបចំការចរចាអន្តររដ្ឋាភិបាលប្រចាំឆ្នាំលើកតិកាសញ្ញានេះកាលពីថ្ងៃព្រហស្បតិ៍។ លោកបានពណ៌នាការឆ្លើយតបរបស់រុស្ស៊ីថា មិនអាចទទួលយកបាន។ លោក Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានលើកឡើងថា...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងបន្ទាបទំនាក់ទំនងការទូត ជាមួយសមាជិកណាតូ អេស្តូនី ដោយចោទប្រកាន់ ប្រទេសបាល់ទិកមួយនេះថា “គាំទ្រអរិយភាពប្រឆាំងនឹង ប្រទេសរុស្សី”។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាឱ្យបេសកជន អេស្តូនី ចាកចេញនៅខែក្រោយ។ ប្រទេសទាំងពីរនឹងត្រូវបានតំណាង ដោយភារធារីបណ្ដោះអាសន្ន ជំនួសឱ្យឯកអគ្គរដ្ឋទូត។ ប្រភពបាមឲ្យដឹង “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាពជាអ្នកដឹកនាំអេស្តូនី បានបំផ្លាញទំនាក់ទំនងទាំងស្រុងជាមួយរុស្ស៊ីដោយចេតនា។ Total Russophobia...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំទាំងពីរ ស្វែងរកការយកឈ្នះលើភាពខ្វែងគំនិតគ្នា ដែលបានកើតឡើង ដោយសង្គ្រាមអ៊ុយក្រែន។ មេដឹកនាំអាល្លឺម៉ង់ បានធ្វើទស្សនកិច្ច ទៅរដ្ឋធានីបារាំង សម្រាប់ថ្ងៃនៃពិធីរំលឹកខួប ៦០ឆ្នាំចាប់តាំងពីសន្ធិសញ្ញាសំខាន់មួយ បានផ្សាភ្ជាប់ចំណងរវាងខ្មាំងសត្រូវ ដ៏យូរអង្វែង ដែលគាំទ្រសហភាពអឺរ៉ុបសព្វថ្ងៃ។...
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បានរាយការណ៍ថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងឆ្ពោះទៅកាន់ទីក្រុងចំនួនពីរ នៅក្នុងតំបន់ Zaporizhia ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើង ក្នុងសប្តាហ៍នេះ បន្ទាប់ពីកងកម្លាំងជួរមុខជាប់គាំងជាច្រើនខែ។ លោក វ្ល៉ាឌីមៀ រ៉ូហ្គូវ ដែលជាមន្ត្រីដំឡើងតំណែងដោយរុស្ស៊ីនៅក្នុងតំបន់បានឲ្យដឹងថា សកម្មភាពវាយលុកត្រូវបានប្រមូលផ្តុំនៅជុំវិញទីក្រុងចំនួនពីរគឺ Orikhiv ប្រហែល ៥០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Zaporizhzhia...