ភ្នំពេញ ៖ តបតាមសំណើរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ នេះបើយោងលិខិតរបស់គណៈកមា្មធិការអចិន្ត្រៃយ៍រដ្ឋសភា។ កាលពីថ្ងៃ៨ តុលា រាជរដ្ឋាភិបាលបានដាក់លិខិតស្នើមកកាន់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសអ៊ុយក្រែន គឺជាអ្នកដែលស្ថិតនៅពីក្រោយ នៃផែនការវាយប្រហារ ដោយភេវរកម្មទៅលើស្ពាន នៅក្នុងតំបន់ Crimea ។ លោកប្រធានាធិបតី បានធ្វើការអះអាងនេះ ដោយសារមានរបាយការណ៍ស៊ើបអង្កេត ដែលធ្វើឡើងដោយក្រុមការងារសំងាត់ របស់ជាតិហើយបញ្ជាក់ទៀតថា ការវាយប្រហារដែល រៀបចំដោយអ៊ុយក្រែន និងជាមួយនឹងការគាំទ្រ...
បរទេស៖ អ្នកនាំពាក្យវិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការ លើកឡើងថាការងាក ចេញពីវិស័យថាមពល របស់រុស្សីនឹងធ្វើឲ្យអឺរ៉ុបជួប ផលលំបាកជាបន្តបន្ទាប់ ឬរហូតទៅដល់ជាង២០ឆ្នាំ ខាងមុខទៀតជាមិនខាន។ ថ្លែងទៅកាន់បណ្តាញ សារព័ត៌មាន ទូរទស្សន៍ក្នុងស្រុក Rossiya 1 លោក Peskov បានបន្តថា៖ អាមេរិកនៅពេលនេះ...
បរទេស៖ កងទ័ពរបស់ប្រទេសឆេក បានដាក់ពង្រាយទាហានជាង ៣០០នាក់ ទៅកាន់ព្រំដែនជាមួយប្រទេសស្លូវ៉ាគី ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីដោះស្រាយការហូរចូលនៃជនចំណាកស្រុកខុសច្បាប់។ អាជ្ញាធរបានលើកឡើងពីចំនួនមនុស្ស ដែលបានមកដល់ក្នុងប្រទេសនេះ ភាគច្រើនមកពីប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់យោធា ចាប់ផ្តើមពីថ្ងៃអាទិត្យ និងរហូតដល់វិធានការការពារព្រំដែនបណ្តោះអាសន្ននៅតែមាន ពួកគេនឹងជួយដល់ការអនុវត្តច្បាប់នៅក្នុងតំបន់ South Moravian,...
ភ្នំពេញ៖កូនប្រុសសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកងទ័ពមិនត្រឹមតែបំពេញតួនាទីក្នុងវិស័យការពារជាតិតែប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ។លោកហ៊ុន ម៉ានី បានរំលេចឡើងវិញពីការណែនាំរបស់ សម្តេចតេជោ និងលោកបណ្ឌិត ហ៊ុន ម៉ាណែតឱ្យបន្តគិតគូរ និងឧបត្ថម្ភគាំទ្រដល់កងទ័ព។ នាឱកាសនៃបេសកកម្មចុះសំណេះសំណាល និងចែកអាវរងាជូនកងទ័ពនៅតាមបណ្តាកងពលប្រចាំទិសនានាចំណុះយោធភូមិភាគទី៥ នាថ្ងៃទី៩តុលាឆ្នាំ២០២២លោក ហ៊ុន ម៉ានី បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់បណ្ឌិត ហ៊ុន ម៉ាណែត ដែលកំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូបដែលបានលះបង់កម្លាំងកាយ ចិត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្រុមប្រឆាំងផ្កាប់ គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈាន ទៅកាន់អំណាច នៅជាតិក្រោយ កុំវក់ជាមួយល្បែងច្រើនពេក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា “ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំង ផ្កាប់មុខឲ្យមានចំណេះដឹង...
បរទេស៖ មេទ័ពអាកាសរបស់ប្រទេសថៃ (RTAF) បាននិយាយថា មានឱកាស ៥០ ភាគរយដែលអាមេរិកនឹងលក់ យន្តហោះចម្បាំង F-35 ឱ្យប្រទេសថៃ។ យោងតាមសារព័ត៌មាន Th the Nation ចេញផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មេទ័ពអាកាសថៃ គឺលោក អាឡុងកន វ៉ាន់ណារ៉ូត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្ដីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចាត់បញ្ចួនមន្រ្តីជំនាញរបស់ក្រសួង ឱ្យចុះសហការ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការវាយតម្លៃ និងត្រៀមដឹកគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ ទៅកាន់គោលដៅ ដែលកំពុងរងគ្រោះ...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ក្រសួងយុត្តិធម៌រុស្ស៊ី កាលពីថ្ងៃសុក្របានប្រកាសថា តារារ៉េបដ៏មានប្រជាប្រិយបំផុតមួយរបស់ប្រទេសនេះ ថាជា “ភ្នាក់ងារបរទេស” ដែលជាការចាត់តាំងផ្លូវច្បាប់ ដែលត្រូវបានប្រើដើម្បីបង្ខាំងអ្នករិះគន់ និងអ្នកកាសែតវិមានក្រឹមឡាំង ។ លោក Oxxxymiron ដែលមានឈ្មោះពិតថា Miron Fyodorov...