បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក ចាង ស៊ីមីង អតីតប្រធានាធិបតីរបស់ប្រទេសចិន ដែលបានត្រួតពិនិត្យ ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក្នុងឆ្នាំ ២០០១ បានទទួលមរណភាព នៅថ្ងៃពុធ នៅទីក្រុងសៀងហៃ នៅអាយុ៩៦ឆ្នាំ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២...
លោក ចាង សុីមីង Jiang Zemin អតីតប្រធានាធិបតីចិន បានទទួលមរណភាព ក្នុងជន្មាយុ ៩៦ឆ្នាំ។ នេះបើយោងតាម តាមAFP។
ភ្នំពេញ៖ ក្រោមកិច្ចប្រឹងប្រែងអស់រយៈពេលជាយូរឆ្នាំ គុនល្បុក្កតោ (Kun Lbokator) ដ៏ចំណាស់របស់ខ្មែរ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកានេះ។ នេះបើយោងតាម AKP។ ល្បុក្កតោជាក្បាច់ដ៏ចំណាស់របស់កម្ពុជា ដែលមានភស្តុតាងនៅលើចម្លាក់នៃប្រាសាទបាយ័ន តាំងពីចុងសតវត្សរ៍ទី១២ ទៅដើមសតវត្សរ៍ទី១៣។ បច្ចុប្បន្ន...
ភ្នំពេញ៖ បន្ថែមពីលើការអបអរសាទរ ជាមួយប្រជាពលរដ្ឋ ក្នុងឃុំថ្មដា ស្រុកវាលវែង ដែលជាឃុំដាច់ស្រយាលឆ្ងាយជាងគេ ក្នុងខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា រថយន្តសង្រ្គោះបន្ទាន់ និងអគារមន្ទីរពេទ្យកំពុងសាងសង់ ដែលមណ្ឌលសុខភាព ឃុំថ្មដា ទទួលបាននាពេលនេះ គឺពិតជាឆ្លើយតបនឹងតម្រូវ ការចាំបាច់បំផុត របស់ប្រជាពលរដ្ឋឃុំថ្មដា។ ការលើកឡើងរបស់ លោក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ការស្គាល់ច្បាស់ពី ភូមិសាស្ត្រនយោបាយ និងចេះបត់ បែនទាន់សភាពការណ៏ អ្វីៗប្រែប្រួលមួយភ្លែត។ ការលើកឡើង របស់លោក សយ សុភាព បែបនេះ ស្របពេលដែលមន្រ្តីគណបក្សក្រៅរដ្ឋាភិបាល បានស្នើសុំរួមជីវភាពនយោបាយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសបិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីឲ្យមន្ដ្រីជំនាញធ្វើការស្រាវជ្រាវបន្ថែម បន្ទាប់ពីរំលូតកូនស្ដ្រីម្នាក់ដែលស្លាប់ក្នុងផ្ទៃ បណ្ដាលឲ្យជនរងគ្រោះវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ យោងតាមសេចក្ដីសម្រេចផ្លូវការរបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា «បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះ ទីក្រុងធំៗរបស់ប្រទេសចិន គឺមាន ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃ ត្រូវបានបិទបាំងដោយសន្តិសុខ បន្ទាប់ពីមានការប្រមូលផ្តុំគ្នា ទូទាំងប្រទេសអំពាវនាវឱ្យ មានសេរីភាពខាងនយោបាយ និងការបញ្ចប់ការបិទខ្ទប់ពីជំងឺកូវីដ-១៩ ។ ភាពជាអ្នកដឹកនាំរបស់ប្រទេសនេះបានប្រឈមមុខនឹងការតវ៉ានៅចុងសប្តាហ៍ដែលមិនត្រូវបានគេឃើញក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយសារតែកំហឹងចំពោះការបិទទ្វារដោយឥតឈប់ឈរបានបង្កឱ្យមានការខកចិត្តយ៉ាងជ្រាលជ្រៅចំពោះប្រព័ន្ធនយោបាយរបស់ប្រទេសទាំងមូល ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតី បានព្រមានដល់ប្រជាជនអ៊ុយក្រែន ឱ្យរំពឹងថានឹងមានភាពត្រជាក់ និងងងឹត១សប្តាហ៍ទៀតនៅពខាងមុខ ដោយព្យាករណ៍ពីការវាយប្រហារ របស់រុស្ស៊ីបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមិនបញ្ឈប់រហូតដល់ ទីក្រុងម៉ូស្គូ អស់មីស៊ីល ។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រាស់បង្គាប់តែងតាំង លោក យ៉ង សាំងកុមារ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈលោក ឡឹក សុធារ ក៏ត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។...
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានឯកភាពឱ្យក្រសួងព័ត៌មាន រៀបចំពិធីជួបជុំរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ លើកទី៥ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ខាងមុខ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថា...