ម៉ូស្គូ៖ នៅក្នុងការអត្ថាធិប្បាយ ដែលបានចែករំលែកជាមួយ Newsweek បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងគៀវ ពីការព្យាយាមនាំណាតូ ចូលទៅក្នុងសង្រ្គាមដោយផ្ទាល់ បន្ទាប់ពីវាត្រូវ បានកំណត់ដោយមេដឹកនាំ សម្ព័ន្ធមិត្តថា ការបំផ្ទុះដ៏សាហាវនៅទូទាំងព្រំដែនប៉ូឡូញ ទំនងជាត្រូវបានបង្កឡើង ដោយប្រព័ន្ធការពារ របស់អ៊ុយក្រែន ដែលប៉ុនប៉ងស្ទាក់ចាប់ មីស៊ីល រុស្ស៊ី។ មន្ត្រីលោកខាងលិចមួយចំនួន បានសន្មតថាជាមូលហេតុ នៃឧប្បត្តិហេតុកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យស្លាប់ របស់ពលរដ្ឋប៉ូឡូញពីរនាក់...
ឡុងដ៌៖ អង់គ្លេសជឿថា សកម្មភាពរបស់អ៊ីរ៉ង់ និងរុស្ស៊ី កំពុងបង្កការគំរាមកំហែង ដល់សន្តិសុខនៃមជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក James Cleverly ដែលប្រាប់ទៅកាន់វេទិកាសន្តិសុខ ក្នុងតំបន់នៅប្រទេសបារ៉ែន ។ ទីក្រុងតេអេរ៉ង់ បានទទួលស្គាល់ថា ខ្លួនបានផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ជាមួយនឹងយន្តហោះដ្រូន ប៉ុន្តែបានលើកឡើងថា ពួកគេត្រូវបានបញ្ជូនមុនពេល ដែលសង្រ្គាមនៅអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ សហរដ្ឋអាមេរិកបានឲ្យដឹងថា...
បាងកក៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងសម្រេចចិត្តលើការរុះរើ គណៈរដ្ឋមន្ត្រី នៅពេលសមស្របមួយចំពេល មានការអំពាវនាវ កាន់តែខ្លាំងឡើង សម្រាប់ការជំនួសរដ្ឋមន្ត្រី កិច្ចការផ្ទៃក្នុង ដែលរងគ្រោះ ដោយរឿងអាស្រូវ។ លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកក ខណៈដែលលោកបានបញ្ចប់ ការចូលរួមរបស់លោក នៅក្នុងកិច្ចប្រជុំកំពូលវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិករយៈពេលពីរថ្ងៃថា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកកាសែតកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើអង្គការខុមហ្រ្វែល (COMFREL) និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា? ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីនាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL)...
ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានសហការជាមួយ គង្គា អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ស្តីពីការផ្តល់អាហារូបករណ៍ និងឱកាសការងារសម្រាប់និស្សិត បានផ្តល់អាហារូបករណ៍ និងការងារសម្រាប់សិស្ស-និស្សិត ចំនួន ២០ នាក់ (ឆ្នាំសិក្សា ២០២២-២០២៣) ។ ១. អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង*** ជ្រើសរើសសម្រាប់និស្សិតប្រុសចំនួន ២០ នាក់ក- ផ្នែកគ្រប់គ្រង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd J. Austin III នឹងចេញដំណើរនៅថ្ងៃទី១៨ ខែវិច្ឆិកា ដើម្បីបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកាណាដា ឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា។ នៅទីក្រុង Nova Scotia ប្រទេសកាណាដា លោក Lloyd J. Austin នឹងថ្លែងសុន្ទរកថាគន្លឹះនៅឯវេទិកាសន្តិសុខអន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងថា ការសម្រេចរបស់ FATF ឱ្យមានការចុះពិនិត្យផ្ទាល់នាពេលខាងមុខនេះ គឺជាឱកាសមាសដ៏កម្រសម្រាប់កម្ពុជា ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោយ នៃបេសកកម្មរបស់ គ.ស.ហ។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់...
បរទេស៖ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា លោកជឿជាក់ថា ហេតុការណ៍ធ្លាក់មីស៊ីល នៅលើទឹកដីរបស់ប្រទេសប៉ូឡូញ និងបានធ្វើឲ្យបាត់បង់ ជីវិតពលរដ្ឋស៊ីវិលចំនួន២នាក់នោះ គឺបណ្តាលមកពីមីស៊ីលរបស់អ៊ុយក្រែន ដែលប្រើប្រាស់ សម្រាប់ការការពារខ្លួន នោះទេ។ មេដឹកនាំអាមេរិករូបនេះ បានចែករំលែកព័ត៌មាន ដែលលោកទទួលបាន ជាមួយនឹងមេដឹកនាំ G7 ផងនិងដៃគូជាបណ្តាប្រទេស នៅសមាជិកណាតូផង អំពីការយល់ឃើញនិង ការសន្មតរបស់លោក...
បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការលើកឡើងចំៗ ជាសាធារណៈ ក្នុងបំណងរិះគន់ត្រង់ ទៅកាន់នាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ដែលបានធ្វើឲ្យមានការបែកធ្លាយ នូវកិច្ចសន្ទនាគ្នា រវាងគ្នាមួយថ្ងៃមុន ទៅឲ្យបណ្តាញសារព័ត៌មាន។ នៅក្នុងវិដេអូ ដែលត្រូវបានបង្ហោះ ដោយសារក្រុមអ្នកយកព័ត៌មាន របស់កាណាដាលោក Xi បាននិយាយប្រាប់ទៅកាន់...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកការសែត កម្ពុជា-ចិន បានលើកឡើងជាមតិថា លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជាជនក្បត់ជាតិ៣ជំនាន់ គួរតែបណ្ដុះបណ្ដាលកូន ឱ្យធ្វើនយោបាយ តតាំងជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី...