ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញសេចក្តីរាយការណ៍ថ្មី បង្ហាញពីតួលេខយោធាអ៊ុយក្រែន ដែលបាត់បង់ជីវិត ក្នុងខែវិច្ឆិកា

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការអះអាងថា កងកម្លាំងយោធា របស់ប្រទេសអ៊ុយក្រែន គិតត្រឹមខែវិច្ឆិកា ប៉ុណ្ណោះ បានបាត់បង់ជីវិតយោធារបស់ខ្លួន ដល់ទៅជាង៨០០០នាក់ ព្រមទាំងសព្វាវុធយោធា ជាច្រើនផ្សេងទៀត។

លោក Shoigu បានអះអាងលំអិតថា​ យោធាអ៊ុយក្រែន ប្រមាណជា៨៣០០នាក់ យន្តហោះ៥គ្រឿង ឧទ្ធម្ភាគចក្រ១០គ្រឿង រថក្រោះ១៤០គ្រឿង និងរថយន្តយោធា ជាង៣០០គ្រឿង ផ្សេងទៀតដែលត្រូវបាន បំផ្លាញ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបន្ថែមថា កងកម្លាំងរបស់រុស្ស៊ី បានបង្កការខូចខាតយ៉ាងច្រើន ដល់កងកម្លាំងយោធា របស់ទីក្រុងគៀវ ដោយប្រើអាវុធច្បាស់លាស់ រយៈចម្ងាយឆ្ងាយ ដើម្បីធ្វើការវាយប្រហារ
ទ្រង់ទ្រាយធំប្រឆាំងនឹងមជ្ឈមណ្ឌល បញ្ជាការយោធាអ៊ុយក្រែន ផង និងទីតាំងលំបាកៗ របស់យោធាព្រមទាំងឧស្សាហកម្ម របស់អ៊ុយក្រែនផង៕

ប្រែសម្រួល៖ស៊ុនលី

To Top