ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែល លោកប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។...
កម្រងរូបភា ពិសេសស្តីពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនជាមូលដ្ឋាន នៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ ប្រយោគបុរាណចិន “治国有常,利民为本”មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះ មានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរ ជាមូលដ្ឋាននៃបក្សកាន់អំណាច របស់ប្រទេសចិន ដែលកាន់អំណាច ដើម្បីសាធារណជន ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន។...
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីលទ្ធភាពប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធរារាំងឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំង ដែលប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងថា មកដល់ពេលនេះរុស្ស៊ី មិនគឺគ្មានផែនការក្នុងការរឹតត្បិត ឬបិទទ្វាព្រំដែននោះឡើយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍ ប្រកាសអនុវត្តច្បាប់ថ្មីមួយ របស់លោកប្រធានាធិបតី រុស្សី Vladimir Putin ចំពោះអតីតដែនដីចំនួន៤ របស់អ៊ុយក្រែន ដែលបច្ចុប្បន្នទើបតែបានបោះឆ្នោត ធ្វើប្រជាមតិមកចូលរូមជាមួយ នឹងរុស្សី។...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថាប្រទេសរុស្សីនឹងអនុវត្តជាបន្ទាន់នូវច្បាប់មួយចំនួនដើម្បី ការពារភាពគម្រាមកំហែង ពីសំណាក់ប្រទេសអ៊ុយក្រែន និងក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព។ ថ្លែងទៅកាន់កិច្ចប្រជុំប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្សីលោក Putin បានថ្លែងថាលោកបានចុះហត្ថលេខារួចទៅហើយទៅលើឯកសារមួយចំនួនដែលមានលំអិតអំពីការផ្លាស់ប្តូរលើកនេះហើយក៏បានចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងគៀវគឺជាអ្នកបង្កបញ្ហានេះតាមរយៈការប្រើប្រាស់សកម្មភាពភេវរកម្ម។ លោក Putin បានពន្យល់ថា៖ដូចទៅនឹងអ្វីដែលដូនតារបស់ពួកគេដូចជាលោក Stepan Bandera ធ្លាប់បានធ្វើកាលពីអតីតកាលដោយកងកម្លាំងអ៊ុយក្រែនបានបញ្ជូនភ្នាក់ងារសំងាត់មកតាមសម្លាប់មន្ត្រីរដ្ឋាភិបាលព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្សីជាដើម។ លោកបន្តថា៖រុស្សីបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីឲ្យកងកម្លាំងអាចមានភាពត្រៀមរួចរាល់គ្រប់ពេលវេលាក្នុងការការពារផែនការសំងាត់ព្រមទាំងជាពិសេសការប្រមូលផ្តុំគ្នានានានៅតាមទីតាំងធ្វើដំនើរតាមទីសាធារណៈទីតាំងឯកជនផ្សេងៗទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា...
ភ្នំពេញ៖ លោក ណុប នី ប្រធានមន្ទីសារធារណការនិងដឹកជញ្ចួនខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងឱ្យមន្រ្តីជំនាញ ដែលដឹកនាំដោយ លោក ម៉ក់ សុភាព អនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ចុះពិនិត្យ ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិព្រៃស្នួល ដើម្បីជួសជុលកែលម្អ សម្រាប់ត្រៀមរៀបចំ កម្មពិធីបុណ្យអុំទូក...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានព្រមានពីសម្ព័ន្ធភាព កាន់តែស៊ីជម្រៅ រវាងរុស្ស៊ីនិងអ៊ីរ៉ង់ ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយបានឲ្យដឹងថា ខ្លួននឹងដាក់ទណ្ឌកម្មនរណាម្នាក់ ដែលជួយដឹកជញ្ជូន យន្ដហោះដ្រូន របស់ទីក្រុងតេអេរ៉ង់ ទៅកាន់ទីក្រុងម៉ូស្គូ។ កងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុងគៀវ កាលពីថ្ងៃចន្ទ ដោយប្រើអ្វីដែលអ្នកសង្កេតការណ៍ឲ្យដឹងថា ជាយន្តហោះដ្រូនធុន kamikaze ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានរចនាឡើង ដើម្បីបំផ្លិចបំផ្លាញរដ្ឋធានីអ៊ុយក្រែន។ លោក Vedant Patel...
គៀវ៖ អ៊ុយក្រែនបានប្រកាសថាខ្លួន បានដោះដូរអ្នកទោស ជាង ១០០នាក់ ជាមួយនឹងរុស្ស៊ី កាលពីថ្ងៃចន្ទក្នុងការដោះដូរស្ត្រីដំបូង ជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីសង្រ្គាមជិត ៨ខែ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។ ប្រធានបុគ្គលិក របស់ប្រធានាធិបតី អ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការផ្លាស់ប្តូរអ្នកទោស...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងប្រែក្លាយវិស័យកសិកម្មកម្ពុជា ឲ្យទៅជាកសិកម្មបែបទំនើប។ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រដ្ឋមន្រ្តីកសិកម្មវ័យក្មេងថ្មីរូបនេះ ក្រោយពីការចូលកាន់តំណែងភ្លាមៗនារសៀលថ្ងៃ១៧ តុលា ក្រោមអធិបតីភាព លោក ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...