នយោបាយ

ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នឹងបន្ដភាពឯកោ ក្រោយបក្សភ្លើងទៀន ចេញមុខថ្កោលទោស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញ​ក្ដី​សង្ឃឹមថា ជនក្បត់ជាតិ ៣ជំនាន់ទណ្ឌិត សម រង្ស៊ី នឹងបន្ដភាពឯកកោរបស់ខ្លួនបន្ថែមទៀត ក្រោយពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស។

ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានប្រមាថដោយចោទប្រកាន់ចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេច បន្ដថា ក្រោយមក សម្ដេច អំពាវនាវឱ្យគណបក្សភ្លើងទៀន ចេញមកបញ្ជាក់ថា តើការប្រមាថ ព្រះមហាក្សត្រ ខុស ឬត្រូវ? បន្ទាប់មកថ្នាក់ដឹកនាំគណបក្សភ្លើងទៀត ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស សម រង្ស៊ី ផងដែរ។

សម្តេចតេជោ បានអរគុណដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញលិខិតថ្កោលទោសទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ក្រោយប្រមាថអង្គព្រះមហាក្សត្រ។ សម្តេចតេជោ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថាគណបក្សនេះ អាចរួមរស់ជាមួយគ្នាបាន។

សម្ដេចតេជោ មានប្រសាសន៍ថា «ហើយខ្ញុំ សង្ឃឹមថា ភាពឯកោរបស់អាមេក្បត់ជាតិនេះ (សម រង្ស៊ី) វានឹងបន្ដទៀត សូម្បីតែគណបក្ស ដែលវាបង្កើតក៏ត្រូវថ្កោលទោសទៅលើវាដែលចឹងទេ អ្នកឯងស្រែកបន្ដទៀតចុះ»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា អ្នកណាក៏ដោយឱ្យតែហ៊ានផ្សារភ្ជាប់ខ្លួនជាមួយ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី គឺមិនបានទេ ដូច្នេះគណបក្សនយោបាយដទៃ សូមធ្វើការពិចារណាឡើងវិញ ក្នុងការធ្វើកម្មភាពរបស់ខ្លួន។ សម្ដេច ក៏បានអរគុណចំពោះគណបក្សនយោបាយនានា ចេញលិខិតថ្កោលទោស ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី៕

To Top