ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញមកបញ្ជាក់ និងអះអាងយ៉ាងច្បាស់ៗថា ក្នុងក្រុមគ្រួសារ របស់សម្ដេច គ្មានជម្លោះ ក្នុងការដណ្ដើមគ្នាធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ទៅថ្ងៃអនាគតរវាង លោក ហ៊ុន ម៉ាណែត និងលោក ម៉ានី ដូចការលើកឡើងរបស់ក្រុមអ្នកវិភាគអគតិ មួយចំនួននោះទេ។ ការចេញមុខបញ្ជាក់ច្បាស់ៗ ពីសំណាក់សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ កម្ពុជានឹងមានផ្លូវរថភ្លើងក្រោមដី ភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល និងផ្លូវអាកាសបន្ថែមទៀត ដើម្បីធ្វើការបញ្ចៀស ការកកស្ទះចរាចរណ៍ក្នុងក្រុងភ្នំពេញ ។ ដោយសម្តេចអះអាងថា កាលពីមុនមានគម្រោងសាងសង់រថភ្លើងលើអាកាស ប៉ុន្តែដោយសារតែកាត់លើដំបូលផ្ទះប្រជាពលរដ្ឋ ខ្លាចក្រែងរំខាន់ពួកគាត់ ក៏សម្រេចមកសិក្សា លើរថភ្លើងក្រោមដីវិញម្តងទៅ ដោយគម្រោងថវិកា គឺជប៉ុនជាអ្នកជួយ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាគិតត្រឹម ក្នុងខែសីហា ប៉ុណ្ណោះប្រទេសអ៊ុយក្រែន បានទទួលជំនួយជាមនុស្សធម៍ប្រមាណជា៤,៦ពាន់លានដុល្លារ ពីបរទេសដែលភាគច្រើន បានមកពី សហរដ្ឋអាមេរិក។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា អ៊ុយក្រែន ក៏នឹងរំពឹងទុកដែរថា អាចទទួលបានជំនួយបន្ថែមប្រមាណជា ១,៥ពាន់លានដុល្លារទៀត ពីសហរដ្ឋអាមេរិក នៅក្នុងខែកញ្ញានេះផងដែរ និងបន្ត បន្ទាប់ដោយជំនួយពីសហភាពអឺរ៉ុប នៅចុងខែកញ្ញា ឬដើមខែតុលា។ ក្នុងនោះផងដែរគេបានដឹងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ សម្ព័ន្ធមិត្ត របស់អង្គការណាតូ លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ហូឡង់ Kajsa Ollongren បានធ្វើការសំដែងក្តីព្រួយបារម្ភ និងរិះគន់យ៉ាងខ្លាំង ចំពោះច្បាប់ គ្រប់គ្រងអាវុធ របស់អាមេរិក នៅក្រោយហេតុការណ៍ បាញ់ប្រហារមួយ ដែលបានធ្វើឲ្យទាហាន កម្ម៉ង់ដូ របស់ហូឡង់ម្នាក់ បានបាត់បង់ជីវិត នៅក្នុងរដ្ឋ Idianaសហរដ្ឋអាមេរិក។ លោកស្រីរដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យលោកស្រីភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវត្រួតពិនិត្យលើការប្រកួតបវរកញ្ញា Miss Grend Cambodai 2022 ដែលមានការស្លៀកពាក់ស៊ិចស៊ីហួសហេតុមិនសមជាកញ្ញាខ្មែរ និងម្យ៉ាងទៀត មានការលើផ្លាកសញ្ញា បៀរ និងអាប៉ោងជាដើម៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះអ្នកចោទប្រកាន់ថា ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានីទាស់គ្នាដណ្តើមធ្វើជានាយករដ្ឋមន្រ្តី។ ប៉ុន្តែសម្តេចបានផ្តាំត្រឡប់ទៅវិញថា ក្នុងគ្រួសារសម្តេចគ្មានទំនាស់អ្វីកើតឡើងទេ គឺ “ដោយសារបងប្អូនមានឋានានុក្រុម គឺប្អូនស្តាំបង”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសូមឲ្យ លោក ខឹម វាសនា បញ្ចប់រឿងអបិយជំនឿហ្នឹងទៅ ហើយក៏កុំបង្ខាំងពលរដ្ឋដែរ ដោយត្រូវដោះលែង ពួកគាត់ឲ្យមកស្រុកកំណើត វិញមក ។ សម្តេចថា ពោលគឺព្រលែងប្រជាជនតែម្តងទៅ ដូច្នេះសម្តេចក៏អំពាវនាវឲ្យ ពលរដ្ឋនាំគ្នាដើរចេញទៅ ព្រោះសម្តេចថា មានមនុស្សខឹម...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអះអាងថា កងកម្លាំងយោធារបស់រុស្ស៊ី បានសម្លាប់យោធា អ៊ុយក្រែនរាប់រយនាក់ និងរថក្រោះជាច្រើនគ្រឿង ផងបូករួមទាំងរថយន្តយោធាជាច្រើនគ្រឿង ផ្សេងទៀតផង នៅក្នុងការប្រយុទ្ធគ្នា នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយក្រសួងការពារជាតិ ដដែលបានឲ្យដឹងដែរថារថក្រោះអ៊ុយក្រែន ដល់ទៅ៤៨គ្រឿង រថយន្តប្រយុទ្ធ៤៦គ្រឿង រថយន្តយោធា៣៧គ្រឿង និងរថយន្តភីគអាប់៧គ្រឿង បួកជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំង កាលពីថ្ងៃច័ន្ទថា ការបែងចែក ដែលកំពុងកើនឡើង នៅក្នុងសហភាពអឺរ៉ុប លើជម្លោះអ៊ុយក្រែន អាចធ្វើអោយប្លុកនេះ មានការបែកបាក់។ មេដឹកនាំប៉ូឡូញរូបនេះ បាននិយាយថា នេះគឺដោយសារតែប្រទេសសមាជិកមួយចំនួន ចង់ស្វែងរកសន្តិភាព ជាជាងនៅជាប់នឹង ទីក្រុងគៀវ រហូតដល់ប្រទេសនេះ ទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មនុស្សមួយចំនួនដែលមករកលោក ខឹម វាសនានៅលើភ្នំគូលែន ពេលត្រឡប់ទៅស្រុកកំណើតវិញ នឹងអាចអត់មានកន្លែងរស់នៅ ដោយសារផ្ទះសម្បែង ដីធ្លី លក់ខ្ទេចខ្ទី ដើម្បីយកលុយមករកខឹម វាសនា ។ សម្តេចថា ក្នុងនោះ គ្រួសារខ្លះ មានការខ្វែងគំនិតគ្នា...