ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ចាប់គិតតាំងពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២មក អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៥ បានជិត១០ម៉ឺននាក់ហើយដូច្នេះអ្នក ចាក់ដូសទី៣ហើយ ត្រូវចាក់ដូសទី៤ ដើម្បីបានបន្តមកចាក់ដូសទី៥ ៕
ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញ ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ក្នុងនោះសម្តេចថា ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅកម្ពុជា គឺធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ៕
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា មេដឹកនាំប្រចាំតំបន់បានលើកឡើងថា ការបាញ់ផ្លោងរបស់រុស្សី បានបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយនៅឯរោងចក្រគីមីនៅក្នុងទីក្រុង Severodonetsk របស់ប្រទេសអ៊ុយក្រែន ដែលជាកន្លែងមានការប្រយុទ្ធគ្នាឥតឈប់ឈរ ។ លោក Serhiy Haidai បានប្រាប់ដល់ទូរទស្សន៍អ៊ុយក្រែនថា ការឆាបឆេះកាលពីថ្ងៃសៅរ៍បានចាប់ផ្តើមបន្ទាប់ពីការលេចធ្លាយប្រេងរាប់សិបតោនពីវិទ្យុសកម្មដែលខូចនៅក្នុងរោងចក្រ Azot ។ ជនស៊ីវិលរាប់រយនាក់ត្រូវបានគេរាយការណ៍ថា កំពុងជ្រកនៅក្នុងរោងចក្រមួយនេះ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការពារជាតិ បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹង “តស៊ូដល់ទីបញ្ចប់” ដើម្បីបញ្ឈប់កោះតៃវ៉ាន់ ពីការប្រកាសឯករាជ្យ ។ រដ្ឋមន្ត្រីដដែលនេះបានបញ្ជាក់ថា វាគឺជាការសង្គ្រោះចុងក្រោយបំផុត នៅក្នុងសង្គ្រាមពាក្យសម្ដី ដែលកំពុងកើនឡើង រវាងមហាអំណាច លើកោះប្រជាធិបតេយ្យ...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Lee Jong-sup បានលើកឡើងនៅថ្ងៃអាទិត្យនេះថា ប្រទេសរបស់លោក នឹងពង្រឹងសមត្ថភាព ការពាររបស់ខ្លួន និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ដើម្បីទប់ទល់នឹងការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីល...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ គួរបញ្ជាក់ថា សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី នាពេលព្រឹកនេះ រួមមាន៖ សិស្ស...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល ជាង២ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ រាជធានីភ្នំពេញ ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់សាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា ព្រឹតិការណ៍នៃការប្រារព្ធពិធីនេះ ជាលើកទី១ហើយ...
ភ្នំពេញ៖ ក្រោយពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៥ មិថុនា កន្លងទៅថ្មីៗនេះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហាញនូវរូបថត និងសកម្មភាពជួបជុំគ្នា រវាងសកម្មជន នយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំង...
បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យ បញ្ឈប់ជាបណ្តោះអាសន្ន នូវបេសកកម្មមិនសំខាន់មួយចំនួន ដើម្បីធ្វើការពិនិត្យឡើងវិញ នូវហានិភ័យ និងកំហុសបច្ចេកទេស បន្ទាប់ពីយន្តហោះ MV-22B Osprey ក៏ដូចជា យន្តហោះ MH-60S Seahawk និង យន្តហោះចម្បាំង F/A-18E Super Hornet បានធ្លាក់ត្រឹមតែមួយសប្តាហ៍ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង។...
បរទេស៖ ជំនួយការប្រធានាធិបតីលោក Alexey Arestovich បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចទទួលស្គាល់ថា បានបាត់បង់បុគ្គលិកប្រហែល 10 000 នាក់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធារុស្ស៊ីកាលពីចុងខែកុម្ភៈ ចំណែក ការខាតបង់របស់ទីក្រុងម៉ូស្គូវិញ គឺខ្ពស់ជាងយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ប្រភព រុស្ស៊ី...