ព័ត៌មានអន្តរជាតិ

ទីប្រឹក្សា របស់ប្រធានាធិបតីអ៊ុយក្រែនថា កងទ័ពរុស្ស៊ី ១ ០០០នាក់បានស្លាប់ ក្នុងមួយថ្ងៃ ក្នុងរយៈពេល ២០-៣០ ថ្ងៃដំបូងនៃសង្គ្រាម

បរទេស៖ ជំនួយការប្រធានាធិបតីលោក Alexey Arestovich បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចទទួលស្គាល់ថា បានបាត់បង់បុគ្គលិកប្រហែល 10 000 នាក់ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់យោធារុស្ស៊ីកាលពីចុងខែកុម្ភៈ ចំណែក ការខាតបង់របស់ទីក្រុងម៉ូស្គូវិញ គឺខ្ពស់ជាងយ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី11 ខែមិថុនា ឆ្នាំ2022 បានឱ្យដឹងថា ប្រភព រុស្ស៊ី ជឿ ថា ទីក្រុងគៀវ កំពុង មើល ស្រាល ចំនួន អ្នក ស្លាប់ និង របួស របស់ ខ្លួន យ៉ាង ខ្លាំង។

នៅក្នុងបទសម្ភាសន៍ជាមួយសកម្មជន និងជា YouTuber Mark Feygin លោក Arestovich បានបង្ហាញថា “នៅដើមដំបូងនៃជម្លោះ មនុស្ស 100 នាក់បានស្លាប់ក្នុងមួយថ្ងៃជាមធ្យម” ។

ផ្ទាំងពាណិជ្ជកម្ម

“ប៉ុន្តែនៅក្នុងកងទ័ពរុស្ស៊ី គឺមាន ទាហាន 1 000 នាក់បានស្លាប់ក្នុងមួយថ្ងៃក្នុងរយៈពេល 20-30 ថ្ងៃដំបូង។ ឥឡូវនេះ 200-300 នាក់បានស្លាប់មិនតិចទេ” គាត់បាននិយាយដោយមិនបង្ហាញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងរបស់គាត់។

លោក បាន អះអាង ថា ថ្ងៃ សុក្រ ជា ថ្ងៃ មិន ធម្មតា សម្រាប់ កងទ័ព អ៊ុយក្រែន ខណៈ ដែល “មនុស្ស ៦០០ នាក់ [បាន ស្លាប់] ក្នុង មួយ ថ្ងៃ ដែលមិន តិច ទេ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top