ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ថា អ្នកស្រុកជាង ៥.០០០នាក់នៅក្នុងរដ្ឋ Johor ត្រូវបានជម្លៀសចេញដោយសារគ្រោះទឹកជំនន់ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងរដ្ឋភាគខាងត្បូង នៅថ្ងៃអង្គារនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រធានគណៈកម្មាធិការសុខភាព និងបរិស្ថាននៃរដ្ឋ Johor លោក...
បរទេស៖ លោកយាយ Kane Tanaka ត្រូវបានគេទទួលស្គាល់ថា ជាមនុស្សដែលមានអាយុកាល ចំណាស់ជាងគេបំផុត លើលោកដោយសៀវភៅ Guinness World Record ហើយកាលពីចុងសប្តាហ៍ កន្លងមកទើបតែ ប្រារព្វពិធីខួបកំណើតទី១១៩ឆ្នាំ របស់គាត់ផងដែរ។ លោកយាយជនជាតិជប៉ុនរូបនេះ គឺជាមនុស្សដែលបានកើតនៅក្នុងឆ្នាំ១៩០៣ និងបានប្រារព្វពិធីខួប១១៩ឆ្នាំ របស់លោកយាយនៅក្នុងខេត្ត Fukuoka ប្រទេសជប៉ុន នៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់...
យេរូសាឡឹម៖ យោងតាមការចេញផ្សាយ របស់ CGTN បានឲ្យដឹងនៅថ្ងៃនេះថា ពីឡុតជាយោធា២រូប បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ យោធាមួយគ្រឿង កាលពីយប់ថ្ងៃចន្ទ នៅតំបន់ឆ្នេរភាគខាងជើង នៃប្រទេសអ៊ីស្រាអ៊ែល។ អ្នកនាំពាក្យរបស់យោធា បានថ្លែងថា៖ ឧទ្ធម្ភាគចក្រយោធាសម្រាប់ការឃ្លាំមើល ដែនទឹក មានឈ្មោះថា Atalef បានធ្លាក់នៅក្នុងតំបន់ឈូងសមុទ្រ មេឌីទេរ៉ាណេ ក្បែរឆ្នេរសមុទ្រនៃខេត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា អ្នកជំងឺកូវីដ ១៩ដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់(ICU)មានចំនួន១២៦នាក់ ដោយឡែក សម្រាប់អ្នកជំងឺនៅទូទាំងប្រទេសសរុបជាង៥០០នាក់ ។ តែទោះបីជាយ៉ាងណា សម្តេចក៏ដាស់តឿនថា ចំពោះជំងឺនេះ គឺមិនត្រូវធ្វេសប្រហែលឡើយ ត្រូវបន្តចូលរួមការពារទាំងអស់គ្នា៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទុក្ខស្រីប្តីព្រាត់ ធ្វើឱ្យសម្ដេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្រក់ទឹកភ្នែករាប់លានដំណក់ ប៉ុន្តែទឹកភ្នែកនេះ នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន The Union Media of Asian (UMA) ប្រចាំប្រទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភពីសុវត្ថិភាព អ្នកសារព័ត៌មានយ៉ាងខ្លាំង ពេលចុះយកព័ត៌មាន ការរវ៉ាកូដកម្ម ឬបាតុកម្ម ឬកុបកម្ម នៅតាមទីសាធារណៈ។ ខ្លឹមសារលម្អិតមានដូច ខាងក្រោម៖
ភ្នំពេញ ៖ ទោះបីជាមានការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែប្រកាសជំហរ យ៉ាងរឹងមាំ ទៅមីយ៉ាន់ម៉ាដដែល។ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅថ្ងៃ៣ មករា នេះ សម្តេចបានលើកឡើងពីកម្មវិធីនានា អំពីសម្តេចនឹងចូលរួមមុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញគោលបំណង ក្នុងការពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំពី ប្រទេសដើមជំនួយ (សហរដ្ឋអាមេរិក) យូរពេក ។ ផ្លូវជាតិលេខ៤នេះ អាមេរិកជាម្ចាស់ជំនួយក្នុងការកសាងឡើងកាលពីជំនាន់ដើម ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៦,៩៤៨ករណី ដែលក្នុងនោះមាន ១៦,៩១៤ ករណីជាករណីឆ្លងក្នុងស្រុក និង ៣៤ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាម បានរាយការណ៍ថាមានករណីចំនួន ២,០៤៥ករណី ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេស បន្ទាប់មកគឺទីក្រុង Hai Phong ភាគខាងជើង ដែលមាន ១,៨០៤ករណី និងខេត្ត...