ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការប្រកាសរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មកម្ពុជាថែមទៀត អំពីអាវុធ និងសម្ភារៈយោធានាំចូលមកកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមិនបង្អង់យូរទៀតទេ គឺបានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។ បើតាមសម្តេចអាវុធរបស់អាមេរិក បើធ្វើសង្គ្រាមមិនដែលឈ្នះនោះទេ ដូចជាកាលពីក្នុងរបបសាធារណខ្មែររបស់ លន់...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិមួយឆ្នាំម្ដង ដើម្បីចាត់វិធានការ ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំឡើងស័ក្តិម្ដង ។ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០...
ភ្នំពេញ ៖ លោកស្រី Maryem salim នាយកធនាគារពិភពលោក (Word Bank) ប្រចាំកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានឲ្យដឹងថា ធនាគារពិភពលោក កំពុងស្វែងរកធនធានបន្ថែមទៀត ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងកំពុងអនុវត្តនៅកម្ពុជា ឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា រដ្ឋបាលលោក បៃដិន កំពុងតែបន្តរឹតបន្តឹង ការអនុវត្តដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដោយនឹងបញ្ជួន គណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ប្រទេសសហភាពអារ៉ាប់រួម នៅក្នុងសប្ដាហ៍ក្រោយ។ គណៈប្រតិភូ ដែលនឹងរួមមានទាំង ប្រធានការិយាល័យគ្រប់គ្រង ទ្រព្យសម្បត្តិ បរទេស របស់ក្រសួងរតនាគារអាមេរិក លោក Andrea Gacki...
ប៉េកាំង៖ ប្រទេសចិន បានព្រមាន ប្រទេសលោកខាងលិចថា ពួកគេនឹងខាតបង់ធំ សម្រាប់ការធ្វើពហិការ ការទូត នៃកីឡាអូឡាំពិក រដូវរងា នៅទីក្រុងប៉េកាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ទីក្រុង វ៉ាស៊ីនតោន បានប្រកាសធ្វើពហិការរបស់ខ្លួនកាលពីដើមសប្តាហ៍ ដោយលើកឡើងថា វាត្រូវបានជំរុញដោយការរំលោភសិទ្ធិយ៉ាងទូលំទូលាយដោយប្រទេសចិន និងអ្វីដែលខ្លួនមើលឃើញថាជា “អំពើប្រល័យពូជសាសន៍” ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមអ៊ិយហ្គ័រនៅតំបន់ស៊ីនជាំង។ ក្រោយមកទៀតប្រទេស អូស្ត្រាលី...
ញូវយ៉ក៖ រដ្ឋាភិបាលកាណាដា បានឲ្យដឹងថា ខ្លួននឹងមិនបញ្ជូនមន្ត្រី រដ្ឋាភិបាល ទៅចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅទីក្រុងប៉េកាំង នៅឆ្នាំក្រោយនោះទេ ដោយចូលរួម ជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក្នុងការធ្វើពហិការ ការទូត នៃការប្រកួតរដូវរងាលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន។ ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីប្រទេសអូស្ត្រាលីនិងអង់គ្លេស បានឲ្យដឹងនៅមុនថ្ងៃដែល ពួកគេក៏នឹងធ្វើពហិការ ផ្នែកការទូត តាមការដឹកនាំ...
ភ្នំពេញ ៖ លំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង កំពុងទទួលរងអគ្គិភ័យលេបត្របាក់ វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ នៅតាមផ្លូវរថភ្លើង មុខក្រសួងការពារជាតិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ខណៈពេលនេះ សមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅជួយអន្តរាគមន៍ ។
ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា គំនិតអាក្រក់ប៉ុនប៉ង របស់អាមេរិកលើ ទំនាក់ទំនង ចិននិង កម្ពុជា នឹងទទួលបរាជ័យ។ ការលើកលើកឡើងនេះបន្ទាប់ សហរដ្ឋអាមេរិក កាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០២១ បានប្រកាស សម្រេច បន្ថែម ទណ្ឌកម្ម រឹតត្បិត...
ភ្នំពេញ ៖ សកម្មភាពរបស់កញ្ញា សេង ធារី ដែលជាអ្នកចេះខាងច្បាប់ និងការពារសិទ្ធិមនុស្សដែលស្លៀកឈុតនាងអប្សរាចូលរួមសវនាការ ហាក់ប្រាកចាក់ពីចំណេះដឹងរបស់ខ្លួនធ្វើឲ្យប៉ះពាល់វប្បធម៌ខ្មែរដ៏ល្អផូផង់នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញមតិបែបហួសចិត្តថា ចេញនាងអប្សរាក្បាលត្រងោលណាមកទៀតហើយ ។ ហាក់ហួសចិត្ត នឹងសកម្មភាពមិនសមកាលៈទេសៈរបស់កញ្ញា សេង ធារីនេះ សម្តេចតេជោ ឱកាសត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩...