ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ចូលមកប្រទេសកម្ពុជា។ ប្រទេសទាំង១០នោះរួមមាន៖ Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi,...
ភ្នំពេញ៖ នៅក្នុងវិធានការណ៍កែលម្អរឡើងវិញ នៅជុំវិញបឹងទន្លេសាប លើផ្ទៃដីដែលត្រូវបាន ក្រុមទុច្ចរិតកាប់បំផ្លាញព្រៃលិចទឹកនោះ តាមរយៈក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្ដល់អាទិភាព ឱ្យដាំដើមឫស្សី ឡើងវិញនៅលើផ្ទៃដីទាំងនោះ។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា...
ភ្នំពេញ៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ របស់លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញ ការប្ដេជ្ញាចិត្ត ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ សូមរំលឹកថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី...
បរទេស៖ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃម្សិលមិញបានធ្វើការប្រកាសសន្យាថានឹងឆ្លើយតបយ់ាងតានតឹងសម្រាប់លោក Vladimir Putin មេដឹកនាំរបស់រុស្សី ប្រសិនបើនៅតែមានការធ្វើសកម្មភាព យ៉ាងកំរោលរបស់រុស្សី្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន។ មេដឹកនាំអាមេរិករូបនេះបានធ្វើការវិភាគនិងព្រមទាំងព្រមានចំៗទៅលើមេដឹកនាំរុស្សី Putin ចំពោះការព្រួយបារម្ភដែលកំពុងកកើនឡើងថារុស្សីកំពុងតែបានកសាងកងកម្លាំងយោធាកាន់តែច្រើនឡើងនៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។ លោក Biden បានបញ្ជាក់ថា៖អ្វី ដែល ខ្ញុំ កំពុង ធ្វើ គឺ ការ រួម...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីករណីទី៣របស់ខ្លួន នៃវីរុសកូវីដ-១៩ ប្រភេទ Omicron។ ករណីនេះត្រូវបានរកឃើញនៅក្នុងស្រុក Jamnagar នៃរដ្ឋ Gujarat ភាគខាងលិចប្រទេស ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលដកស្រង់ពីនាយកដ្ឋានសុខភាពរបស់រដ្ឋ Gujarat បានលើកឡើងថា...
ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។ ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់លោក ស៊ីជីន ពីងប្រធានាធិបតីចិន ជួយលើផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួងចុះសិក្សាពិនិត្យលទ្ធភាព ដើម្បីបើកច្រកព្រំដែនថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រា ត ប្រទេសថៃ។ ការចុះសិក្សានិងពិនិត្យនេះធ្វើឡើងក្នុងគោលបំណងបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម...
នៅថ្ងៃអរព្រះគុណ របស់អាមេរិក សមាជិកនៃកុលសម័្ពន្ធ ជនជាតិដើមភាគតិច នៃទ្វីបអាមេរិក ដែលមកពីតំបន់ New England នៃសហរដ្ឋអាមេរិក បានធ្វើមីទីញដើម្បីរំលឹកពី “ជនជាតិដើមភាគតិច រាប់លាននាក់ ដែលទទួលរងអំពើប្រល័យពូជសាសន៍ ការទន្រ្ទានកាន់កាប់ដីធ្លី និងការរំលោភបំពាន វប្បធម៌យ៉ាងគឃ្លើន” ។ អ្នកនយោបាយអាមេរិកទាំងនោះ ដែលកំពុងត្រៀមរៀបចំ កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ កុំធ្វើពុតជាមិនបានឮសំឡេងស្រែកបន្ទរ...
វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កំពុងតែនៅលើទំព័រតែមួយ ក្នុងការប្រឆាំងនឹង ឥទ្ធិពលកាន់តែខ្លាំងឡើង របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកស្រី Sherman បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍អនឡាញមួយ ដែលរៀបចំដោយក្រុមអ្នកគិតគូក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសំដៅលើអក្សរកាត់សម្រាប់ឈ្មោះផ្លូវការរបស់ប្រទេសចិនគឺ សាធារណរដ្ឋប្រជាមានិតចិនថា “យើងមើលឃើញវិធីសាស្រ្តរបស់យើង និងវិធីសាស្រ្តរបស់សហភាពអឺរ៉ុប ចំពោះចិន...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ចលនាប្រឆាំងរាជានិយមនៅក្នុងប្រទេសថៃ ដោយពណ៌នា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលមានឥទ្ធិពល ថាជាព័ត៌មានក្លែងក្លាយ និងសង្កត់ធ្ងន់ថា លោកជាអ្នកស្មោះត្រង់នឹងរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោកថាក់ស៊ីនបានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសុក្រថា «ឥឡូវនេះមាននរណាម្នាក់កំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា គណបក្សភឿថៃ...