បរទេស៖ អនុរដ្ឋមន្ត្រី រតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសកាតា នៅក្នុងសប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការបំពេញតម្រូវការចំបាច់ផ្នែកជំនួយមនុស្សធម៌ ចំពោះប្រជាជនអាហ្វហ្គានីស្ថាន នេះបើតាមការនិយាយឲ្យដឹងពីក្រសួងរតនាគារអាមេរិក។ ក្រៅពីនោះ លោក ក៏បានពិភាក្សាអំពីកំណើនសមភាព ការរាតត្បាតនៃជម្ងឺកូវីដ១៩ ព្រមទាំងបញ្ហាប្រឈមនិងឱកាសនៃទ្រពសកម្មផង នៅក្នុងអំឡុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីកាតា លោក Khalid bin Khalifa bin Abdelaziz Al Thani និងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសេដ្ឋកិច្ចជាន់ខ្ពស់ដទៃផ្សេងទៀត នៅថ្ងៃព្រហស្បតិ៍កន្លងទៅ។ យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា ក្រសួងរតនាគារអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកនិងប្រទេសកាតា បានធ្វើការបញ្ជាក់អំពីបំណងប្រាថ្នារបស់ខ្លួន ក្នុងការធ្វើកិច្ចការងាររួមគ្នា លើការទប់ទល់នឹងហិរញ្ញវត្ថុខុសច្បាប់៕
ហុងកុង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងទ្វីបអឺរ៉ុប ខណៈដែលទ្វីបនេះកំពុងប្រយុទ្ធនឹងរលកនៃការឆ្លងថ្មី ។ ថ្លែងទៅកាន់ BBC នាយកប្រចាំតំបន់ លោកបណ្ឌិត Hans Kluge បានព្រមានថា ការស្លាប់ប្រហែល៥០០.០០០នាក់អាចត្រូវបានកត់ត្រានៅក្នុងខែមីនា លុះត្រាតែមានវិធានការបន្ទាន់ ។ លោកវេជ្ជបណ្ឌិត Kluge បានថ្លែងថា ការណែនាំវិធានការដូចជាការពាក់ម៉ាស់អាចជួយបានភ្លាមៗ ។ ការព្រមាននេះកើតឡើងនៅគ្រាដែលប្រទេសជាច្រើនរាយការណ៍អំពីអត្រាឆ្លងខ្ពស់ក្នុងកំណត់ត្រា និងណែនាំការបិទប្រទេសស្រុង និងដោយផ្នែក ។ លោកវេជ្ជបណ្ឌិត Kluge បានលើកឡើងថា កត្តាដូចជារដូវរងា ការគ្របដណ្តប់វ៉ាក់សាំងមិនគ្រប់គ្រាន់ និងការត្រួតត្រាក្នុងតំបន់នៃវីរុសក្លាយពូជ Delta ដែលអាចឆ្លងបានច្រើនជាងនេះគឺនៅពីក្រោយការរីករាលដាល ។ លោកបានអំពាវនាវឱ្យមានការបង្កើនការទទួលថ្នាំបង្ការ និងការអនុវត្តវិធានការសុខភាពសាធារណៈជាមូលដ្ឋាន និងការព្យាបាលវេជ្ជសាស្ត្រថ្មីៗ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការកើនឡើង ។ គាត់បានប្រាប់ BBC ថា “ជំងឺកូវីដ-១៩ បានក្លាយជាមូលហេតុទី១ នៃការស្លាប់នៅក្នុងតំបន់របស់យើងម្តងទៀត” ដោយបន្ថែមថា“យើងដឹងពីអ្វីដែលត្រូវធ្វើ” ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕ ដោយ៖ ម៉ៅ បុប្ផាមករា
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រុងហុងកុងបានអនុម័តបន្ថយអាយុកំណត់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន សម្រាប់កុមារអាយុ ៣ឆ្នាំ ដោយអាយុក្រោម១៨ឆ្នាំ ខណៈដែលខ្លួនកំពុងបន្តយុទ្ធនាការដ៏ទូលំទូលាយមួយដើម្បីលើកទឹកចិត្តប្រជាជនរបស់ខ្លួនចំនួន៧,៥លាននាក់ឱ្យទទួលថ្នាំបង្ការ ។ ប្រធានលេខាធិការដ្ឋានចំណីអាហារ និងសុខភាពប្រចំាក្រុងហុងកុង លោកស្រី Sophia Chan បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្មេងជំទង់ដែលមានអាយុពី១២ទៅ១៧ឆ្នាំនឹងត្រូវបានផ្តល់អាទិភាពក្នុងការទទួលថ្នាំបង្ការ CoronaVac ក្នុងគោលបំណងពង្រីកដល់កុមារនៃក្រុមអាយុក្មេងនៅដំណាក់កាលក្រោយ” ។ យោងតាមសេចក្តីថ្លែងការណ៍នេះ លោកស្រី Chan បានចាត់ទុកថា អត្ថប្រយោជន៍នៃការអនុម័តលើការពន្យារសិទ្ធិទទួលបានអាយុដើម្បីគ្របដណ្តប់អ្នកដែលមានអាយុពី៣ទៅ១៧ឆ្នាំ “លើសពីហានិភ័យ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាយោបល់របស់រដ្ឋាភិបាលក្រុងហុងកុងស្តីពីវ៉ាក់សាំងកូវីដ-១៩ មុននេះបានផ្តល់អនុសាសន៍ដល់លេខាធិការឱ្យអនុម័តការកំណត់អាយុថ្មី ។ ការពន្យារសិទ្ធិទទួលបានអាយុកើតឡើងនៅពេលដែលយុទ្ធនាការចាក់ថ្នាំបង្ការនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីដែលបានចាប់ផ្តើមក្នុងខែកុម្ភៈបានដើរយឺតជាងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ជាច្រើន ដោយប្រហែល៦៧ភាគរយនៃចំនួនប្រជាជនបានចាក់វ៉ាក់សាំង២កម្រិតពី Sinovac ឬ BioNTech របស់ប្រទេសអាល្លឺម៉ង់ ៕ ដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤១នាក់ថ្មី (លទ្ធផលបញ្ចាក់ដោយ PCR) ខណៈមានករណីជាសះស្បើយ ៣៩នាក់ និងស្លាប់ ០៤នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន ១១៩...
ភ្នំពេញ៖ តបតាមការ អញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅវេលាម៉ោង ១២និង២០នាទី ថ្ងៃអាទិត្យ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណុច casino ផ្កាយប្រាំមានករណីផ្ទុះអាវុធ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ ដែលបង្ករការអុកឡុក...
ភ្នំពេញ៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្ត នៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់ ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥%...
បរទេស៖ សេតវិមាន នៅក្នុងពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសរុស្ស៊ី កាត់បន្ថយភាពតានតឹង ជាមួយប្រទេសអ៊ុយក្រែន ដោយនិយាយថា វាបានបង្កឲ្យមានក្តីព្រួយបារម្ភ កើនឡើងដោយត្រង់ ចំពោះការប្រមូលផ្តុំ កងកម្លាំងយោធារបស់ទីក្រុងមូស្គូ នៅតាមព្រំដែនរបស់ប្រទេសអ៊ុយក្រែន។ មន្ត្រីសេតវិមាន លោកស្រី Jen Psaki បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងក៏បន្តមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីសកម្មភាពយោធានិងវោហារសាស្ត្រគ្រោតគ្រាតរបស់រុស្ស៊ី ចំពោះប្រទេសអ៊ុយក្រែន និងអំពាវនាវឲ្យទីក្រុងមូស្គូកាត់បន្ថយភាពតានតឹង”។ យោងតាមសេចក្តីរាយការណ៍មួយ...
បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រធានាធិបតីនៃប្រទេស អាស៊ែបៃហ្សង់ និងប្រទេសអាមេរិក នឹងជួបនៅក្នុងទីក្រុងព្រួចសែល នៅពាក់កណ្ដាលខែធ្នូ ដើម្បីពិភាក្សាគ្នា បំបាត់ភាពតានតឹង ដែលកំពុងតែកើនឡើង ស្របពេលមានជម្លោះព្រំដែន កើតមានឡើងជាថ្មីម្តងទៀត។ សេចក្តីថ្លែងការណ៍ របស់សហភាពអឺរ៉ុបបាននិយាយថា លោក Ilham Aliyev និងលោក Nikol Pashinyan...
ភ្នំពេញ: លោក សិន ខុន ជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវបានជនអនាមិក មួយក្រុមវ៉ៃសម្លាប់ យ៉ាងអាណោចអាធម៌បំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។ អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត...