ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានផ្ញើរសារអបអរសាទរ និងជូនពរលោក សោម ឆាយា ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខា តាមរយៈព្រះរាជក្រឹត្យថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះសារដ៏មានអត្ថន័យថា៖...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយក្នុងតំបន់ បានលើកឡើងថា ទស្សនៈវិជ្ជា«នយោបាយឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែផ្តោតលើខ្មែរនិងខ្មែរទេ ប៉ុន្តែចង់ឱ្យមហាអំណាច ចិន-អាមេរិក ឈ្នះទាំងអស់គ្នា នៅកម្ពុជា ផងដែរ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញវត្តមាន តំណាងនៃប្រទេសមហាអំណាចទាំងពីរ (ចិន-អាមេរិក)...
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េចំនួនពីរ បានចូលរួមដេញថ្លៃ គម្រោងសាងសង់ អគារមន្ទីរពេទ្យមួយ របស់ក្រសួងសុខាភិបាល និងគម្រោងទឹកស្អាត នៅទីក្រុងតាខ្មៅ អាចបង្ករជាហានិភ័យ សម្រាប់ការសាងសង់ នាពេលខាងមុខ។ បើតាមប្រភពច្បាស់ការមួយ ដោយសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្រុមហ៊ុនកូរ៉េទាំងពីរនោះ រួមមាន៖១/ ក្រុមហ៊ុន អ៊ីលស៊ុង កាយយ៉ុង (ILSUNG+KYERYONG) បានដេញថ្លៃទាប ចំពោះគម្រោងសាងសង់...
ភ្នំពេញ៖ ប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការរីកចម្រើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងបង្ហាញបំណងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ស្របតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលបានចូលជាធរមាន ។ ការបង្ហាញបំណងរបស់ គណៈប្រតិភូ និងសមាជិកគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េខាងលេីនេះ...
ហ្គាហ្សា៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣២.៤១៤នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ បានដាក់ថា គិតនៅក្នុងរយៈពេល២៤ម៉ោងកន្លងមក កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៨១នាក់ និងបង្កឲ្យមានរបួស៩៣នាក់ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាមេដឹកនាំនយោបាយកំពូលរបស់កម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញបន្តធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងអវកាសអន្តរជាតិ (Wenchang International Aerospace City ) មានទីតាំងនៅទីក្រុង Wenchang ខេត្ត Hainan...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា អូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា ដល់មន្រ្តីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់ រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ក្នុងជំនួបនោះដែរ ឯកអគ្គរាជទូតអូស្រ្តាលី បានអបអរសាទរចំពោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ម៉ូស្គូ៖ លោក Alexander Bortnikov ប្រធានក្រុមសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) បានអះអាងថា ការវាយប្រហារភេរវករនៅសាលប្រគុំតន្ត្រី Crocus City Hall ត្រូវបានរៀបចំឡើង ដោយក្រុមឥស្លាមជ្រុលនិយម ហើយសេវាស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ត្រូវបានចូលរួមដោយផ្ទាល់ផងដែរ ។ លោក Bortnikov បានលើកឡើងដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya 1...
បរទេស៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ គឺបានស្វែងរកដើម្បីរឹបអូស អាផាតមិន Manhattan ដែលមានតម្លៃរាប់លានដុល្លារ ដែលត្រូវបានទិញដោយអតីតនាយករដ្ឋមន្ត្រីម៉ុងហ្គោលី ជាមួយនឹងមូលនិធិពីគម្រោងលាងលុយ និងអំពើពុករលួយ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មេធាវីអាមេរិកលោក Breon Peace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពដកយកសិទ្ធរឹបអូសនៅថ្ងៃនេះ ផ្ញើសារថា...