ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា អាមេរិកនិងកម្ពុជា នឹងមានឱកាសកសាងភាពប្រក្រតីឡើងវិញ ល្គឹកណា អាមេរិកដកកម្ពុជាចេញពី យុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់ទស្សនកិច្ចជាផ្លូវការលើកដំបូងក្នុងប្រវត្តិសាស្រ្ត របស់លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជា។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានលើកឡើងថា សហរដ្ឋអាមេរិកនិងកម្ពុជានឹងមានឱកាសកសាងភាពប្រក្រតីឡើងវិញ ល្គិកណា សហរដ្ឋអាមេរិកដកកម្ពុជាចេញពីយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយ តែបើមកគ្រាន់តែប្រាប់ខ្មែរកុំឱ្យងាកទៅចិន ហើយនៅតែចោទប្រកាន់ខ្មែរនូវរឿង ដដែលជាដដែលទេនោះគ្មានឡើយនូវអ្វីៗ ដែលសហរដ្ឋអាមេរិកប្រាថ្នាចង់បាន នៅក្នុងពេលដែលលោក អស្តីម រដ្ឋមន្ត្រីការពារជាតិ ទស្សនៈកិច្ច នៅកម្ពុជានោះ។
លោក សយ សុភាព បន្ថែមថា ម្យ៉ាងកូនជឹងរបស់ខ្លួន នៅក្នុងស្រុករឹតតែលំបាកនឹងគ្រោះថ្នា ក់ដោយសារតែអ្នកឯង (សហរដ្ឋអាមេរិក) ។
លោកថា នយោបាយរបស់អាមេរិក មិនដែលយកខ្មែរទុកក្នុងចិត្តទេ ប្រសិនមានបញ្ហាកើតឡើង បងជាទន្សាយហើយ ៕
