ម៉ូស្គូ៖ វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានពិភាក្សាគ្នា អំពីបញ្ហាអ៊ុយក្រែន ក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ ភាពជាប់គាំងដែលគួរឱ្យព្រួយបារម្ភ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៣.៦១៩នាក់នៅថ្ងៃចន្ទនេះ ក្នុងនោះមាន៣.៦១៧នាក់ឆ្លងក្នុងស្រុក និងនាំចូល២នាក់ នេះបើយោងតាម ក្រសួងសុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងដូច្នេះ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន១.៥២៧នាក់ នៅទីក្រុងហូជីមិញ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រវាយប្រហារមកលើរដ្ឋអាឡាស្កា ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៩រ៉ិចទ័រ បានអង្រួននៅចម្ងាយ១១៤គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុង Chignik រដ្ឋអាឡាស្កា នៅវេលាម៉ោង៩និង១០នាទី នៅថ្ងៃចន្ទនេះ ។ ចំណុចកណ្តាល នៃគ្រោះរញ្ជួយដី មានជម្រៅ៦៩,១គីឡូម៉ែត្រ ត្រូវបានគេកំណត់បឋមឃើញថា...
ភ្នំពេញ ៖ ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះ ប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាព មួយចំនួនទៀត កាលពីថ្ងៃ១១ តុលា។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ បើតាមការផ្សព្វផ្សាយរបស់ ក្រុមហ៊ុន ជាមួយកម្មវិធី iOS...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។ យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានចក្ខុវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងមានការយោគយល់ ក្រោយសម្ដេចចេញវាយកូនគោល បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចសង្ឃឹមថា ពលរដ្ឋយោគយល់នេះ ដោយសារថ្ងៃនេះ ជាថ្ងៃធ្វើការ តែសម្តេចបានចេញវាយកូនគោល ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការ កសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៦ នៅថ្ងៃទី១២...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណី ឆ្លងវីរុសថ្មី ចំនួន២៩.៤០៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតគិតត្រឹមឆ្នាំនេះ ដែលធ្វើឱ្យចំនួន អ្នកឆ្លងទូទាំងប្រទេសកើនឡើង ដល់៧.៨០៤.៧៧៤នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើង៩៥៧នាក់ នាំឲ្យកើនឡើងដល់២១៧.៣៧២នាក់ ។ ចំនួននៃការជាសះស្បើយ...
បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសចិនបានធ្វើការតវ៉ាជាខ្លាំង ចំពោះប្រទេសអូស្ត្រាលី ជុំវិញការនិយាយមិនសមរម្យ ធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Tony Abbott ស្តីពីកោះតៃវ៉ាន់។ លោក Tony Abbott កាលពីសប្ដាហ៍មុន បានធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ដែលជាទឹកដីកោះចិន អះអាងកម្មសិទ្ធិ បានជួបជាមួយ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែតុលា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្រោយពីឆ្លងកាត់ ប្រទេសហ្វីលីពីន នៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨ បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះមកលិច។ តែនៅថ្ងៃទី១៣-១៤ ព្យុះកុំប៉ាស៊ូ...