ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ” ។ សូមរំលឹកថា ការអនុវត្តវិធានការអនុវត្តច្បាប់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យាគាំទ្ររបស់គាត់ ដើម្បីជួយកសាងសេដ្ឋកិច្ច អ៊ុយក្រែន ឡើងវិញ បន្ទាប់ពីជម្លោះជាមួយ ទីក្រុងមូស្គូ បានបញ្ចប់ ដោយធ្វើឱ្យ មានការប្តេជ្ញាចិត្ត នៅក្នុងសន្និសីទ ការកសាងឡើងវិញ របស់ជប៉ុន-អ៊ុយក្រែន នៅទីក្រុងតូក្យូកាលពីថ្ងៃចន្ទ។ គណៈប្រតិភូ...
បរទេស៖ មេដឹកនាំអាហ្វ្រិក បានជំរុញឲ្យបញ្ចប់ជាបន្ទាន់ ចំពោះជម្លោះប៉ាឡេស្ទីន – អ៊ីស្រាអែលដោយអំពាវនាវឱ្យ មានសាមគ្គីភាពអន្តរជាតិ ជាមួយប៉ាឡេស្ទីនក្នុងអំឡុងពេល កិច្ចប្រជុំកំពូល សហភាពអាហ្វ្រិកលើកទី៣៧ ។ លោក Mohamed Ould Cheikh Ghazouani ប្រធានសហភាពអាហ្វ្រិក សម្រាប់ឆ្នាំ២០២៤ និងប្រធានាធិបតី Mauritanian បានឲ្យដឹងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ហ្គាហ្សា...
ភ្នំពេញ៖ គ្រួសារជនរងគ្រោះ ក្នុងករណីចាប់ជំរិតទារប្រាក់ជិត១០លានដុល្លារ ដោយក្រុមឧក្រិដ្ឋជន ជាជនជាតិចិន កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានរំពឹងទុកថា នឹងទទួលបានយុត្តិធម៍ ដូចករណីចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់ នៅក្រុងព្រះសីហនុ។ បើតាមគ្រួសារជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការជំនុំជម្រះក្ដី លើករណីខាងលើ។ ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ...
ហ្កាហ្សាៈ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៨,៩៨៥ នាក់ហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្ញើទៅកាន់កាសែតស៊ីនហួ ក្រសួងបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨,៨៨៣នាក់ បានរងរបួសចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបានបន្ថែមថា កងទ័ពអ៊ីស្រាអែល...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ថ្លែងសុន្ទរកថាសំខាន់មួយ ក្រោមចំណងជើងថា “ការដើរតួយ៉ាងរឹងមាំជាកម្លាំង សម្រាប់ស្ថិរភាពនៅក្នុងពិភពលោក ដ៏ច្របូកច្របល់” នៅក្នុងសន្និសីទសន្តិសុខទីក្រុងម៊ុយនិក ដែលកំពុងបន្តនៅទីក្រុងម៊ុយនិក ប្រទេសអាល្លឺម៉ង់។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ បានយល់ព្រមបន្តផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន នៅមុនខួបពីរឆ្នាំនៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹង អ្នកជិតខាងរបស់ខ្លួន។ រដ្ឋមន្ត្រីបានសង្កេតមើលភាពស្ងៀមស្ងាត់មួយនាទីនៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងម៊ុយនិក ប្រទេសអាល្លឺម៉ង់ ដើម្បីរំលឹកដល់លោក Alexei Navalny ដែលជាសកម្មជនប្រឆាំងរុស្ស៊ី និងជាអ្នករិះគន់ដ៏លេចធ្លោលើប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ នៅឯពន្ធនាគារក្នុងតំបន់អាកទិក។ ទន្ទឹមនឹងការបញ្ជាក់សារជាថ្មីអំពី “ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តគាំទ្រអ៊ុយក្រែន” ក្រុម G7 ក៏បាន...
តូក្យូ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានឲ្យដឹងនៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា ប្រទេសអូស្ត្រាលី មានបំណងចង់ឃើញប្រទេសជប៉ុន សហការជាមួយ ភាពជាដៃគូ សន្តិសុខ AUKUS ផងដែរ ដោយមានការចូលរួមពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើការអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិនាពេលអនាគត។ ខណៈពេលដែលច្រានចោល ការចូលរួមរបស់ទីក្រុងតូក្យូ នៅក្នុងគម្រោងកណ្តាល សម្រាប់ AUKUS...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកការដ្ឋាន ជាផ្លូវការស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ។...
ភ្នំពេញ៖ លោកសង្ឃមួយអង្គ គង់នៅ វត្តលើភ្នំស្វាយ នៃភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរងរបួស ដោយសារការផ្ទុះគ្រាប់យុទ្ធភណ្ឌ ដែលជាសំណល់សង្គ្រាម។ យោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីផ្ទុះគ្រាប់...