ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថាថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៨៣នាក់ថ្មី ក្នុងនោះ (០៧ករណី សហគមន៍ និង១៧៦ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៥៥ នាក់ បន្ថែមទៀត នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា...
អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មានមនុស្ស៣០នាក់ បានស្លាប់ នៅក្នុងអំពើហិង្សា ដែលបានកើតឡើង ពាសពេញផ្នែកខ្លះ នៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់តាំងពីអតីតប្រធានាធិបតី របស់ប្រទេសនេះ គឺលោក Jacob Zuma បានប្រគល់ខ្លួន ឱ្យប៉ូលិស កាលពីសប្តាហ៍...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា យោងតាម Global News បានឲ្យដឹងថា ពលរដ្ឋជាច្រើននាក់ បាត់បង់ជីវិត និង៣នាក់ ផ្សេងទៀត បានរងរបួស បន្ទាប់ពីបាក់ដងសន្ទូច នៅក្រុង Kelowna ខេត្ត British Columbia ប្រទេសកាណដា...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានដាក់ពង្រាយកងទ័ព របស់ខ្លួនហើយ ក្នុងការទប់ទល់ជាមួយនឹង ក្រុមបាតករ ដែលបានផ្ទុះការតវ៉ាឡើង បន្ទាប់ពីមានការចាប់ខ្លួន អតីតប្រធានាធិបតីលោក Jacob Zuma។ ហាងជាច្រើន ត្រូវបានបំផ្លាញ ហើយអគារផ្សេងទៀត ត្រូវបានដុតបំផ្លាញ នៅថ្ងៃចន្ទដដែលនេះ ខណៈដែលលោក Zuma...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានជំរុញឱ្យប្រទេសលោកខាងលិច មួយចំនួន បោះបង់ចោល ស្តង់ដារទ្វេ ដែលលាក់ពុត និងឧបាយកល នយោបាយ លើបញ្ហាសិទ្ធិមនុស្ស និងដោះស្រាយ បញ្ហាផ្ទាល់ខ្លួន របស់ពួកគេ លើសិទ្ធិមនុស្ស របស់ខ្លួនវិញ។ អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីប្រទេសចិន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ផ្អាកជាបណ្ដោះអាសន្ន ផ្សារត្រពាំងក្រឡឹង ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយ មានករណីវិជ្ជមាន ជំងឺកូវីដ១៩ លើអាជីវករក្នុងផ្សារ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយ៥២នាក់ ស្លាប់ម្នាក។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្ត ស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ យោងតាមលទ្ធផល នៃការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងច្រើន ក្នុងភូមិសាស្ត្រចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់បទបញ្ជាដល់ភាគីពាក់ព័ន្ធថា គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវអនុញ្ញាតឲ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យឡើយ។ តាមសេចក្តីណែនាំបន្ថែម អំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ដល់អភិបាលរាជធានី-ខេត្ត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ លោក...
បរទេស៖ ពួកតាលីបង់ បានធ្វើសកម្មភាពខុសច្បាប់ និងល្បែងកំសាន្ត រាប់សិប នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងអំឡុងពេល នៃការគ្រប់គ្រង របស់ពួកគេក្នុងឆ្នាំ ១៩៩៦-២០០១ រួមទាំងការបង្ហោះខ្លែង ល្ខោនកំប្លែង នៅលើទូរទស្សន៍ ការប្រណាំងសត្វព្រាប កាត់សក់បែបកំប្លែង និងលេងភ្លេង។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយ នៅថ្ងៃទី១១ ខែកក្កដា...