បរទេស៖ កោះតៃវ៉ាន់ដែលត្រូវបាន ប្រទេសចិន ចាត់ទុកថាជាផ្នែកមួយ នៃទឹកដីរបស់ខ្លួននោះ គឺត្រូវបានសមាជិក ព្រឹទ្ធសភាអាមេរិកមួយក្រុម ធ្វើទស្សនកិច្ចនៅថ្ងៃអាទិត្យ ដោយធ្វើដំណើរ តាមយន្តហោះយោធាអាមេរិក។ សមាជិកសភា បានប្រកាសថា ពួកគេនឹងបរិច្ចាគ នូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ៧៥០ ០០០ដូស សំរាប់កោះនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា...
ភ្នំពេញ៖ នាថ្ងៃទី៨ ខែមិថុនា ក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមានជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកកំពុងតែបំពេញទស្សនកិច្ច ក្នុងប្រទេសចិន ហើយកិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងទីក្រុងChongqing ប្រទេសចិន។...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នាថ្ងៃទី៨ មិថុនា នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានឆ្លៀតជួបពិភាក្សាការងារ ទ្វេភាគី ជាមួយលោក វ៉ា យី ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន...
កាលពីព្រឹកមិញថ្ងៃទី ៨ មិថុនា ខ្ញុំបានជួបតំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ដែលកន្លងទៅពួកគាត់បានប្រាប់ថាបានបាត់បង់ប្រាក់ជាច្រើនលានដុល្លារ តាមរយះការដាក់ទុនជាមួយក្រុមហ៊ុន។ តំណាងពលរដ្ឋទាំង៥៦៣នាក់ ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហើយខ្ញុំក៏បានខិតខំជួយសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន GFX និងជាមួយតំណាងពលរដ្ឋបាន៤លើករួវមកហើយផងដែរ។ ដោយសារស្ថានភាពកូវីដ-១៩ ខ្ញុំបានសំណូមពរអោយភាគីពលរដ្ឋអត់ធ្មត់ហើយបន្តដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ខាងតំណាងក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយជួយសម្របសម្រួលជាមួយពលរដ្ឋអោយបន្តារអត់ធ្មត់...
ភ្នំពេញ៖ លោក វ៉ាងយី (Wang Yi) ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញមុខអះអាងថា ភាគីចិនគាំទ្រភាគីកម្ពុជា យ៉ាងពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំង លើជំងឺកូវីដ-១៩ និងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ការចេញមុខគាំទ្រ នេះធ្វើឡើងក្រោយដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក គឺលោកស្រី Wendy Sherman នៅកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧នាក់ និងជាសះស្បើយចំនួន ០៨នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤១នាក់ និងមានករណីជាសះស្បើយ ចំនួន២១នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន៤៩នាក់ ដែលជាករណីឆ្លងក្នុងសហគម ២០កុម្ភៈ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគម ២០ កុម្ភៈ ចំនួន១២នាក់ និងជាពលករទើបត្រឡប់មកពីប្រទេសថៃ ចំនួន៣នាក់ និងករណីជាសះស្បើយចំនួន ១២នាក់ ផងដែរ។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាង លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង...