ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត និងមានករណីជាសះស្បើយ ៦២១នាក់ និងស្លាប់១៧នាក់។ ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៦០៧ នាក់ និងជាអ្នកដំណើរពីបរទេស ៥២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា...
កោះកុង៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ ទបានទទួលការចាក់វ៉ាកសាំង ការពារជំងឺកូវិដ១៩ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងចូល ក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរៀបចំឡើងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ មានចំនួន២ទីតាំង៖ ទីតាំងទី១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ទីតាំងទី២ នៅភោជនីដ្ឋានសូ៑ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងថា ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំការពារ...
បរទេស៖គណៈកម្មការនៃអ្នកនយោបាយ ប្រឆំាងរបស់ប្រទេស វេណេស៊ុយអេឡា នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រួចសែល ដើម្បីស្វះស្វែងរកការគាំទ្រ និងពិភាក្សាជាមួយសម្ពន្ធមិត្តរបស់ខ្លួន លើគោលជំហររបស់ពួកគេ ស្តីពីលើកលែងទណ្ឌកម្មចុងក្រោយ នេះបើតាមមេដឹកនាំប្រឆំាង លោក Juan Guaido និយាយនៅថ្ងៃសុក្រ។ តាមសេចក្តីរាយការណ៍ លោក Juan Guaido បាននិយាយប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងអឺរ៉ុប គឺជាក្រុមតែមួយដែលបានជួបជាមួយមន្ត្រីមកពីប្រទេសន័រវេស ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ...
បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យឈប់លក់អាវុធ ឲ្យដល់ប្រទេសមីយ៉ានម៉ា និងបានជំរុញឲ្យរបបយោធាមីយ៉ានម៉ា គោរពលទ្ធផលបោះឆ្នោតខែវិច្ឆិកា និងធ្វើការដោះលែងអ្នកទោស នយោបាយទាំំងអស់ ដែលរួមទាំងលោកស្រី អ៊ុង សានស៊ូជីផង។ មហាសន្និបាតនោះ បានអនុម័តសេចក្តីសម្រេចមួយ ដោយមានការគាំទ្រពីប្រទេសចំនួន១១៩ ក្រោយរយៈពេលប៉ុន្មានខែ បន្ទាប់ពីយោធាមីយ៉ានម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានណែនាំឲ្យពង្រឹងវិធានការបង្ការឆ្លងរាល ដាលជំងឺកូវីដ-១៩ សម្រាប់អង្គភាពក្រោមឱវាទរបស់ ក្រសួង៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឲ្យអនុវត្តប្រព័ន្ធប្រវត្តិកម្មទិន្នន័យគយជំនាន់ថ្មី ៤.៣.៣ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តទៅ។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ ថ្មីៗនេះ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស លទ្ធផលរកឃើញ លើប្រជាពលរដ្ឋកណ្ដាលក្រុងបានលុង ខេត្តរតនគិរី។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនដ៏ច្រើនលើសលុប ដែលខេត្តមួយនេះ មិនធ្លាប់មានកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានការតក់ស្លុត...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានធ្វើការរឹតបន្តឹងវិន័យ បក្សពលករកូរ៉េ ដែលជាគណបក្សកាន់អំណាច និងបានតែងតាំងសមាជិកថ្មី របស់ការិយាល័យនយោបាយ របស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន កណ្ដាលកូរ៉េ KCNA។ គណៈកម្មការកណ្ដាលរបស់បក្ស បានប្រារព្ធធ្វើកិច្ចប្រជុំពេញអង្គសម្រាប់លើកទី៤ និងជាថ្ងៃចុងក្រោយដែលកិច្ចប្រជុំនេះ ធ្វើការត្រួតពិនិត្យឡើងវិញ នូវបញ្ហានៃការរៀបចំនិងមនោគមវិជ្ជា សម្រាប់អង្គភាពដឹកនាំថ្នាក់កណ្ដាលរបស់ខ្លួន។ ភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ...
ឡុងដ៌៖ យោងតាមរបាយការណ៍ថ្មីៗនេះរបស់ The Guardian បានឲ្យដឹងថា បស្ចិមប្រទេស និងចិន បច្ចុប្បន្ននេះមិនមានជំរើសក្រៅ ពីសហការគ្នាលើការចាក់វ៉ាក់សាំងលើពិភពលោកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ COVAX និងរដ្ឋាភិបាលអន្ដរជាតិ ដែលកំពុងតែស្វះស្វែងរកការចាក់ថ្នាំបង្ការគួរតែបង្កើនការសហការគ្នាជាជាងការប្រកួតប្រជែងជាមួយក្រុមហ៊ុនវ៉ាក់សាំងនៅទូទាំងពិភពលោក រួមទាំងប្រទេសចិនផងដែរ។ វាបានគាំទ្រថាគំនិតផ្តួចផ្តើមសុខភាពសាធារណៈសកលត្រូវតែប្រុងប្រយ័ត្នក្នុងការរក្សាភ័ស្តុតាង និងភាពចាំបាច់ជាជាងការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយជាដំបូង និងការអនុម័តយឺតយ៉ាវ សម្រាប់វ៉ាក់សាំង Sinopharm និង Sinovac ដែលធ្វើឱ្យជីវិតមនុស្សជាច្រើននៅទូទាំងពិភពលោកត្រូវប្រឈម...
បរទេស៖ ឧស្សាហកម្មនិងអង្គការផ្សេងៗគ្នា រាប់ចាប់ពីសណ្ឋាគារ និងរោងភាពយន្ត រហូតដល់ការគ្រប់គ្រងក្នុងតំបន់ កំពុងផ្តល់ការបញ្ចុះតម្លៃ និងការផ្សព្វផ្សាយផ្សេងៗទៀត សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនកាន់តែច្រើនឱ្យចាក់វ៉ាក់សាំង ខណៈការចាក់វ៉ាក់សាំងទូទាំងប្រទេស កំពុងបង្កើនល្បឿន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា គិតត្រឹមថ្ងៃសុក្រប្រជាជនកូរ៉េខាងត្បូងជាង ១៤,២៣ លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩...