បច្ចុប្បន្នយើង សង្កេតឃើញថា ទីផ្សាររថយន្តថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានសន្ទុះកើនឡើង គួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃ រថយន្តថ្មី មានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន របស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។ ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម...
ភ្នំពេញ៖ ស្របេពេលដែល ប្រទេសកម្ពុជា កំពុងជួបប្រទះនូវវិបត្តិ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍២០ កុម្ភៈ និងឈានទៅដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានលើកឡើងថា ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារ ថវិកា បច្ចេកទេស ក៏ដូចជាទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់ បានធ្វើនិងបានទទួលកន្លងមក ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំពិសេស ដើម្បីពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្ដោះអាសន្ន ភូមិត្រពាំងទន្លាប់ និងមួយផ្នែក នៃភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ ៖ លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល បានឱ្យដឹងថា មូលហេតុធ្វើឱ្យតួលេខអ្នកឆ្ល ងជំងឺកូវីដ-១៩ មានការកើនឡើង ដោយសារក្រុមគ្រូពេទ្យប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ (COVID-19 Rapid Antigen Test) ទៅលើអ្នកសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដែលវាមានសមត្ថភាពអាចរកឃើញអ្នកមានវិជ្ជមានឬអវិជ្ជមាន ក្នុងរយៈពេល១៥នាទីប៉ុណ្ណោះ។ លោក ហុក...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល បានលើកឡើងថា «ច្បារអំពៅខណ្ឌគំរូ»។ លោកលើកឡើងបែបនេះ ក្រោយពីសង្កេតឃើញ ផ្ទាំងគំនូស ចេញដោយ សាលារាជធានី បញ្ជាក់ថា នៅក្នុងមូលដ្ឋាននៃខណ្ឌមួយនេះ ពុំមានតំបន់ក្រហម និងបានរៀបចំយ៉ាងល្អ ក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ក៏ដូចជារៀបចំកន្លែងលក់ដូរ យ៉ាងមានសណ្ដាប់ធ្នាប់ ផងដែរ។...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេចស្ដីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ ការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាសាស្ត្ររាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្ដាល នៃភូមិសាស្ត្រខេត្តកណ្ដាល។
ភ្នំពេញ: ដោយអនុវត្តតាម ការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញ ស្បៀងចម្រុះ...