Takeuchi Ryo គឺជាផលិតករជនជាតិជប៉ុនមួយរូបដែលទទួលបានប្រជាប្រិយភាពគួរជាទីកត់សម្គាល់ខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីការ ផលិតវីដេអូឯកសាររបស់លោកចំនួន២គឺ “Nanjing’s Anti-epidemic Scene” និង “Long Time No See, អ៊ូហាន” ដែលបានផ្ដិតយក តថភាពនិងរបៀបដែលជនជាតិចិន ឆ្លើយតបនិងរំដោះខ្លួនពីការរីករាលដាលនៃជម្ងឺ -១៩។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ លោក Takeuchi ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសចិន...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ការសិក្សាថ្មីមួយដែលបង្ហាញដោយរដ្ឋាភិបាលនៃប្រទេសឈីលី បានប្រកាសឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុន Sinovac Biotech Ltd របស់ប្រទេសចិន គឺមានប្រសិទ្ធិភាព៨០ភាគរយប្រឆំាងនឹងការស្លាប់ដោយសសារជំងឺ ។ ការសិក្សាបានប្រកាសដោយរដ្ឋាភិបាលឈីលី កាលពីថ្ងៃសុក្រថា វ៉ាក់សាំង Sinovac ក៏មានប្រសិទ្ធិភាព៦៧ភាគរយក្នុងការទប់ស្កាត់ការកើតចេញរោគសញ្ញាជំងឺដែលឆ្លងរោគ ហើយ៨៥ភាគរយមានប្រសិទ្ធិភាពនៅក្នុងការទប់ស្កាត់ការព្យាបាលនៅមន្ទីរពេទ្យ និង៨៩ភាគរយ ទប់ស្កាត់អ្នកជំងឺដែលចូលមកសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ...
បរទេស៖ វិទ្យុជាតិរបស់រដ្ឋ អាហ្វ្រិកកណ្តាល បានផ្សាយថា លោក driss Déby ប្រធានាធិបតី ដែលកាន់អំណាចយូរឆ្នាំ របស់ប្រទេសឆាដ បានទទួលមរណភាពហើយ។ សេចក្តីថ្លែងការណ៍មួយ ពីយោធាបាននិយាយថា មេដឹកនាំវ័យ ៦៨ឆ្នាំ ដែលកាន់អំណាចអស់រយៈពេល ៣០ ឆ្នាំរូបនេះ ត្រូវបានសម្លាប់នៅលើសមរភូមិ បន្ទាប់ពីរងការវាយប្រហារពីក្រុមឧទ្ទាម ។ យោងតាមសារព័ត៌មាន...
បរទេស៖ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃនេះបានប្រកាសអះអាងថា លោកមានបំណងដាក់ ពង្រាយកងទ័ពជើងទឹក របស់ខ្លួនដែលមានបូករួម ទាំងនាវាចម្បាំងផង ទៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីធានាឲ្យបាននូវការ ទាមទារ យកផ្នែកមួយនៃតំបន់ទឹក ដែលសំបូរទៅដោយ ប្រេងកាតនេះ ជារបស់ខ្លួន។ លោក Duterte ដែលហាក់ដូចជាមិនទំនោរ ទៅរកចិនតាំងតែ...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវិរុសកូវិដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី២០...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ ជាពិសេស ពេទ្យយោធា បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ជាមួយ កងទ័ពអាវស (ក្រុមគ្រូពេទ្យជួរមុខ) ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ទៀ បាញ់ នាព្រឹកថ្ងៃទី២១ ខែមេសា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា មន្ត្រីសុខាភិបាលសាធារណៈ កំពូលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍ មួយចំនួន នៃផលប៉ះពាល់ ធ្ងន់ធ្ងរ ក្នុងចំណោមមនុស្ស ដែលបានទទួលវ៉ាក់សាំង Johnson & Johnson...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះជាឆ្នាំនៃសកម្មភាព សម្រាប់ការពារប្រជាជនប្រឆាំងនឹងផលប៉ះពាល់ដ៏មហន្តរាយនៃការផ្លាស់ប្តូរអាកាសធាតុ ហើយពិភពលោក កំពុងអស់ ពេលក្នុងការដោះស្រាយ វិបត្ដិ ដ៌គ្រោះថ្នាក់មួយនេះ។ អង្គការសហប្រជាជាតិ បានព្រមានថា ពេលវេលាជិតអស់ហើយ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ ហើយជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩ បានខកខាន មិនបានដាក់ហ្វ្រាំង ទៅលើវិបត្ថិបម្រែបម្រួល អាកាសធាតុឥតឈប់ឈរ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន សិង្ហបុរីបានឲ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក និងជប៉ុន គ្មានសិទ្ធិឬគុណវុឌ្ឍិក្នុងការតំណាងសហគមន៍អន្តរជាតិដើម្បីកំណត់សណ្តាប់ធ្នាប់អន្តរជាតិ ឬកំណត់ស្តង់ដាររបស់ពួកគេលើអ្នកដទៃឡើយ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅពេលស្នើឱ្យធ្វើអត្ថាធិប្បាយលើបញ្ហា ដែលទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយ ដោយសហរដ្ឋអាមេរិក និងមេដឹកនាំជប៉ុន កាលពីពេលថ្មីៗនេះ។ លោកលើកឡើងថា ប្រព័ន្ធតែមួយគត់នៅលើពិភពលោក គឺប្រព័ន្ធអន្តរជាតិ...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានប្រតិកម្មទៅនឹងការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩ ដោយរៀបចំផែនការ ដើម្បីអនុញ្ញាតឱ្យអ្នកជំងឺ ដែលមានរោគសញ្ញា មិនសូវធ្ងន់ធ្ងរអាចផ្តាច់ខ្លួន ដោយខ្លួនឯងនៅផ្ទះ ដើម្បីសន្សំគ្រែមន្ទីរពេទ្យ សម្រាប់ករណីធ្ងន់ធ្ងរបំផុត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមផែនការ ដាក់ឱ្យនៅដាច់ដោយឡែក នៅផ្ទះត្រូវបានបង្ហាញ កាលពីម្សិលមិញ...