ព័ត៌មានអន្តរជាតិ

ជនស៊ីវិល តិចបំផុត១៥នាក់ រងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បាញ់ផ្លោងគ្រាប់រ៉ុក្កែត ចូលខេត្តភាគខាងកើត អាហ្វហ្គានីស្ថាន

អាសាដាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា មន្ត្រីក្នុងស្រុកមួយរូប បានបញ្ជាក់ថា យ៉ាងហោចណាស់ ជនស៊ីវិលតិចបំផុត១៥នាក់ បានរងរបួស បន្ទាប់ពីមានការបាញ់គ្រាប់រ៉ុក្កែត២-៣គ្រាប់ បានបាញ់ដោយក្រុមសកម្មប្រយុទ្ធ មកលើ Asadabad រដ្ឋធានីរបស់ខេត្ត Kunar ស្ថិតនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ។

លោកអភិបាលខេត្ត Mohammad Iqbal Sayyed បានប្រាប់ដល់ស៊ីនហួថា “គ្រាប់រ៉ុក្កែត២-៣គ្រាប់ បានបាញ់ដោយក្រុមសកម្មប្រយុទ្ធ តាលីបង់ ដែលបានផ្លោងមកចូលក្នុងរដ្ឋធានី Asadabad នៅវេលាម៉ោង៩និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។ គ្រាប់រ៉ុក្កែតចំនួន០១គ្រាប់ បានផ្លោងចំការិយាល័យ រដ្ឋបាលខេត្ត បណ្តាលឲ្យស្លាប់ មនុស្សជាច្រើននាក់ ។ ព័ត៌មានលម្អិត នឹងត្រូវចែកចាយ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នៅពេលដ៏ខ្លីខាងមុខ” ។

គាត់បាននិយាយថា ឧប្បត្តិហេតុ បានកើតឡើង នៅគ្រាដែលពិធី បុណ្យសាសនា មួយបានប្រារព្ធធ្វើឡើង នៅក្នុងអគារការិយាល័យ ។

នៅពេលនោះដែរ លោក Attaullah Sapay មកមន្ទីរពេទ្យខេត្ត បានប្រាប់ដល់ស៊ីនហួថា បានរងរបួស ភាគច្រើនជាកូនសិស្សអ្នកកាន់សាសនា ដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅរដ្ឋធានី Asadabad បន្ទាប់ពីគ្រាប់រ៉ុក្កែតបានផ្លោងចូលក្នុងក្រុងតូច ។

គាត់បានលើកឡើងថា “អ្នករងរបួសខ្លះ មានស្ថានភាពធ្ងន់ធ្ងរ ។ ពួកគេត្រូវបានទទួលការព្យាបាលនៅអង្គភាពថែទំាជំងឺ ទន្ទឹមនឹងនេះដែរ ក្រុមគ្រូពេទ្យជំនាញរបស់យើង បានព្យាយាមដើម្បីសង្រ្គោះជីវិត” ៕

To Top