ភ្នំពេញ៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបើកការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ៕
ភ្នំពេញ៖ លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានហៅទូរស័ព្ទមកកាន់ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុត នៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។ នៅលើបណ្ដាញសង្គមនៅរាត្រីថ្ងៃទី១៣ វិច្ឆិកា ២០២៥ លោក Anwa បានឱ្យដឹងថា លោក...
ភ្នំពេញ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល បានចេញញាត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥។
ភ្នំពេញ៖ ក្រុមការងារយុវជនគណបក្ស វិស័យសាធារណការ និងដឹកជញ្ជួនខេត្តកណ្ដាល បានចេញញាត្តិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៥។
កណ្ដាល៖ ក្នុងនាមជាសេនាធិការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលខេត្តកណ្តាល មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំរបស់ លោក បូវី វង្សសានិត្យ បានយកចិត្តទុកដាក់ខ្ពស់ និងចាត់អោយ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរទទួលបន្ទុកនិងក្រុមការងារ ក្នុងការងារថែទាំ បណ្តាញផ្លូវ ថ្នល់ ស្ពាន លូ និងសំណង់សិល្បការ្យនានា...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ”នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង។ ជាកិច្ចចាប់ផ្ដើម លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើសុន្ទរកថាស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចនៅទូទាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម សិប្បកម្ម...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កណ្ដាល៖ លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពខូចខាតធ្ងន់ធ្ងរ លើកំណាត់ផ្លូវជាតិលេខ៧០B ដើម្បីជ្រើសរើសកំណាត់អាទិភាពកាត់ជួសជុលជាបន្ទាន់ ។
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យគុណភាពផ្លូវជនបទចំនួន៥ខ្សែ នៅក្នុងខេត្តបាត់ដំបង។ ផ្លូវជនបទចំនួន៥ខ្សែ មានដូចខាងក្រោម៖ -ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ...
បាត់ដំបង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង។ ទីតាំងទាំង២ មានដូចខាងក្រោម៖ ទីតាំងទី១ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា...