ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី«វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប»។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។ សន្និសីទសារព័ត៌មាន ដឹកនាំ និងសម្រេចសម្រួលដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងមកពីរដ្ឋបាលខេត្តកែប៕
ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមិនចង់អស់ថវិកា ឬខាតពេលវេលា ក្នុងការធ្វើដំណើរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។ ក្នុងពិធីទិវាអន្ដរជាតិ រំលឹក ដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៥ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២ ១ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់សាជាថ្មីថា គោលបំណង ការរឹតបន្ដឹងនៃច្បាប់ចរាចណ៍ផ្លូវគោកនៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយគ្មានបំណងគៀបសង្កត់យ កថវិកាពីប្រជាពលរដ្ឋឡើយ។ជាពិសេស កាត់បន្ថយអ្នកស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «នាពេលកន្លងទៅយើងបានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅពេល នោះយើងបានទទួលប្រតិកម្មចម្រុះ មានប្រតិកម្មគាំទ្រ និងមិនគាំទ្រ។ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គណៈកម្មាធិការ ដែលមានខ្ញុំជាប្រធានប្រធាន មិនមានបំណងណាមួយមិនល្អនោះទេ បំណងសំខាន់ជាងគេរបស់ខ្ញុំ គឺការកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ជារួមកាត់បន្ថយមនុស្សស្លាប់ ឬការពារអាយុជីវិតរបស់មនុស្ស និងការពារមនុស្សកុំឲ្យរងរបួស»។ សម្ដេចក្រឡាហោម បន្ដថា «ហើយគ្មានបំណងគៀបសង្កត់ប្រជាជន ដើម្បីយកលុយមកចែកគ្នា ឲ្យអ្នកនេះ ឲ្យនោះ។ ប៉ុន្ដែអនុវត្តជាក់ស្ដែងទៅ រហូតមកដល់ពេលនេះ មានប្រសិទ្ធភាព ហើយណែនាំសមត្ថកិច្ចរបស់យើងកុំឲ្យប៉ះពាល់ជា មួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋលោកគាំទ្រ។ ហើយកាលណុងមានប្រជាពលរដ្ឋមួយចំនួនថា មានជំងឺកូវីដ ហើយផាកពិន័យ ធ្ងន់ទៀត។ហើយខ្ញុំឆ្លើយទៅវិញថា បើមិនចង់ឲ្យបាត់បង់លុយ សូមមេត្តាគោរពច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ដើម្បីខ្លួនឯង»។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការចូលរួមគោរពច្បាប់ចរាចរណ៍ការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ ។ សូមបញ្ជាក់ថា លទ្ធផលក្នុងការត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងឆ្នាំ២០២០ បានឲ្យដឹងថា ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេសលទ្ធផលល្អប្រសើរ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន៩៤២លើក ស្មើ២៣% កាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕
ម៉ូស្គូ៖ ក្រុមឃ្លាំមើលការតវ៉ារបស់ OVD-info បានឲ្យដឹងថា ប៉ូលីសរុស្ស៊ី បានឃុំខ្លួនមនុស្សជាង ២០០០ នាក់នៅក្នុងការប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ នៅទូទាំងប្រទេស ដែលអំពាវនាវឱ្យមានការដោះលែងអ្នកទោសវិមានក្រឹមឡាំង និងជាអ្នករិះគន់ប្រឆាំងរដ្ឋាភិបាលលោក Alexei Navalny ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ប៉ូលីសនៅទីក្រុងមូស្គូ បានចាក់សោរកណ្តាលទីក្រុង មុនការធ្វើបាតុកម្ម ដែលបានគ្រោងទុកនៅក្នុងរដ្ឋធានី...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ប៉ូលិស និងសាក្សី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន០៥នាក់ បានស្លាប់ និងបង្ករបួសមួយចំនួន នៅក្នុងពេលបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅលើរថយន្ត នៅរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃអាទិត្យ ។ ការវាយប្រហារចុងក្រោយនេះ បានចាប់ផ្តើមនៅម៉ោង៥និង០០នាទីល្ងាច នៅគ្រាដែលមានរថយន្តមួយគ្រឿងត្រូវបានដឹងថា ផ្ទុះឆេះ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញ ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ប៉េកាំង៖ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីចែករំលែកបច្ចេកវិទ្យាពីរ៉េអាក់ទ័រជំនាន់ទី ៣ របស់ខ្លួន ដែលទើបតែឈានដល់ការប្រើប្រាស់ពាណិជ្ជកម្ម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អង្គភាពលេខ ៥ នៅទីក្រុង Fuqing ខេត្ត Fujian ភាគខាងកើតប្រទេសចិន ដែលជាអង្គភាពផលិតថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ប្រទេសចិន ដោយប្រើ Hualong One ដែលជាម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី ៣ ដែលបានរចនាក្នុងស្រុកបានចាប់ផ្តើមផលិតអគ្គិសនីសម្រាប់លក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបារាំង កាលពីថ្ងៃអាទិត្យ បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩.២៣៥នាក់ ទាបជាងកាលពីថ្ងៃសៅរ៍ ដែលមានចំនួន២៤.៣៩២នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើងលើសពី៧៦.០០០នាក់ ។ នាពេលឥឡូវនេះ ប្រទេសបារាំង មានពលរដ្ឋជាង៣,៩១៩លានដែលបានរាប់ដឹងថា ជាអ្នកមានរោគសញ្ញាក្អកបង្កដោយវីរុស ចាប់តាំងពីចាប់ផ្តើមជំងឺឆ្លងរាតត្បាត ។ ដែលជាប្រទេសលំដាប់លេខ២ ដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុត នៅក្នុងតំបន់អឺរ៉ុប...
ភ្នំពេញ៖ ក្នុងពេលឆាប់ៗនេះក្រុមហ៊ុន Apple នឹងទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចបិទវាបានផងដែរ។ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានបន្ថែមថាជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំ កុំឱ្យមានការតាមដាន ពីក្រុមហ៊ុន “Ask App not to Track”។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្រសួងបានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយម្នាក់ ខណៈគ្មានអ្នកឆ្លងថ្មី។ សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃ២ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៤៦៦នាក់ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៤៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ កុម្ភៈ។ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ( BREEZE ) ដែលបក់មកពីឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល...