Covid-19

លោកស្រី ឱ វណ្ណឌីន ៖ គ្មានអ្នកណាមកបញ្ជាខ្ញុំ ឲ្យដាក់តួលេខ អ្នកឆ្លងជំងឺកូវីដ១៩ ប៉ុណ្ណេះប៉ុណ្ណោះទេ

ភ្នំពេញ ៖ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាលោកស្រី ឱ វណ្ណឌីនបានថ្លែងការបដិសេធចំពោះសារដែលបានផ្ញើតៗគ្នាអំពីការកែតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ហើយលោកស្រីអះអាងថា ក៏មិនបានធ្វើតាមបញ្ជាអ្នកណាម្នាក់ដែលក្នុងការកែតួលេខអ្នកឆ្លងពីច្រើនមកតិច ។ នេះបើតាមការសារព័ត៌មានAKP។

លោកស្រីបានថ្លែងថា “ខ្ញុំសូមបដិសេធចោលថា ខ្ញុំមិនដែលទទួលបាននូវសារខាងលើនេះ និងមិនដែលមានអ្នកណាមកបង្គាប់បញ្ជាខ្ញុំឲ្យដាក់តួលេខប៉ុណ្ណេះប៉ុណ្ណោះ ដូចការបង្ហាញនៅក្នុងសារនេះឡើយ។
សូម្បីតែឈ្មោះខ្ញុំក៏សរសេរខុសដែរ អាចជាសារបន្លំ និងក្លែងក្លាយហើយ សុំមេត្តាកុំចែកចាយបន្តទៀតអី ដែលធ្វើឲ្យមានការច្របូកច្របល់លើបញ្ហាទិន្នន័យនេះ”។

ការចេញមកបដិសេធរបស់លោកស្រីនេះ ក្រោយមានការចែកចាយបន្តគ្នាក្នុងបណ្តាញតេឡេក្រាមនៅព្រឹកថ្ងៃ៩ មេសា អំពីអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់៥៧៦នាក់ ៕

To Top