ព័ត៌មានអន្តរជាតិ

កងកម្លាំងសន្តិសុខ សម្លាប់ អ្នកតវ៉ាជាង១០នាក់ នៅប្រទេសមីយ៉ានម៉ា ភាគពាយព្យ

បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នា ជាមួយក្រុមបាតុករ ប្រឆាំងរដ្ឋប្រហារ នៅក្នុងទីក្រុង Taze ស្ថិតនៅភាគពាយព្យប្រទេស ហើយបាតុករ យ៉ាងតិចចំនួន១១នាក់ បានស្លាប់បាត់បង់ជីវិត នេះបើតាមការឲ្យដឹង ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសភូមា Irrawaddy និង Myanmar Now បាននិយាយប្រាប់ថា កងទ័ពបានបាញ់ប្រហារ ទៅលើបាតុករ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា មួយ កាលពីល្ងាចថ្ងៃពុធ ហើយពួកបាតុករ បានធ្វើការតបតវិញ ដោយកាំភ្លើងបាញ់សត្វនិង យោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសភូមាទាំងនោះនិយាយថា តិចបំផុតអ្នកតវ៉ាចំនួន១១នាក់ បានស្លាប់និងជាច្រើននាក់ទៀតរងរបួស។

គួរបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញនេះ យោធារបស់មីយ៉ាន់ម៉ា ក៏បានសម្លាប់បាតុករ តិចបំផុត៧នាក់ និងអ្នកធ្វើដំណើរឆ្លងកាត់ម្នាក់ ព្រមទាំងរបួសជាច្រើននាក់ ក្នុងការវាយប្រហារមួយ ទៅលើជំរុំ Tarhan របស់ក្រុមអ្នកតវ៉ា ក្នុងទីក្រុង Kalay៕

ប្រែសម្រួល៖ប៉ាង កុង

To Top