ភ្នំពេញ៖ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចផ្អាកការធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖ គម្រោងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ពាក់ព័ន្ធនឹងកំណែទម្រង់នគរបាលការពារព្រំដែនចាំបាច់ត្រូវមានការរៀបចំផែនការជាក់លាក់ ខណៈនគរបាលការពារ នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ និងដោះស្រាយបន្តទៀត។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការការពារសន្តិសុខនៅតាមព្រំដែន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ស ខេង មានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក សយ សុភាពដែលជាអ្នកចូលចិត្តវិភាគ និងតាមដានស្ថានការណ៍នយោបាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងពីអតីតកាលរបស់អតីតមេបក្សប្រឆាំងនៅកម្ពុជាគឺលោក សម រង្ស៊ីថា ដើម្បីសងសឹកសម្តេចក្រុមព្រះកាលពីឆ្នាំ២០០៤ លោក សម រង្ស៊ី សុខចិត្តសរសេរលិខិតសុំទោសបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០០៦ ហើយបបួលសម្តេចកែរដ្ឋធម្មនុញ្ញពី២ភាគ៣...
ភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋពេលឃើញ គ្រាប់មីន គ្រាប់បែកចង្កោម ឬសំណល់ជាតិ ផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ត្រូវរាយការណ៍ជាបន្ទាន់...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន(14ថ្ងៃ) ក្រោយរកឃើញអ្នក ពាក់ពន្ធ័ជាមួយ អ្នកមានមេរោគCOVID-19និ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ករណីឆ្លងជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ជាលើកទី៣ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ខណៈតែត្រឹមជាង១០ម៉ោងប៉ុណ្ណោះ កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី ។ សម្តេចបានហៅថានេះជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូន ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសមិនអនុញ្ញាតឲ្យ ប្រជាជនខ្មែរឆ្លងដែនចូល ទៅប្រទេសថៃ ឡាវ វៀតណាម ឡើយ...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំមានការរើសអើង ចំពោះអ្នកទីក្រុងភ្នំពេញ ខណៈនៅរាជធានីភ្នំពេញ កំពុងកើតមានការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថាសម្តេចមិនបញ្ជាឲ្យបិទការរៀបមង្គលការ សាលារៀន និងកម្មវិធីផ្សេងៗ ប៉ុន្តែទាំងអស់គ្នា ត្រូវចូលរួមអនុវត្តវិធានការណ៍ សុខាភិបាល ជៀសវាងការឆ្លងជំងឺកូវីដ១៩។
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅតាមទីសាធារណៈ និងរក្សាគម្លាតសុវត្ថិភាពសង្គម។