ព័ត៌មានជាតិ

អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល សម្រេចផ្អាក ធ្វើសន្និសីទសារព័ត៌មាន សម្រាប់ថ្ងៃទី២៤ កុម្ភៈ

ភ្នំពេញ៖ យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ បំផុត របស់សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសម្រេចផ្អាកការធ្វើសន្និសីទសារព័ត៌មាន ស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្ដាញសារព័ត៌មានគ្រប់និន្នាការទាំងអស់ជ្រាបថា៖ គម្រោងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលដំណើរការនៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្តីសាលសេរីភាព ជាន់ផ្ទាល់ដី «ត្រូវបានផ្អាក»។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×