ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក Volker Turk បានឲ្យដឹងថា ការលុកលុយយ៉ាងពេញទំហឹង ដោយយោធា ចូលទៅក្នុងទីក្រុងរភាហ្វា គឺគួរឱ្យភ័យខ្លាច ខណៈដែលជនស៊ីវិលមួយចំនួនធំ ដែលភាគច្រើនជាស្ត្រី និងកុមារ ទំនងជានឹងត្រូវបាត់បង់ជីវិត និងរងរបួស។ លោកបានលើកឡើងថា “មិនយូរប៉ុន្មានកន្លងទៅនេះ ខ្ញុំបានគូសបញ្ជាក់អំពីទុក្ខលំបាក ដែលមិនអាចនឹកស្មានដល់ ដែលប្រជាជនប៉ាឡេស្ទីនប្រឈមមុខនៅក្នុងហ្គាហ្សា។ ថ្ងៃនេះគួរឱ្យសោកស្ដាយ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី“បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤” នៅសណ្ឋាគារសុខាភ្នំពេញ។
ភ្នំពេញ៖ ដើម្បីការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតដោយសារ ការបាក់ច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយខ្សែ ប្រវែង១ ៥០០ម៉ែត្រ។ ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ម៉ែត្រ...
បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ នៅថ្ងៃអង្គារបានអនុម័តលើប្រាក់កម្ចីថ្មីចំនួន ៥៦០ ពាន់លានបាតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលលើសពី ១៩៤ ពាន់លានបាតដែលបានអនុម័តពីមុន។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ការខ្ចីប្រាក់ថ្មីសរុបក្នុងឆ្នាំ សារពើពន្ធ...
បរទេស៖ ការលក់ផ្កាកុលាប និងផ្កាចម្រុះ កំពុងរីកដុះដាល នៅខេត្តឈៀងម៉ៃ មុនថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដោយអ្នកលក់ផ្កា រាយការណ៍ថា មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកើនឡើងនៃការលក់នេះត្រូវបានគេសន្មតថា បានធ្វើឱ្យតម្លៃផ្កាធ្លាក់ចុះ និងការកើនឡើងនៃអ្នកទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំចិន។ យោងទៅតាមអ្នកលក់ផ្កាក្នុងស្រុក...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យ គម្រោងនិងការដ្ឋាន ស្ថាបនាផ្លូវ ស្ពាន ជាច្រើនខ្សែ ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង។ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ កុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី រកឃើញជំងឺអុតស្វា ១ករណីទៀត លើបុរសម្នាក់ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណី ជំងឺអ៊ឹមផក (Mpox) ឈ្មោះដើមជំងឺអុតស្វា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ។ គួរបញ្ជាក់ថា លោក ហួត ហាក់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបង្កើតប្រព័ន្ធគ្រប់គ្រងគ្រាប់ផ្លោងថ្មី ដោយទទួលបានជោគជ័យ សម្រាប់បំពាក់ក្បាលគ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោង ដែលអាចគ្រប់គ្រង បានផងដែរ ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានផ្សាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីល របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ បានធ្វើការបាញ់សាកល្បង “ប្រព័ន្ធគ្រប់គ្រងបាល់ទិក”...
វ៉ាស៊ីនតោន៖ កញ្ចប់ជំនួយបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិក បូករួមទាំងទឹកប្រាក់៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បានអនុម័តពីការបោះឆ្នោត តាមនីតិវិធីសំខាន់មួយ កាលពីថ្ងៃអាទិត្យ ទោះបីជាការប្រឆាំង ពីគណបក្សសាធារណរដ្ឋ និយមស្តាំនិយម អាចរារាំងការអនុម័តនេះ មិនឱ្យចូលជាចក៏ដោយ ។ កញ្ចប់ថវិកា ចំនួន៩៥ពាន់លានដុល្លារនេះ រួមមានការផ្តល់មូលនិធិ សម្រាប់ការប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ និងសម្រាប់សម្ព័ន្ធមិត្តយុទ្ធសាស្ត្រសំខាន់ របស់កោះតៃវ៉ាន់...