ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើង ចំនួន១០មុខ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង (លើកទី2) ស្តីពីការរផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើង ចំនួន១០មុខ ជូនតាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន៦ សម្រាប់ផែនការឆ្នាំ២០២៤។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី – ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website:www.edc.com.kh)។

កាលបរិច្ឆេទ ឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។

ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅ នៅអង្គភាពលទ្ធកម្ម វេលាម៉ោង ១៥:១៥ ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២៤ ។

To Top