ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានល្អ នូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងអាណត្តិទី៧។ ការណែនាំនេះធ្វើឡើងក្នុងជំនួបសំណះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹក...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក បានស្នើឱ្យអង្គការសហប្រជាជាតិប្រកាសបទឈប់បាញ់ និងបង្កើតរយៈពេលនៃបទឈប់បាញ់រវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មានថា “សូមឱ្យអ្នកការទូតមានឱកាស និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា ដែលអាចជួយសម្រេចបានសន្តិភាពចូលរួម”...
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី៧-១៦ មករា ជនសង្ស័យ៨០នាក់ ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន៦៣ករណីដែលកើតឡើង ទូទាំងប្រទេស ដោយបង្ក្រាបបាន៥០ករណី ។ លោកបានឲ្យដឹងថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌ ទាំង៥០ករណី បង្ក្រាបបាន មានករណីកើតឡើងញឹកញាប់ជាងគេ គឺលួចចំនួន១២ករណី អំពើហិង្សា២៤ករណី...
ដាវ៉ូស៖ នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ គឺជាដំណឹងល្អ សម្រាប់ប្រទេសចិន និងលើសពីនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាចិនស៊ិនហួ។ លោកស្រី Kristalina Georgieva បានឲ្យដឹងថា “សេដ្ឋកិច្ចចិន បានបំពេញតាមគោលដៅជាតិ ដែលត្រូវបានកំណត់ប្រហែល ៥ភាគរយ ហើយពិតជាលើសពីវា។ នោះគឺជាដំណឹងល្អ សម្រាប់ប្រទេសចិន ហើយក៏ជាដំណឹងដ៏ល្អសម្រាប់អាស៊ី និងពិភពលោកផងដែរ...
ប៉េកាំង៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន ជំរុញឱ្យមានការស្ដារឡើងវិញ និងការការពារសន្តិសុខ នៅលើផ្លូវសមុទ្រ នៃសមុទ្រក្រហម ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ធម្មតា នៃពាណិជ្ជកម្មសកល។ ដោយកត់សម្គាល់ថាសមុទ្រក្រហម គឺជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាសុវត្ថិភាពនាវាចរណ៍ និងការពារលំហូររលូន នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យបានបន្ថែមថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុវត្តន៍វិន័យដកហូតឋានន្តរស័ក្កិ ថ្នាក់វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ៕
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនកប៉ាល់សម្រាប់ព្យាបាលអ្នកជំងឺ ឬហៅថាកប៉ាល់មន្ទីរពេទ្យ សម្រាប់បេសកកម្មមនុស្សធម៌ នៅតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលកំពុងបន្ត នៅក្នុងតំបន់បានធ្វើឱ្យមនុស្ស ស្លាប់ជាង ២៤,០០០នាក់ និងរបួសជាង ៦១,០០០ នាក់ចាប់តាំងពីការផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ កប៉ាល់ដែលមាននាវិកជាង ២០០ នាក់នៅលើនោះកំពុងដឹកជំនួយមនុស្សធម៌ រួមទាំងថ្នាំពេទ្យ ភួយ សំលៀកបំពាក់...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលផ្លោងកម្រិតមធ្យមកម្រិតមធ្យមកាលពីចុងសប្តាហ៍មុន។ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងសេអ៊ូល ក្រុមមន្ត្រីក៏បានចែករំលែក “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ពួកគេ ចំពោះការផ្ទេរអាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមក្រសួងការបរទេសជប៉ុន ខណៈដែលទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បង្កើនទំនាក់ទំនងយោធារបស់ពួកគេ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ កិច្ចពិភាក្សារវាងលោក Kim Gunn អ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូង...
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១៩៥២នាក់ លោកឧបនាយករដ្ឋមន្រ្តី...